កម្ពុជា​-​ឡាវ​បង្ហាញ​ពី​ទំនាក់ទំនង​ល្អ​ទ្វេភាគី​លើ​វិស័យ​ធនាគារ


រាជធានី​ភ្នំពេញ ៖ ក្រោម​កិច្ច​សហប្រតិបត្តិការ​ល្អជា​ប្រពៃណី មន្ត្រី​ជំនាញ​របស់​ធនាគារកណ្តាល​ទាំង​ពីរ កម្ពុជា​-​ឡាវ បាន​បន្ត​ការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​ទៅ​វិញ​ទៅ​មក ដែល​បង្ហាញ​ពី​ភាព​ជោគជ័យ​មួយ​នៃ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ក្នុង​វិស័យ​ធនាគារ ។

ថ្លែង​ក្នុង​កិច្ចប្រជុំ​ទ្វេភាគី ដែល​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ភ្នំពេញ ភូ​គី​ត្រា កាលពី​ថ្ងៃ​ទី​១៥ មក​រា ម្សិលមិញ លោក ជា​ចាន់​តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា មាន​ប្រសាសន៍​ថា តាម​រយៈ​ការ​ធ្វើ​ទស្សនកិច្ច​នា​ពេល​កន្លង​មក មន្ត្រី​កម្ពុជា​បាន​ផ្លាស់​ប្តូរ​ចំណេះដឹង​និង​បទ​ពិសោធន៍​ល្អ​ៗ​ដែល​មាន​សារសំខាន់​ក្នុង​ការ​ពង្រឹងសមត្ថភាព​ជំនាញ ព្រមទាំង​លើ​កម្ពស់​សាមគ្គីភាព និង​ភាតរភាព​រវាង​មន្ត្រី ក៏​ដូច​ជា​ស្ថាប័ន​ទាំង​ពីរ​ឲ្យ​កាន់តែ​មាន​ភាព​ជិត​ស្និទ្ធ​បន្ថែម​ទៀត ។

លោក​ទេសាភិបាល​ថ្លែង​ថា ៖« ការ​ជួបជុំ​នា​ពេល​នេះ នឹង​ផ្តល់​ឱកាស​ដល់​ថ្នាក់ដឹកនាំ​នៃ​ធនាគារកណ្តាល​ទាំង​ពីរ​កម្ពុជា​-​ឡាវ​ក្នុង​ការ​ផ្លាស់​ប្តូរ​មតិយោបល់​ទៅ​លើ​វឌ្ឍនភាព​ថ្មី​ៗ​ទាក់ទង​នឹង​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច និង​វិស័យ​ធនាគារ ប​ញ​ប្រឈម​នានា និង​ជា​ពិសេស​ដើម្បី​ស្វែងរក​លទ្ធភាព​ក្នុង​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​នា​ឆ្នាំ​២០១៩ និង​នា​ពេល​អនាគត សំដៅ​អភិវឌ្ឍន៍​វិស័យ​ធនាគារ​ប្រកបដោយ​ភាពរឹងមាំ និង​គាំទ្រ​ដល់​ការ​រីក​ចម្រើន​នៃ​ទំនាក់ទំនង​សេដ្ឋកិច្ច​ប្រទេស​ទាំង​ពីរ »​។

លោក​បន្ត​ថា ៖« ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា​ក្រោម​ការ​ដឹកនាំ​របស់​លោក Sonexay SITPHAXAY ធនាគារកណ្តាល​ឡាវ នឹង​បន្ត​ទទួល​បានការ​រីក​ចម្រើន និង​សម្រេច​បាន​សមិទ្ធផល​គាប់ប្រសើរ​ថ្មី​ៗ​នា​ពេល​អនាគត ហើយ​កិច្ច​សហប្រតិបត្តិការ​ធនាគារកណ្តាល​យើង​ទាំង​ពីរ​នឹង​បន្ត​មាន​ភាព​ជិត​ស្និទ្ធ​រឹង​មាំ »​។
លោក Sonexay SITPHAXAY ទេសាភិបាល​ធន​គារ​កណ្តាល​ឡាវ មាន​ប្រសាសន៍​ថា ៖« យើង​ដឹង​ហើយ​ថា ប្រទេស​យើង​ទាំង​ពីរ ឡាវ និង​កម្ពុជា​មាន​ទំនាក់ទំនង​លើ​កិច្ច​សហប្រតិបត្តិការ​ទៅ​វិញ​ទៅ​មក​តាំងពី​យូរលង់​ណាស់​មក​ហើយ ពិសេស​កិច្ចសហការ​រវាង​ធន​គារ​ឡាវ និង​ធន​គារ​ជាតិ​នៃ​កម្ពុជា »​។

លោក​បញ្ជក់​ថា​៖« អ្វី​ដែល​លេចធ្លោ និង​គួរ​ឱ្យ​កត់សម្គាល់​នៃ​កិច្ច​សហប្រតិបត្តិការ​នេះ​គឺ​ចាប់តាំងពី​ធនាគារ​ទាំង​ពីរ​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​តាំងពី​ឆ្នាំ​២០០៩​មក ធនាគារកណ្តាល​ទាំង​ពីរ​បាន​ផ្តាស់​ប្តូរ​បច្ចេកទេស​លើ​ប្រធានបទ​ផ្សេង​ៗ​ជា​ប្រចាំ និង​មានការ​រៀបចំ​ជំនួប​រវាង​ថ្នាក់​ដឹក​ជាន់ខ្ពស់​របស់​ធនាគារ​ទាំង​ពីរ​ជា​រៀង​រាល់​ឆ្នាំ ហើយ​ខ្ញុំ​មានការ​ជឿជាក់​យ៉ាង​មុតមាំ​ថា កិច្ចប្រជុំ​លើក​នេះ​នឹង​ក្លាយជា​ឱកាស​នៃ​ការ​ផ្លាស់​ប្តូរ មតិយោបល់​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​រួម​គ្នា ព្រមទាំង​ទទួលលទ្ធផល​តាម​ការ​គ្រោងទុក »៕

Facebook Google Twitter Email

Live

Sponsored News

១១:២៩ | ក្នុងស្រុក

ក្រុមហ៊ុន KB Kookmin Card និង ធនាគារឯកទេស ខេប៊ី ដេហាន ម.ក ឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ដើម្បីផ្ដល់អាហារូបករណ៍ និងគាំទ្រគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តកំពង់ធំ

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ