លេចឮ​ដំណឹង​ថា ព្រំ សំណាង​បបួល​កីឡា​ករ CyPrus ប្រកួត​ដាក់​ខ្សែក្រវាត់


រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​លេចឮ​ដំណឹង​ថា កីឡាករ​បរទេស​ឈ្មោះ Andronikos Evropidou ជនជាតិ Cyprus ដែល​កំពុង​តែ​គ្រប់គ្រង​ខ្សែក្រវាត់​៥​គ្រឿង ប្រកាស​ចង់​មក​ប្រឡូក​សង្វៀន​ស្រុក​ខ្មែរ​នោះ ស្រាប់តែ​កីឡាករ ព្រំ សំណាង មក​ពី​ក្លិប​កងទ័ព​ពិសេស​ឆ័​ត្រ​យោង​៩១១ ចេញ​មុខ​តប​វិញ​ថា គេ​នឹង​រង់ចាំ​ស្វាគមន៍​គ្រប់ពេល ហើយ​បបួល​ដាក់​ខ្សែក្រវាត់​ទៀត​ផង​។

កីឡាករ​ជនជាតិ Cyprus រូប​នេះ​បានឱ្យ​ដឹង​ទៀត​ថា បើសិនជា​គេ​មានឱកាស​បាន​មក​ប្រកួត​នៅ​សង្វៀន​ស្រុក​ខ្មែរ​ដូច​បំណង​មែន​នោះ មិន​ថា ប៉ះ​ចំ​កីឡាករ​រូប​ណា​នោះ​ទេ គឺ​ស្វាគមន៍​ជា​និច្ច​ឱ្យ​តែ​ក្នុង​ប្រភេទ​ទម្ងន់​ចាប់ពី​៧៥​គីឡូក្រាម​ដល់​៧៧​គីឡូក្រាម​។

កីឡាករ Andronika Evropidou សព្វថ្ងៃ​កំពុង​តែ​គ្រប់គ្រង​ខ្សែក្រវាត់​ចំនួន​៥​គ្រឿង​នៅ​ក្នុង​ដៃ ក្នុង​នោះ​ខ្សែក្រវាត់​ដែល​ដណ្ដើម​បាន​មក​ពី​ការ​ប្រកួត​ក្នុង​ប្រទេស ចំនួន​៣​គ្រឿង ខ្សែក្រវាត់ WMO European Amateur Champion ១​គ្រឿង និង​ខ្សែក្រវាត់ Thai Champion ១​គ្រឿង​។ ទោះជា​យ៉ាងណា កីឡាករ​បរទេស​រូប​នេះ មាន​ប្រវត្តិ​ប្រកួត​បាន​តិច​បំផុត គឺ​ធ្លាប់​ប្រកួត​បាន​ចំនួន​២៥​ដង ឈ្នះ​១៩​ដង ចាញ់​៦​ដង​។

ចំណែក​កូនសិស្សលោក ហង្ស ស៊ឺ​ន​វិញ​នោះ បទ​ពិសោធន៍​ប្រកួត​មិន​តិច​ជាង​១០០​ដងនោះ​ទេ ដូច្នេះ​មានអី​គួ​ឱ្យ​ខ្លាច ឱ្យ​តែ​ហ៊ាន​មក​ប្រកួត​គេ​នឹង​រង់ចាំ​ស្វាគមន៍​ជា​និច្ច ហើយ​បបួល​ដាក់​ខ្សែក្រវាត់​ទៀត​ផង​។

លោក​ក៏​មាន​ខ្សែក្រវាត់​១​គ្រឿង​ដែរ ដែល​ដណ្ដើម​បាន​ពី​ព្រឹត្តិការណ៍​ប្រកួត​ដណ្ដើម​ជើងឯក​ខ្សែក្រវាត់​ពិភព​លោក ដែល​រៀបចំ​ដោយ​សហព័ន្ធ​កីឡា​គុន​ខ្មែរ​អន្តរជាតិ​ទម្ងន់​៧៥​គីឡូក្រាម​កាលពី​ពេល​កន្លង​ទៅ​។ មិន​តែប៉ុណ្ណោះ គេ​បើក​ទូលាយ​ឱ្យ​កីឡាករ​បរទេស​រូប​នេះ ដែល​ចង់​មក​ប្រកួត​ស្រុក​ខ្មែរ​យក​ខ្សែក្រវាត់​មួយ​ណា​មក​តតាំង​ជាមួយ​ក៏​បាន​ដែរ ហើយ​ចំពោះ​ប្រភេទ​ទម្ងន់​វិញ​នោះ គេ​អាច​ទទួល​បាន​ដោយ​រីករាយ​ចាប់ពី​ទម្ងន់​៧៥​ដល់​៨០​គីឡូក្រាម​។

ព្រំ សំណាង​សព្វថ្ងៃ​ក្នុង​ចំណោម​អ្នក​ប្រដាល់​ប្រភេទ​ទម្ងន់​ធ្ងន់ លែង​មាន​ដៃគូ​ប្រកួត​ទៅ​ហើយ សម្រាប់​កីឡា​ករ​ក្នុងស្រុក ដូច្នេះ​ជា​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ក៏​ដូច​ជា​បុ​ស្តិ៍​ទូរទស្សន៍​មួយ​ណា​ក៏​បាន​ដែរ អាច​រៀបចំ​ឱ្យ​មានការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ មិនដឹង​ជា​ល្អមើល​យ៉ាងណា​នោះ​ទេ​៕

Facebook Google Twitter Email

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ