សហរដ្ឋអាមេរិក ៖ ជនអន្តោប្រវេសន៍ហុងឌូរ៉ាស់ប្រមាណជាង១០០០នាក់ កាលពីថ្ងៃទី១៥មករា បានរៀបចំជាក្បួនដើរ២ដាច់ដោយឡែកពីគ្នា ឆ្ពោះមកកាន់សហរដ្ឋអាមេរិក ខណៈប្រធានាធិបតីលោកដូណាល់ត្រាំទាមទារជាថ្មីឲ្យកសាងជញ្ជាំងព្រំដែន ជាមួយមិុកសុិកដើម្បីរារាំងពួកអន្តោប្រវេសន៍ខុសច្បាប់។
ឆ្លើយតបសារតាមបណ្ដាញសង្គមមួយ ដែលប្រកាសថា ក្បួនដើរមួយរបស់ពួកអន្តោប្រវេសន៍មាននាថ្ងៃទី១៥មករា មនុស្សជាង៥០០នាក់ នាយប់ថ្ងៃទី១៤មករាបានចាកចេញក្រោមភ្លៀងធ្លាក់ ពីទីក្រុងសាន់ប៉េត្រូស៊ូឡាជាទីក្រុងធំទី២របស់ប្រទេស។
ចំណែកកងទី២មានជនអន្តោប្រវេសន៍ប្រមាណ៥០០នាក់ បានចាកចេញនាព្រឹកព្រលឹមថ្ងៃទី១៥មករា ហើយត្រូវទៅជួបក្រុមទី១នៅព្រំដែនហ្គាតេម៉ាឡា ដែលនោះជាដំណាក់កាលដំបូង នៃដំណើរយ៉ាងសែនឆ្ងាយឆ្ពោះទៅកាន់អាមេរិក៕
ចែករំលែកព័តមាននេះ