ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​មក​កាន់កងរាជអាវុធហត្ថ​ក្រុងប៉ោយប៉ែត ប្តឹងកន្លែងផ្ញើម៉ូតូ​ បាត់​អត់មាន​អ្នកសង

11 ឆ្នាំ មុន

ក្រុងប៉ោយប៉ែត ៖ បុរសម្នាក់​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​មូល​ដ្ឋាន​កងរាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ដើម្បីប្តឹង​កន្លែងផ្ញើ​ម៉ូតូ​មួយ​កន្លែង ពេលបាត់​អត់មានការ​ទទួល​ខុសត្រូវ​​ កាលពីវេលាម៉ោង​១០ និង​៣០នាទី​ព្រឹក​ថ្ងៃទី​២៤ កក្កដា ២០១៣ ។

បុរស​ម្ចាស់ម៉ូតូ​ត្រូវ​​បាន​គេ​ស្គាល់​ឈ្មោះផាត់ សង្វា អាយុ​៤៧​ឆ្នាំ ជា​កម្មករ​ចេញ​ចូល​ផ្សារ​រុងក្លឿង មានទីលំនៅ​ភូមិ​ក្បាល​ស្ពាន​២ សង្កាត់​ប៉ោយ​ប៉ែត ក្រុង​ប៉ោយ​ប៉ែត ។

បើ​តាមប្រភពបានឱ្យ​ដឹងថា កន្លែ​ងផ្ញើ​ម៉ូតូ​នោះ​​មាន​ទីតាំង​នៅ​ម្តុំ​ច្រក​ទ្វារ​​អន្តរ​ជាតិ​ប៉ោយប៉ែត​ដោយ​គេ​ដឹងថា កំពុង​គ្រប់​គ្រង​ដោយ​​លោកអនុ​សេនីយ៍​ទោ​ឡឹក អូន ប៉ូលិស​អន្តោប្រវេសន៍​​ច្រក​ទ្វា​រអន្តរ​ជាតិ​ប៉ោយ​ប៉ែត ។ មុន​ពេលកើតហេតុ បុរសរង​គ្រោះ​បាន​ជិះ​​ម៉ូតូ​ម៉ាក​ហុង​ដា​ឌ្រីម​ ស៊េរីឆ្នាំ​២០០៦ មកផ្ញើ​កាលពីវេលាម៉ោង៨ព្រឹក​ថ្ងៃទី​១៥ កក្កដា ២០១៣ រហូត​ដល់ម៉ោង​៤រសៀល​ថ្ងៃ​ដដែល ក៏​ត្រឡប់មក​យកម៉ូតូ​វិញ​ស្រាប់តែ​បាត់​តែម្តង ។

រហូតមកដល់​ពេលនេះ ខាង​កន្លែង​ផ្ញើ​ម៉ូតូ​មិន​បាន​រក​ដំណោះ​ស្រាយជូន​ជន​រង​គ្រោះ​នោះទេ ដោយ​គេនិយាយថា «ទៅប្តឹងណា ទៅ​ប្តឹងទៅ» ៕