ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំបូន្មាន​5​យ៉ាង​ដែល​អភិជន​តែង​ប្រាប់​ទៅ​កូន​ៗ​របស់​ពួក​គេ

5 ឆ្នាំ មុន

បើ​ទោះបីជា​អ្នក​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ជីវិត​បែប​ណា​ក៏​ដោយ អ្នក​អាច​យកដំបូន្មាន​ទាំងនេះ​ទៅ​អនុវត្ត​បាន ដើម្បី​ឱ្យ​ជីវិត​កាន់តែ​ប្រសើរ ព្រោះ​វា​សុទ្ធតែ​ជា​អ្វី ដែល​អ្នកមាន​លុយ​ស្តុកស្តម្ភ​អប់រំ​ដល់​កូន​ៗ​របស់​ពួក​គេ ។ ១. យល់​ពី​របៀប​ប្រើ​លុយ ៖ ម្តាយ​ឪពុក​អ្នកមាន…

បើ​ទោះបីជា​អ្នក​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ជីវិត​បែប​ណា​ក៏​ដោយ អ្នក​អាច​យកដំបូន្មាន​ទាំងនេះ​ទៅ​អនុវត្ត​បាន ដើម្បី​ឱ្យ​ជីវិត​កាន់តែ​ប្រសើរ ព្រោះ​វា​សុទ្ធតែ​ជា​អ្វី ដែល​អ្នកមាន​លុយ​ស្តុកស្តម្ភ​អប់រំ​ដល់​កូន​ៗ​របស់​ពួក​គេ ។

១. យល់​ពី​របៀប​ប្រើ​លុយ ៖ ម្តាយ​ឪពុក​អ្នកមាន តែងតែ​យក​រឿង​ប្រើប្រាស់​លុយ​ជា​ធំ សម្រាប់​អប់រំ​ដល់​កូន​ៗ​របស់​ពួក​គេ ដោយសារ​តែ​វា​ជា​រឿង​សំខាន់ ដែល​ត្រូវ​គិតគូរ ដើម្បី​ឱ្យ​កូន​ៗ​របស់​គេ​ចាយ​លុយ​ចេះ​គិត និង​ចាយ​ឱ្យ​ត្រូវ​កន្លែង ហើយ​ជៀសវាង​ការ​ចាយ​ផ្តេសផ្តាស់ ។ ផ្ទុយ​ពី​អ្នកក្រ​ត្រង់​ថា អ្នកក្រ​មិន​បាន​ប្រាប់​កូន​ៗ​របស់​ពួក​គេ​ពី​របៀប​គេ​រក​លុយ ឬ​ចំណូល​ដែល​គេ​បាន​មក​នោះ​ទេ ។ គេ​លើកយក​រឿង​នេះ​មក​និយាយ តែ​ពេល​ណា​កូន​ពួក​គេ​ទារ​លុយ​ចាយ​ច្រើន​ៗ​ប៉ុណ្ណោះ ។

២. ភាព​ខុស​គ្នា​រវាង​របស់​បង្កើន​ទ្រព្យ និង របស់​យក​លុយ​ចេញពី​ហោប៉ៅ ៖ អ្នកក្រ​មិន​បានដឹង​ពី​ការ​ចាយ​លុយ​ឱ្យ​ចំ​ចំណុច​នោះ​ទេ​។ គេ​មិនដឹង​ថា ចាយ​លើ​អ្វី​ចំណេញ​ទៅ​ថ្ងៃក្រោយ ហើយ​ចាយ​លើ​អ្វី​ធ្វើ​ឱ្យ​កាន់តែ​ខាត​នោះ​ទេ ។ កូន​ៗ​របស់​គេ ក៏​មិន​បាន​ទទួល​ការ​អប់រំ​ពី​បញ្ហា​នេះ​ដែរ ។

ចំពោះ​អ្នកមាន​វិញ គេ​តែង​ប្រាប់​កូន​ៗ​ពី​របៀប​យក​ប្រាក់​ទៅ​បង្កើត​ប្រាក់ តាម​រយៈ​ការ​វិនិយោគ ការ​ទិញ​អចលនទ្រព្យ និង ការ​ចំណាយ​ទៅ​លើ​ការ​អប់រំ ជាដើម​។ វា​ផ្ទុយ​ពី​អ្នកក្រ ត្រង់​ថា ពួក​គេ​មិន​បាន​យក​លុយ​ទៅ​ទិញ​ភាព​ហ៊ឺហារ​ជា​មុន​ទេ ។ គេ​ត្រូវ​តែ​យក​លុយ​បង្កើត​លុយ​សិន ទើប​ហ៊ឺហារ​ជា​ក្រោយ ។

៣. ការ​ចុះសម្រុង​ក្នុង​សង្គម និង​ទំនាក់ទំនង ៖ មនុស្ស​ជោគជ័យ​ជា​ច្រើន​បង្រៀន​កូន​របស់​ពួក​គេ​ឱ្យ​ចេះ​របៀប​រាប់អាន​មនុស្ស​ក្នុង​សង្គម តាំងពី​មុន​អាយុ​៤​ឆ្នាំ​។ នេះ​គឺ​មិនមែន​និយាយ​លេងសើច​នោះ​ទេ ។
នេះ​គឺ​ស្រួល​បកស្រាយ​ណាស់​។ ប្រសិនបើ​ក្មេង​ម្នាក់​ពូកែ​រាប់អាន​មនុស្ស​ជុំវិញ​ខ្លួន នោះ​នឹង​មាន​ក្មេង​ៗ​ជា​ច្រើន​អ្នក​ទៀត​មក​រាប់អាន​រូបគេ​។ លុះដល់​ពេល​កាន់តែ​ចម្រើន​វ័យ​ទៅ កូន​របស់​គេ​នឹង​កាន់តែ​មាន​អ្នក​រាប់រក​កាន់តែ​ច្រើន ។

៤. បង្កើន​ចំណូល ជំនួស​ឱ្យ​ការ​បន្ថយ​ចំណាយ ៖ អ្នកមាន​តែង​ប្រាប់​កូន​ៗ​ឱ្យ​យល់​ពី​របៀប​ប្រើ​លុយ ។ គេ​មិន​ឱ្យ​កូន​របស់​គេ​គិតតែ​ខំ​សន្សំ​នោះ​ទេ ។ អ្វី​ដែល​ធ្វើ​ឱ្យ​មនុស្ស​អាច​មាន​ស្តុកស្តម្ភ​បាន គឺ​មក​ពី​ចំណូល​របស់​ពួក​គេ​ច្រើន​រាប់​មិន​អស់ ។ ការ​សន្សំ​តែ​មួយ​មុខ នឹង​មិន​អាច​គ្រប់​ឱ្យ​យើង​ក្លាយជា​អ្នក​មានបាន​ទេ ។ ដូច្នេះ​ពួក​គេ​តែង​ប្រាប់​កូន​ឲ្យ​ចេះ​បង្កើន​ចំណូល​តាម​រយៈ​ប្រើ​លុយ​បង្កើត​លុយ ។

៥.​ចំណេះដឹង​គឺ​មាន​តម្លៃ​ជាង​លុយ ទៅ​ថ្ងៃ​មុខ ៖ ដូច​ពាក្យចាស់​និយាយ​អីចឹង​៖ « ចំណេះ​ជា​អាហារ ប្រាជ្ញា​ជា​អាវុធ »​។ អ្នកមាន​តែង​ឱ្យ​កូន​របស់​ពួក​គេ​រៀន​ឱ្យ​ចេះ​ច្រើន​ជំនាញ ទាំង​ក្នុង​សាលា និង​ក្រៅ​សាលា ព្រោះថា​កាលបើ​មានចំណេះ ចំណូល​នឹង​ចាប់ផ្តើម​មាន​ហើយ ក្រោយ​យកចំណេះ​ទៅ​ប្រើប្រាស់​។ អ្នកក្រ​វិញ​មិន​គិត​ដូច្នោះ​ទេ ពួក​គេ​សុខចិត្ត​យក​លុយ​ទិញ​របស់​ល្អ​ៗ​ឱ្យ​កូន​ប្រើ ជាង​ការ​បង់ថ្លៃ​សាលា​ល្អ​ៗ​ឱ្យ​កូន​រៀន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ