រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា រថយន្តធុនធំមានដឹកអុសនិងរថភ្លើង បានបុកគ្នាមួយទំហឹង បណ្តាលឱ្យខាងរថយន្តដឹកអុសរងការខូចខាតយ៉ាងដំណំនៅផ្នែកខាងមុខ រីឯអ្នកបើកក៏បានរងរបួសផងដែរ កើតឡើងកាលពីវេលាម៉ោង០២ និង៣០នាទីរសៀលថ្ងៃទី១៨ មករា នេះ ស្ថិតក្នុងភូមិក្បាលដំរី សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។
សេចក្តីរាយការណ៍បន្តថា អ្នកបើកបរដែលរងរបួសនោះមិនទាន់បានស្គាល់ឈ្មោះនៅឡើយ ហើយរថយន្ត
ពាក់ស្លាកលេខស្វាយរៀង 3A-0834 ។ រីឯរថភ្លើងជារបស់ខាងព្រលានយន្តហោះតែម្តង ។
ប្រភពបន្តថា នៅមុនពេលកើតហេតុ ខណៈដែលរថយន្តដឹកអុសកំពុងរ៉ឺយ៉ែកន្ទុយចូលទៅក្នុងរោងចក្រ ដោយក្បាលចេញមកខាងក្រៅ ក៏ស្រាប់តែមានរថភ្លើងបើកមកពីទិសខាងត្បូង ដើម្បីចូលទៅក្នុងអាកាសយានដ្ឋានជ្រុលបុករថយន្តនោះពេញទំហឹងតែម្តង ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងចុះអន្តរាគមន៍នៅកន្លែងកើតហេតុ ។
បើតាមប្រភពពីអ្នកឃើញហេតុការណ៍ផ្ទាល់ថា រថភ្លើងនោះមានល្បឿនលឿនណាស់ ហើយខាងរថយន្តក៏មិនអាចគេចកើតទៅណាដែរ ព្រោះកំពុងរ៉ឺយ៉ែចូលទៅក្នុងរោងចក្រ ។
ចែករំលែកព័តមាននេះ