ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្រុក និង​ក្រុមហ៊ុន​ចំការ​អំពៅ​នៅ​តែ​ដោះស្រាយ​មិន​ចេញ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​មក​ពី​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ចំនួន​ជាង​៦០​នាក់​មក​សុំ​ការ​អន្តរាគមន៍​ពី​ក្រសួង​ដែនដី​ក្រោយ​ពី​ជាប់​គាំង​អស់​រយៈពេល​ជិត​២០​ឆ្នាំ​មក​ហើយកាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០១៩ បាន​លើ​គ្នា​មក​កាន់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់…

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​មក​ពី​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ចំនួន​ជាង​៦០​នាក់​មក​សុំ​ការ​អន្តរាគមន៍​ពី​ក្រសួង​ដែនដី​ក្រោយ​ពី​ជាប់​គាំង​អស់​រយៈពេល​ជិត​២០​ឆ្នាំ​មក​ហើយកាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០១៩ បាន​លើ​គ្នា​មក​កាន់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ ជា​លើក​ទី​៧ ដើម្បី​សុំ​អោយ​ខាង​ក្រសួង​ជួយ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ដីធ្លី​របស់​ពួក​គាត់​ជាមួយនឹង​ក្រុមហ៊ុន​ចំការ​អំពៅ និង​ក្រុមហ៊ុន​ចំការ​ដំឡូង HLH ដ៏​រ៉ាំរ៉ៃ​ដែល​អូស​បន្លាយ​អស់​រយៈពេល​ជិត​២០​ឆ្នាំ​កន្លង​មក​ហើយ​នៅ​មិន​ទាន់​មាន​ដំណោះស្រាយ ។

ក្នុង​ការ​លើកគ្នា​មកនេះ​ដែរ​ពួក​គាត់​ចង់អោយ​ខាង​ក្រសួង​មេត្តា​រក​ដំណោះស្រាយ​ដល់​ពួក​គាត់​ជា​បន្ត​ដោយ​មាន​សរសេរ​ជា​លាយ​លាក់​អក្សរ​ថា តើ​ខាង​ក្រសួង​ជួយ​ធ្វើការ​ដោះស្រាយ​ដល់​ពួក​ខ្ញុំ ឬ​មិន​ដោះ ដើម្បី​ងាយស្រួល​ដល់​ពួក​គាត់​គិតគូរ​រក​ផ្លូវ​ដោះស្រាយ​ផ្សេង​ទៀត?

លោក ញិ​ប ម៉ុ​ន អាយុ​៥៤​ឆ្នាំ រស់នៅ​ភូមិ​ច្រក​ទៀង ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា ក្នុង​ពេល​នេះ​ដែរ​ក្នុង​នាម​ពួក​ខ្ញុំ​ដែល​ជា​ប្រជាពលរដ្ឋ​រង​គ្រោះ​ចំនួន​ជាង​៦០​នាក់ និង​តំណាង​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​៥៩​គ្រួសារ​ដែល​រង​នូវ​ការ​រំលោភ​បំពាន​បញ្ហា​ដីធ្លី​អំពី​សំណាក់​ក្រុមហ៊ុន​ចំការ​អំពៅ និង​ក្រុមហ៊ុន​ដាំតំឡូង HLH ទាំង​ពីរ​ខាងលើ​នោះ ដើម្បី​បន្ត​សុំ​អោយ​ខាង​ក្រសួង​ជួយ​ធ្វើ​អន្តារ​គម​ន៍រក​ដំណោះស្រាយ​ដល់​ពួក​ខ្ញុំ​ជា​បន្ត​ទៅ​ទៀត ដោយ​កាល​ពី​ពេល​កន្លង​មកនេះ​ពួក​ខ្ញុំ​បាន​មក​កាន់​ទី​នេះ​ចំនួន​៦​លើក​មក​ហើយ​នៅ​តែ​មិន​ទាន់​មាន​ដំណោះស្រាយ​ណាមួយ​ជាក់លាក់​ដល់​ពួក​ខ្ញុំ ។

ដោយ​រាប់​ទាំង​លើក​នេះ​ទៀត​វា​ជា​លើក​ទី​៧​ហើយ ដោយ​សុំ​អោយ​ខាង​ក្រសួង​ជួយ​រក​ដំណោះស្រាយ​​បញ្ហា​ដីធ្លី​ដល់​ពួក​គាត់​ដដែល តែ​លើក​នេះ​គឺ​ឱ្យ​មាន​កិច្ចសន្យា​រក​ដំណោះស្រាយ​ជា​លាយ​លាក់​​អក្សរ​ច្បាស់លាស់​ថា តើ​ដោះស្រាយ​ដល់​ពួក​ខ្ញុំ ឬ​មិន​ដោះ​ដើម្បី​ងាយស្រួល​ដល់​ពួក​ខ្ញុំ​គិត​គូរ​​រក​ផ្លូវ​ដោះស្រាយ​ផ្សេង​ទៀត? ព័ត៌មាន​ពិស្តារ​ផ្សាយ​ជូន​នៅ​កាសែត កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ