ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេ.ង៣ឆ្នាំម្នាក់រត់ឆ្លងផ្លូវដែក ជួបគ្រោះផ្អើល​

4 ខែ មុន
  • ព្រះសីហនុ

​ខេត្តព្រះសីហនុ ៖ ក្មេងស្រីម្នាក់បានរករបួសជើងខាងស្ដាំ ក្នុងខណៈពេលដែល​នាង​បានរត់ឆ្លងផ្លូវ

​ខេត្តព្រះសីហនុ ៖ ក្មេងស្រីម្នាក់បានរករបួសជើងខាងស្ដាំ ក្នុងខណៈពេលដែល​នាង​បានរត់ឆ្លងផ្លូវរថភ្លើង ហើយ​ប៉ះចំហៀងរថភ្លើងខ្ទាតចេញតែម្តង ។

ហេតុការណ៍ខាងលើ​នេះបានកើតមានឡើងកាលពីវេលាម៉ោង​១និង១០នាទីរសៀល​ថ្ងៃទី២០ មេសា ឆ្នាំ​២០២៤ លើដងផ្លូវដែក នៅចំណុចក្បែរសាលាបឋមសិក្សាភូមិអូរត្រជាក់ចិត្ត ស្ថិតនៅភូមិអូរត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

រថភ្លើង១ខ្សែខាងលើ​ ពណ៌ទឹកប៊ិកលាយបៃតង មានលេខសម្គាល់លេខ AS-1002 មានទិសដៅពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្ត​ព្រះសីហនុ បើកបរដោយឈ្មោះ អៀង វីរៈ ភេទប្រុស អាយុ៣៤ឆ្នាំ ​មុខរបរ​បើកបររថភ្លើង មានទីលំនៅភូមិទ្រុងមាន់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

​ក្មេងស្រីរងគ្រោះ​ឈ្មោះ សីហា យ៉ានីន អាយុ៣ឆ្នាំ មានទីលំនៅភូមិអូរត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។​

​តាមប្រភពព័ត៌មានបាន​ឱ្យដឹងថា រថភ្លើង១ខ្សែខាងលើ​ មានទិសដៅពីរាជធានីភ្នំពេញ ឆ្ពោះទៅ ខេត្ត​ព្រះសីហនុ លុះមកដល់ចំណុចខាងលើ ស្រាប់តែ​មានក្មេងស្រី​ម្នាក់​រត់ឆ្លងផ្លូវពីត្បូងទៅជើង បានប៉ះនឹងចំហៀងរថភ្លើង បណ្ដាលឱ្យខ្ទាតចេញ​ និង​រងរបួសជើងខាងស្តាំតែម្តង ។

បច្ចុប្បន្ន ជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅព្យាបាលនៅគ្លីនិចឯកជន​ក្នុង​ឃុំវាលរេញ ។ចំណែករថភ្លើងបានបន្ដដំណើរចូលទៅខេត្តព្រះសីហនុ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ