ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យើង​ឱ្យ​តម្លៃ​គេ គេ​ក៏​ឱ្យ​តម្លៃ​យើង

5 ឆ្នាំ មុន

បើ​យើង​ឱ្យ​តម្លៃ​អ្នក​ដទៃ គេ​ក៏​ឱ្យ​តម្លៃ​យើង​វិញ​ដូច​គ្នា​ដែរ តម្លៃ​គឺ​ស្ថិត​នៅ​លើ​ការ​មិន​រំលោភ​លើ​សិទ្ធិ​សេរីភាព រំលោភ​លើ​តួនាទី​របស់​អ្នក​ដទៃ ដូច្នេះ​ដើម្បី​ស្គាល់​តួនាទី ស្គាល់​នូវ​សិទ្ធិ​របស់​ខ្លួន សិទ្ធិ​របស់​អ្នក​ដទៃ និង​ដើម្បី​ចូល​ទៅ​សេពគប់​សមាគម​រួមការ​ងារ​ឱ្យ​បាន​ប្រសើរ​ឡើង ជន​ប្រុស​ស្រី​ត្រូវ​សិក្សា​រៀនសូត្រ​ឱ្យ​មានចំណេះ​ដឹង​ដូច​ខាងក្រោម​នេះ ។…

បើ​យើង​ឱ្យ​តម្លៃ​អ្នក​ដទៃ គេ​ក៏​ឱ្យ​តម្លៃ​យើង​វិញ​ដូច​គ្នា​ដែរ តម្លៃ​គឺ​ស្ថិត​នៅ​លើ​ការ​មិន​រំលោភ​លើ​សិទ្ធិ​សេរីភាព រំលោភ​លើ​តួនាទី​របស់​អ្នក​ដទៃ ដូច្នេះ​ដើម្បី​ស្គាល់​តួនាទី ស្គាល់​នូវ​សិទ្ធិ​របស់​ខ្លួន សិទ្ធិ​របស់​អ្នក​ដទៃ និង​ដើម្បី​ចូល​ទៅ​សេពគប់​សមាគម​រួមការ​ងារ​ឱ្យ​បាន​ប្រសើរ​ឡើង ជន​ប្រុស​ស្រី​ត្រូវ​សិក្សា​រៀនសូត្រ​ឱ្យ​មានចំណេះ​ដឹង​ដូច​ខាងក្រោម​នេះ ។

បុគ្គលគប្បី​រៀន​ឱ្យ​ដឹង​ថា កិច្ចការ​អ្វីខ្លះ​ដែល​ជា​មុខ​នាទី​របស់​មនុស្ស​, ត្រូវ​ដឹង​ហេតុ​និង​ផល​ក្នុង​ការងារ​ដែល​ត្រូវធ្វើ មិន​ត្រូវ​ច្រឡំ​ហេតុផល​ជា​ដាច់ខាត​, ត្រូវ​រៀន​អំពី​ខ្លួនឯង ត្រូវ​ស្គាល់​ខ្លួនឯង​ឱ្យ​បាន​ប្រាកដ ព្រមទាំង​ត្រូវ​ដឹង​ពី​ការ​គោរព​ខ្លួនឯង​ផង​, ត្រូវ​រៀន​ឱ្យ​ដឹង​ប្រមាណ គឺ​ចេះ​ស្ទង់​ស្ទាប​ក្នុង​ដំណើរការ​មាន​បញ្ញា​យល់​ត្រូវជា​គ្រឿង​កំណត់​។

ត្រូវ​រៀន​អំពី​ពេលវេលា ត្រូវ​ចេះ​កំណត់​ដឹង​កាល ត្រូវ​ចេះ​ប្រើប្រាស់​ពេលវេលា​ឱ្យ​មាន​ប្រយោជន៍​, ត្រូវ​រៀន​ឱ្យ​ដឹង​អំពី​ព្រឹត្តិការណ៍ និង​អធ្យាស្រ័យ​នៃ​បុ​គ្ក​ល ត្រូវ​ចេះ​សង្កេត​ឱ្យ​ស្គាល់​ចរិយា​របស់​មនុស្ស និង​ត្រូវ​រៀន​ឱ្យ​ស្គាល់​អំពី​សង្គមមនុស្ស ទំនៀមទម្លាប់​ប្រពៃណី ។

ចំណុច​ទាំង​អស់នេះ មិន​ត្រឹមតែ​ធ្វើ​ឱ្យ​បុគ្គល​ស្គាល់​នូវ​តួនាទី​របស់​ខ្លួន​បាន​ច្បាស់លាស់​ប៉ុណ្ណោះ​ទេ គឺ​នៅ​ធ្វើ​ឱ្យ​យើង​បាន​ក្លាយទៅជា​មនុស្ស​ដ៏​សំខាន់ ក្នុង​ការ​ជួយ​ខ្លួនឯង​និង​ជួយ​ដល់​អ្នក​ដទៃ​ទៀត​ផង​។