ហាងកាហ្វេស្រាតធ្លាប់តែពេញនិយមត្រូវបង្ខំចិត្តបិទទ្វារ
បារាំង ៖ តាមប្រភពព័ត៌មាន Metro បានឱ្យដឹងថា ហាងកាហ្វេសម្រាប់មនុស្សចូលចិត្តស្រាត (Naturist) យីហោ «O’Naturel» នឹងត្រូវបិទទ្វារនៅខែក្រោយបន្ទាប់ពីបើកបានជាងមួយឆ្នាំ…
បារាំង ៖ តាមប្រភពព័ត៌មាន Metro បានឱ្យដឹងថា ហាងកាហ្វេសម្រាប់មនុស្សចូលចិត្តស្រាត (Naturist) យីហោ «O’Naturel» នឹងត្រូវបិទទ្វារនៅខែក្រោយបន្ទាប់ពីបើកបានជាងមួយឆ្នាំ…
បារាំង ៖ តាមប្រភពព័ត៌មាន Metro បានឱ្យដឹងថា ហាងកាហ្វេសម្រាប់មនុស្សចូលចិត្តស្រាត (Naturist) យីហោ «O’Naturel» នឹងត្រូវបិទទ្វារនៅខែក្រោយបន្ទាប់ពីបើកបានជាងមួយឆ្នាំ ។ បើទោះបីជាមានការវាយតម្លៃឱ្យល្អៗពីសំណាក់ភ្ញៀវបានគួរសមដែរក៏ដោយ ហាងនេះមិនអាចនៅបន្តទៀតបានទេ ព្រោះតែមិនមានការពេញនិយម ។
លោក Mike និង លោកស្រី Stephane Saada ដែលជាម្ចាស់ហាងបានប្រាប់ថា ពួកគេរត់លែងរួចទៀតហើយ ដោយសារតែបញ្ហាចំណូល ។
ពួកគេបានប្រាប់ថា ៖«ពួកយើងអរគុណណាស់សម្រាប់អ្នកដែលបានមកគាំទ្រហាងរបស់យើង ។ ពួកយើងនឹងចងចាំទុកជានិច្ចនូវពេលវេលាល្អៗ និងមនុស្សអស្ចារ្យច្រើនរូបដែលយើងបានជួប» ។
លោក Mike ថា មកពីបញ្ហាអាកាសធាតុត្រជាក់ទើបធ្វើឱ្យអាជីវកម្មរបស់លោកមិនសូវជាកាក់កប ហើយឈានទៅកាន់ការបិទទ្វារជាផ្លូវការនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខនេះ ។
គួររំលឹកផងដែរថា ហាងកាហ្វេមួយនេះចាប់បើកនៅខែវិច្ឆិកា ឆ្នាំ២០១៧ នៅប៉ែកខាងកើតទីក្រុងប៉ារីស ។ កាលនោះវាបានទាក់ទាញចំណាប់អារម្មណ៍មនុស្សជាច្រើន ពិសេសគឺអ្នកចូលចិត្តលេងខ្លួនទទេ ៕
ចែករំលែកព័តមាននេះ