ប្រតិភូ​អន្តរក្រសួង​កម្ពុជា​នឹង​បង្ហាញ​របាយការណ៍​វិវត្តន៍ និង​ការ​អនុវត្តន៍​សិទ្ធិ​មនុស្ស​លើក​៣


រាជធានី​ភ្នំពេញ ៖ គណៈប្រតិភូ​អន្តរក្រសួង​របស់​កម្ពុជា​នឹង​ចូលរួម​បង្ហាញ​ពី​របាយការណ៍​នៃ​វិវត្តន៍ និង​អនុវត្តន៍​សិទ្ធិ​មនុស្ស និង​បញ្ហា​មួយ​ចំនួន​ទៀត នៅ​ក្នុង​កិច្ចប្រជុំ​អង្គការសហប្រជាជាតិ​លើក​ទី​៣ នៅ​ចុង​ខែមករា ឆ្នាំ​២០១៩​នេះ ។

លោក ជិន ម៉ា​លី​ន អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៣ មក​រា ថា គណៈប្រតិភូ​ដែល​ដឹកនាំ​ដោយ​លោក កែវ រ៉េ​មី ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​នឹង​ចូលរួម​កិច្ចប្រជុំ​លើក​ទី​៣២ នៃ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការសហប្រជាជាតិ​ស្តី​ពី​កិច្ចប្រជុំ​ពាក់ព័ន្ធ និង​ការ​ត្រួតពិនិត្យ​ឡើង​វិញ​តាម​ការ​កំណត់​ជាស​កល​លើក​ទី​៣២ ដែល​នឹង ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០១៩​ខាង​មុខ​នេះ ។

លោក ជិន ម៉ា​លី​ន បាន​បញ្ជាក់​ថា «​កិច្ចប្រជុំ​ភាគី​កម្ពុជា​នឹង​ធ្វើការ​បង្ហាញ​ពី​របាយការណ៍​កា​រវិ​វ​ត្តិ​ន៍​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ពិសេស​នោះ​ការ​វិវត្តន៍​លទ្ធិប្រជាធិបតេយ្យ សិទ្ធិ​សេរីភាព​របស់ ប្រជាពលរដ្ឋ និង​ទិដ្ឋភាព​នៃ​ការ​អភិវឌ្ឍន៍​របស់​ប្រទេស​កម្ពុជា​ជាដើម​» ។ អ្នកនាំពាក្យ​រូប​នេះ​ក៏​បាន​ឲ្យ​ដឹង​ថា កិច្ចប្រជុំ​របស់​អង្គការសហប្រជាជាតិ​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ក្នុង​ទីក្រុង​ហ្ស៊ឺ​ណែវ​ប្រទេស​ហ្វី​ស​នេះ ជា​លើក​ទី​៣​ហើយ ដែល​មាន​រយៈពេល​៥​ឆ្នាំ​ម្តង ។

លោក​បញ្ជាក់​ថា​«​កាលពី​ឆ្នាំ​២០១៤ កម្ពុជា​យើង​ក៏​បាន​ចូលរួម​កិច្ចប្រជុំ​នេះ​ដែរ ហើយ​យើង បាន​បង្ហាញ​ពី​របាយការណ៍​ពាក់ព័ន្ធ​នៃ​ការ​វិវត្តន៍​លទ្ធិប្រជាធិបតេយ្យ​បង្ហាញ​សិទ្ធិ​មនុស្ស និង​វិ​វ ត្តន៍​របស់​កម្ពុជា ។ ពេល​នោះ​សមាជិក​របស់​អង្គការសហប្រជាជាតិ​ក៏​បាន​ផ្តល់​អនុសាសន៍​ដើ ម្បី​កែ​លម្អ​បង្ហាញ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ។ អី​ញ្ចឹ​ង​៥​ឆ្នាំ​ក្រោយ​យើង​ត្រូវ​ទៅ​ម្តងទៀត គឺ​លើក​ទី​៣ ត្រូវ​ថ្ងៃ​៣០ មក​រា ២០១៩» ។

លោក ជិន ម៉ា​លី​ន​ក៏​បាន​ឲ្យ​ដឹង​ថា ការ​ចូលរួម​ប្រជុំ​លើក​ទី​៣ របស់​កម្ពុជា​នេះ​ក៏​ដើម្បី​បង្ហាញ​ពី​ចំណុច​ដែល​សមាជិក​អង្គ​សហប្រជាជាតិ​ផ្តល់​អនុសាសន៍​នៅ​ក្នុង​កិច្ចប្រជុំ​ឲ្យ​កាលពី​កិច្ចប្រជុំ​លើក​ទី​២ កន្លង​មក​ផង​ដែរ ។ លោក​បន្ថែម​ថា «​គណៈប្រតិភូ និង​បង្ហាញ​ពី​របាយការណ៍​ពី​ការ​វិវត្តន៍​តាម​ការ​កំណត់​ជាស​កល ដែល​យើង​ហៅ​ថា UPR ពាក់ព័ន្ធ​ទៅ​នឹង​ទិដ្ឋភាព​អំពី​ការ​វិវត្តន៍ និង​អនុវត្តន៍​សិទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ជូន​ទៅ​សមាជិក​អង្គការសហប្រជាជាតិ​» ។

ប៉ុន្តែ​រាល់​អា​នុ​សាសន៍​ទាំងនោះ​ក៏​ត្រូវ​បាន​ពិនិត្យ​ផង​ដែ​ថា អនុសាសន៍​ណា​កម្ពុជា​ធ្វើ និង​អនុសាសន៍​ណា​ឆ្លើយ​តប​នឹង​ស្ថានភាព​ជាក់ស្តែង​របស់​កម្ពុជា ។ សម្រាប់​អនុសាសន៍​នេះ​នឹង​ត្រូវ​បង្ហាញ​នៅ​រយៈពេល​៥​ឆ្នាំ​ក្រោយ​ទៀត​ពាក់ព័ន្ធ​នឹង​អនុសាសន៍​ទាំងនោះ​ផង​ដែរ ។ យ៉ាងណា​ក្តី​បើ​តាម​ការ​អះអាង​របស់​អ្នកនាំពាក្យ​ដដែល​បាន​ឲ្យ​ដឹង​ថា កិច្ចប្រជុំ​នៅ​អង្គការសហប្រជាជាតិ​មិន​ពាក់ព័ន្ធ​នឹង​ការ​ដក​អនុគ្រោះ​ពន្ធ​របស់​សហភាព​អ៊ឺ​រ៉ុ​បម​កលើ​កម្ពុជា​នោះ​ទេ គឺ​គេ​នឹង​លើកយក​ករណី​ដែល​ពាក់ព័ន្ធ​នឹង​សិទ្ធិ​សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ​នៅ​កម្ពុជា និង​ស្ថានភាព​នៃ​កា​អភិវឌ្ឍន៍​នៅ​កម្ពុជា​កាល​ពេល​កន្លង​មក ។ លោក​បន្ថែម​ថា កិច្ចប្រជុំ​នោះ​នឹង​ត្រូវ​ចូលរួម​ពី​បណ្តា​ប្រទេស​ដែល​ជា​សមាជិក​ទាំងអស់ ដើម្បី​រាយការណ៍​ពីរ​ការ​វិវត្តន៍​នៃ​ស្ថានភាព​សិទ្ធិ​មនុស្ស​របស់​ខ្លួន ។

សូម​ជម្រាប​ថា​តំណាង​ក្រសួង​ដែល​នឹង​ចូលរួម​កិច្ចប្រជុំ​រួម​មាន​ក្រសួងការបរទេស ក្រ​សួ ង​មហាផ្ទៃ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្រសួង​សង្គមកិច្ច និង​ក្រសួងយុត្តិធម៌ ។ កម្ពុជា​ចូលរួម​កិច្ចប្រជុំ​នៅ​អង្គការសហប្រជាជាតិ ដើម្បី​បង្ហាញ​ពី​បង្ហា​សិទ្ធិ​មនុស្ស​នេះ​លើក​ទី​១​កាលពី​ឆ្នាំ​២០០៩ លើក​ទី​២ នៅ​ឆ្នាំ​២០១៤ និង​លើក​ទី​៣ ឆ្នាំ​២០១៩ ៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ