ខេត្តកណ្តាល ៖ ក្នុងប្រតិបត្តិការណ៍ដ៏ក្តៅគគុកអស់រយៈពេលជិតមួយថ្ងៃក្រុមឧក្រិដ្ឋជនដែលនគរបាលចិន (សៀងហៃ) សហការជាមួយនគរបាលកម្ពុជាប្រតិបត្តិការណ៍បង្ក្រាប កាលពីរសៀលថ្ងៃមិញពាក់ព័ន្ធបទល្មើសសេដ្ឋកិច្ចមួយចំនួននៅប្រទេសចិនចាប់បានហើយ ចំនួន១០នាក់ដែលធ្លាយកន្លែងក្រុមឧក្រិដ្ឋជនស្នាក់នៅជាកន្លែងលួចផលិតបារីខុសច្បាប់ដ៏ធំ នៅក្រុងតាខ្មៅ ។
សូមរំលឹកថា នគរបាលប្រទេសចិន (សៀងហៃ) សហការជាមួយកម្លាំងអគ្គនាយកដ្ឋានអន្តោរប្រវេសន៍នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីក្រសួងមហាផ្ទៃ ដោយមានការសម្របសម្រួលនីតិវិធីពីសំណាក់លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល បានចុះប្រតិបត្តិការណ៍បង្ក្រាបក្រុមឧក្រិដ្ខជនជនជាតិចិន តែក្រុមឧក្រិដ្ឋជនរត់គេចខ្លួន ឆែកឆេរទីតាំងកន្លែងដែលក្រុមឧក្រិដ្ឋជនស្នាក់នៅ បែរជាបានបែកធ្លាយកន្លែងក្រុមឧក្រិដ្ឋជនលួចផលិតបារីខុសច្បាប់ដ៏ធំចំនួនបីកន្លែង នៅក្រុងតាខ្មៅ។
នគរបាលអគ្គនាយកដ្ឋានអន្តោរប្រវេសន៍នាយកដ្ខានស៊ើបអង្កេត និងអនុវត្តនីតិវិធីក្រសួងមហាផ្ទៃបានអោយដឹងថា មុនឈានដល់ការបង្ក្រាបកម្លាំងជំនាញបានធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតបញ្ជាក់លើគោលដៅចំនួនបីទីតាំងខាងលើអស់រយៈពេលជិត០១ខែមកហើយ ដែលមានជនសង្ស័យជាក្រុមឧក្រិដ្ឋជន កំពុងលួចសំងំលាក់ខ្លួនក្នុងប្រទេសកម្ពុជាពាក់ព័ន្ធបទល្មើសសេដ្ឋកិច្ចមួយចំនួននៅប្រទេសចិន ទើបកម្លាំងជំនាញសហការគ្នាឈានដល់ការបង្ក្រាប តែមុនពេលកម្លាំងជំនាញចុះបង្ក្រាបរយៈពេល១០នាទីក្រុមឧក្រិដ្ឋជនទាំងនោះដឹងខ្លួនទាន់បានរត់គេចខ្លួនបាត់ស្រមោលទើបកម្លាំងយើងធ្វើការឆែកឆេរទីតាំងកន្លែងដែលក្រុមឧក្រិដ្ឋជនស្នាក់នៅបានបែកធ្លាយជាកន្លែងរោងចក្រផលិតបារីខុសច្បាប់ ។
បន្ទាប់ពីឆែកឆេររួចជំនាញបានរកឃើញម៉ាស៊ីនផលិតបារីសារធាតុលាយផ្សំជាច្រើនមុខ និងសំបកកេះបារី ដែលកំពុងរៀបវេចខ្ចប់មួយចំនួនធំ និងវត្ថុតាងមួយចំនួនទៀត ។ បច្ចុប្បន្នទីតាំងលួចផលិតបារីដ៏ធំចំនួនបីកន្លែងដែលក្រុមឧក្រិដ្ឋជនលួចផលិតនោះលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាលបានសម្រេចធ្វើការបិទបណ្តោះអាសន្ន ៕



ចែករំលែកព័តមាននេះ