ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​ខ្លួន​​​ជន​ជាតិ​នីហ្សេរីយ៉ា​​ ​និង​​ស្ត្រី​​​ជន​ជាតិ​ហ្វីលីពីន​​សង្ស័យ​ជួញ​ដូរ​គ្រឿង​​ញៀន

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ប្រធានសមាគម​នីហ្សេ​រីយ៉ា​​​​ម្នាក់​ ត្រូវ​​​នគរបាល​ការិយាល័យ​​​កណ្តាល​​សន្តិសុខ​​​នៃ​ស្នងការ​ដ្ឋាន​​នគរបាល​​​រាជធានី​​ភ្នំពេញ​​​ចាប់​​​ឃាត់​​ខ្លួន​កាល​ពី​ថ្ងៃ​ទី​​​២២​ ​មីនា ​​២០១១ ​​​វេលា​​ម៉ោង​​​៣​និង​៣០នាទី​​​រសៀល ​ខណៈ​​​ពេល​​ដែល​​​ជន​​​នោះ​​​កំពុង​​​​ជិះ​​រថយន្ត​​​​ក្នុង​ភូមិ​​សាស្ត្រ​​​សង្កាត់​​​បឹង​រាំង ​ខណ្ឌ​ដូនពេញ​ ​ហើយ​​ធ្វើ​ឡើង​​បន្ទាប់​​ពី​សមត្ថ​កិច្ច​​​​ឃាត់​ខ្លួន​​​ស្ត្រី​ជន​ជាតិ​ហ៊្វី​លី​​ពីន​​ម្នាក់​​​នៅ​​ព្រលាន​​យន្ត​ហោះ​​​អន្តរជាតិ​​ភ្នំពេញ ​កាល​​ពី​​ថ្ងៃអាទិត្យ ​​កន្លង​​មក​នេះ និង​ដក​ហូត​បាន​គ្រឿង​ញៀន​​មេ​តំហ្វេ​តាមីន​​​ជាង​​៣គីឡូ​ក្រាម​ ។​

បុរស​សង្ស័យពាក់ព័ន្ធរត់ពន្ធគ្រឿងញៀន​ដែលសមត្ថ​កិច្ចឃាត់ខ្លួនឈ្មោះ OKERE UGOCHU KWU EMMANNEL អាយុ​៣៧​ឆ្នាំ លិខិត​ឆ្លង​ដែនលេខ A00775315 ជនជាតិនីហ្សេរីយ៉ាប្រធានស​មាគម​នីហ្សេរីយ៉ា​នៅកម្ពុជា ទីលំនៅ​សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌ​ដូនពេញ ។ សមត្ថកិច្ចជំនាញបានបង្ហើបឱ្យ​ដឹង​ថា កាលពីថ្ងៃទី២០ ​មីនា ​២០១១ វេលា​ម៉ោង​​១១​និង៣០នាទីព្រឹក នគរបាលក្រសួង​មហា​​ផ្ទៃ​សហ​ការ​ជាមួយព្រះរាជអាជ្ញាអមសាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បានឃាត់ខ្លួនស្រ្តីជន​ជាតិ​ហ៊្វី​លីពីន ម្នាក់ឈ្មោះបុកស៊ីឡូ ដេយ៉ាណា អាយុ​២៦ឆ្នាំ ​កាន់​លិខិត​ឆ្លងដែន​លេខ XX1521474 ខណៈ​ពេល​ស្ត្រី​នោះ​ធ្វើដំណើរតាមជើងយន្តហោះ​ឌូបៃ-ម៉ាឡេស៊ី​-ភ្នំពេញ​ ហើយសមត្ថកិច្ចរក​ឃើញ​​គ្រឿងញៀន​ប្រភេទមេតំហ្វេតាមីនជាង​៣គី​ឡូក្រាម ដែល​លាក់ជាប់នឹងខ្លួន។

បន្ទាប់​ពីឃាត់ខ្លួនស្រ្តីរូប​ស្រស់​​ខាងលើ ទើប​សមត្ថ​កិច្ច​ជំនាញឈាន​ទៅ​ឃាត់ខ្លួនបុរស​ជន​ជាតិនីហ្សេ​រីយ៉ា ឈ្មោះ OKERE UGOCHU KWU EMMANNEL ជាប្រធានសមាគមនីហ្សេរីយ៉ា​នៅកម្ពុជា។ ពេល​ឃាត់ខ្លួនជននេះសមត្ថកិច្ចដក​ហូតបានរថយន្ត​មួយគ្រឿងម៉ាកឡង់គ្រីស្ស័រ​​គ្មានស្លាកលេខ។ ការឃាត់ខ្លួនបុរសខាងលើគឺពាក់ព័ន្ធការរត់​ពន្ធគ្រឿងញៀនមេតំហ្វេតាមីនជាង៣​គីឡូក្រាម​ឆ្លងកាត់ព្រលាន​យន្តហោះអន្តរជាតិភ្នំពេញ​ក្រោយពីចាប់ខ្លួនស្រ្តីជនជាតិហ្វីលីពីន ហើយស្រ្តី​នោះសារភាពពីមេខ្លោង ៕