ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណាំ​កញ្ឆា​ជាង​២​ពាន់​ដើម​គេ​លួច​ដាំ​លើ​ភ្នំ​​ជា​តំបន់​មាន​លក្ខណៈ​ស្មុគស្មាញ​

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ដំណាំ​កញ្ឆា​ជា​ច្រើន​ដើម​ត្រូវ​បាន​កំលាំង​នគរបាល​ស្រុក​គី​រី​បើក​យុទ្ធនាការ​កាប់​ និង​ដុត​បំផ្លាញ​ចោល​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៦​ ខែមករា ឆ្នាំ​២០១៩ ។ លោក​វរសេនីយ៍ឯក យ៉ុ​គ សា​រ៉ាត់…

ខេត្តតាកែវ ៖ ដំណាំ​កញ្ឆា​ជា​ច្រើន​ដើម​ត្រូវ​បាន​កំលាំង​នគរបាល​ស្រុក​គី​រី​បើក​យុទ្ធនាការ​កាប់​ និង​ដុត​បំផ្លាញ​ចោល​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៦​ ខែមករា ឆ្នាំ​២០១៩ ។

លោក​វរសេនីយ៍ឯក យ៉ុ​គ សា​រ៉ាត់ អធិការ​នគរបាល​ស្រុក​គី​រី​វង់​បានអោយ​ដឹង​ថា ក្រោម​ការ​ណែនាំ​ពី​លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្ត កម្លាំង​នគរបាល បាន​ចុះ​រុករក​កាប់ និង​ដុត​បំផ្លាញ​ដំណាំ​កញ្ឆា​ដែល​ជនខិលខូច​លួច​ដាំ​ដោយ​ខុសច្បាប់ បាន​ចំនួន​៦​ទីតាំង ស្មើនឹង​២១១៥​ដើម នៅ​ចំ​ណុ​អាង​ស្តុ​ប​ទឹក​១​អាង​, នៅ​ចំណុច​ខ្នង​បន្ទាយ និង​នៅ​ចំណុច​អង់​តែ​ន ស្ថិត​ក្នុងភូមិ​ជ្រោយ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរី​វង ខេត្តតាកែវ ដែល​មាន​ផ្ទៃដី​ប្រមាណ​១៥៧០​ម៉ែត្រការ៉េ ។

លោក​អធិការ​នគរបាល​ស្រុក​បាន​បញ្ជាក់​ថា នៅ​ពេល​នេះ​ជំនាញ​កំពុង​កសាង​សំ​ណុំ​​រឿង និង​ស្រាវជ្រាវ​ស្វែងរក​ម្ចាស់​ជា​អ្នក​ដាំ​ដំណាំ​កញ្ឆា​ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​។

ដោយសារ​នៅ​ទីផ្សារ​ងងឹត​ក្នុង​ប្រទេស​វៀតណាម​មាន​ហាងឆេង​ល្អ​នោះ ក្រុម​ជន​សង្គម​ងងឹត​បាន​ដើ​បំផុស​ដល់​ប្រជាពលរដ្ឋ​លួចលាក់​ដាំ​ដោយ​ប្រើ​គ្រប់​រូបភាព ។

ក្រុមជន​​សង្គម​ងងឹត​យក​ដំណាំ​កញ្ឆា​ក្រៀម​ទៅ​លក់​ដល់​ដី​វៀតណាម​ក្នុង​១​គីឡូក្រាម​តម្លៃ​៥​លាន​ដុ​ង ស្មើនឹង​១​លាន​រៀល​លុយ​ខ្មែរ ។

បើ​យើង​មើល​ទីតាំង​ដែល​ប្រជាពលរដ្ឋ​លួច​ដាំ​ដំណាំ​កញ្ឆា​នេះ យើង​ពិបាក​នឹង​រុករក ព្រោះ​នៅ​លើ​ភ្នំ​មាន​លក្ខណៈ​ស្មុគស្មាញ​បំផុត តែ​ទោះបីជា​យ៉ាងណា សមត្ថកិច្ច​យើង​នៅ​តែ​បន្ត​ស្រាវជ្រាវ​ដក និង​ដុតបំផ្លាញ​​ដំណាំ​កញ្ឆា​ដែល​ដាំ​ដោយ​ខុសច្បាប់​នេះ​ឱ្យ​ដូច​ភ្លៀងរលឹម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ