ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​មួយ​ចំនួន​សម្រាប់​សម្ភាសន៍​ការងារ​ឱ្យ​ទទួល​បាន​ជោគជ័យ

5 ឆ្នាំ មុន

បើ​ទោះជា​មាន​មនុស្ស​ជា​ច្រើន​ចូល​រួមការ​សម្ភាសន៍​ការងារ​ច្រើន​លើក​ច្រើន​សា​ក៏​ពិតមែន តែ​បទ​​សម្ភាសន៍​​ការងារ​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ ។ យ៉ាងណា​ក្តី ប្រសិនបើ​មានការ​ត្រៀមខ្លួន​ជា​មុន នោះ​អ្នក​អាច​ឆ្លងកាត់​វគ្គ​ជ្រើសរើស​នេះ​បាន​យ៉ាង​ងាយស្រួល​។ ខាងក្រោម​គឺជា​គន្លឹះ​មួយ​ចំនួន​សម្រាប់​ការ​សម្ភាសន៍​ការងារ ៖ ១. ហ្វឹកហាត់​និង​ត្រៀមខ្លួន…

បើ​ទោះជា​មាន​មនុស្ស​ជា​ច្រើន​ចូល​រួមការ​សម្ភាសន៍​ការងារ​ច្រើន​លើក​ច្រើន​សា​ក៏​ពិតមែន តែ​បទ​​សម្ភាសន៍​​ការងារ​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ ។ យ៉ាងណា​ក្តី ប្រសិនបើ​មានការ​ត្រៀមខ្លួន​ជា​មុន នោះ​អ្នក​អាច​ឆ្លងកាត់​វគ្គ​ជ្រើសរើស​នេះ​បាន​យ៉ាង​ងាយស្រួល​។ ខាងក្រោម​គឺជា​គន្លឹះ​មួយ​ចំនួន​សម្រាប់​ការ​សម្ភាសន៍​ការងារ ៖

១. ហ្វឹកហាត់​និង​ត្រៀមខ្លួន ៖ សាកល្បង​អាន​សំណួរ​ដែល​អ្នក​សម្ភាសន៍​តែងតែ​សួរ និង​ហ្វឹកហាត់​ការ​ឆ្លើយ​របស់​ខ្លួន​។ ចម្លើយ​ដែល​ល្អ​គឺជា​ចម្លើយ​ដែល​ខ្លី តែ​មាន​ខ្លឹមសារ​ក្តោប​បាន​ល្អ និង​បង្ហាញ​ពី​​ឧទាហរណ៍​​ជាក់ស្តែង​ពី​ជំនាញ​របស់​អ្នក ។

ចម្លើយ​របស់​អ្នក​ក៏​គួរ​ផ្តោត​សំខាន់​លើ​ជំនាញ​ដែល​អ្នក​គិត​ថា​សំខាន់​សម្រាប់​ក្រុមហ៊ុន ឬ​អង្គការ និង​ទាក់ទិន​នឹង​មុខងារ​ដែល​អ្នក​កំពុង​តែ​ដាក់​ពាក្យ​។ ជាមួយ​គ្នា​នេះ​ផង​ដែរ អ្នក​គួរតែ​ត្រៀម​សំណួរ​ដើម្បី​សួរ​ទៅ​កាន់​អ្នក​សម្ភាសន៍​វិញ​ដែរ​។ វា​នឹង​ល្អ​សម្រាប់​អ្នក​ប្រសិនបើ​អ្នកមាន​មួយ​ឬ​ពីរ​សំណួរ​ដើម្បី​បង្ហាញ​ពី​ចំណាប់អារម្មណ៍​របស់​អ្នក ។

២. ការ​ស្រាវជ្រាវ​ពី​ក្រុមហ៊ុន ៖ មុន​នឹង​ទៅ​ចូលរួម​បទ​សម្ភាសន៍​ការងារ អ្នក​គួរតែ​ធ្វើការ​ស្រាវជ្រាវ​ពី​ក្រុម​ហ៊ុន និង​វិស័យ​ដែល​អ្នក​ដាក់​ពាក្យ​សិន​។ ដូច្នេះ​ពេល​ដែល​អ្នក​លឺ​សំណួរ​ដូច​ជា តើ​អ្នកដឹង​អ្វីខ្លះ​ពី​ក្រុមហ៊ុន​នេះ0x017d7 អ្នក​អាច​ឆ្លើយ​បាន​ដោយ​ងាយ ។

វា​នឹង​ល្អ​សម្រាប់​អ្នក ប្រសិនបើ​អ្នក​អា​ចត​ភ្ជាប់​អ្វី​ដែល​អ្នកដឹង​ពី​ក្រុមហ៊ុន​ជាមួយនឹង​អ្វី​ដែល​អ្នក​បាន​រៀន​ពី​មុន​មក​។ ដើម្បី​ដឹង​ព័ត៌មាន​ពី​ក្រុមហ៊ុន អ្នក​អាច​ចូល​ទៅ​កាន់​វេ​ប​សាយ ឬ​បណ្ដាញ​ទំនាក់ទំនង​សង្គម​របស់​ក្រុមហ៊ុន ហើយ​អាន​ពី​ប្រវត្តិ​ក្រុមហ៊ុន បេសកកម្ម តម្លៃ បុគ្គលិក វប្បធម៌ និង​ភាព​ជោគជ័យ​ក្នុង​ពេល​ថ្មី​ៗ​ជាដើម ។

៣. គោរព​ពេលវេលា ៖ ការ​គោរព​ពេលវេលា​សម្រាប់​បទ​សម្ភាសន៍​មាន​ន័យ​ថា​ទៅ​ដល់​កន្លែង​សម្ភាសន៍​មុន​ម៉ោង​ប្រមាណ​ពី​៥​ទៅ​១០​នាទី ។ បើសិនជា​អាច អ្នក​គួរតែ​សាកល្បង​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​សម្ភាសន៍​មុន​សិន​ដើម្បី​ដឹង​ពី​ពេលវេលា​ដែល​ត្រូវ​ចំណាយ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ទីនោះ ។ ការ​ទៅ​ដល់​កន្លែង​សម្ភាសន៍​មុន​ម៉ោង​អនុញ្ញាត​ឲ្យ​អ្នកមាន​ពេលវេលា​ក្នុង​ការ​ទៅ​បន្ទប់ ទឹក មើល​សម្លៀក​បំពាក់ និង​កាត់​បន្ថយ​អារម្មណ៍​ភ័យ មុន​ពេល​ចូល​ទៅ​បន្ទប់​សម្ភាសន៍​។

៤. សាកសួរ​ពី​លទ្ធផល ៖ អ្នក​គួរ​តែងតែ​ផ្ញើ​អីុ​ម៉ែ​ល​និយាយ​អរគុណ និង​សាកសួរ​ពី​លទ្ធផល បន្ទាប់​ពី​បញ្ចប់​​បទ​សម្ភាសន៍ ។ ក្នុង​នោះ​អ្នក​អាច​សរសេរ​ពី​ព័ត៌មាន​ដែល​អ្នក​ភ្លេច​និយាយ​ថែម​ទៀត​ផង ។ អីុ​ម៉ែ​ល​នេះ​គួរតែ​ផ្ញើ​ចេញ​ទៅ​ក្នុងអំឡុងពេល​២៤​ម៉ោង​បន្ទាប់​ពី​បញ្ចប់​បទ​សម្ភាសន៍ ។

បន្ទាប់​ពី​អាន​គន្លឹះ​នេះ​រួច តើ​អ្នក​ធ្លាប់​អនុវត្ត​នូវ​ចំណុច​ណាខ្លះ ។ យើង​សង្ឃឹមថា អត្ថបទ​នេះ​នឹង​ជួយ​បំពេញបន្ថែម​នូវ​ចំណុច​ខ្វះខាត​មួយ​ចំនួន​របស់​អ្នក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ