ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​នាំ​គ្នា​យក​ដុំ​ថ្ម​ទៅ​គប់​បំបែក​កញ្ចក់​បង្អួចបន្ទប់ ប្តី​ស្ទុះ​ឡើង​ទៅ​មើល ប៉ុន្តែ​…

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គិភ័យ​ដ៏​រន្ធត់​មួយ​បាន​បណ្តាល​ឲ្យ​ស្ត្រី​ជា​អាជីវករ​លក់​កាបូប​នៅ​ផ្សារ​ឈូក​មាស​ម្នាក់ ត្រូវ​ភ្លើង​ឆេះ​ស្លាប់​នៅ​ក្នុង​បន្ទប់​ឡៅតឿ​យ៉ាង​អាណោចអាធ័ម ដោយ​សង្ស័យ​បណ្តាល​មក​ពី​ទុ​ស្សេ​ម៉ាស៊ីន​ត្រជាក់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វ​ម៉ោង​១​និង​៤០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ផ្ទះ​អត់លេខ ខាងត្បូង​សាលា​មុំ​ប្រមាណ​៣០០​ម៉ែត្រ…

រាជធានី​ភ្នំពេញ ៖ អគ្គិភ័យ​ដ៏​រន្ធត់​មួយ​បាន​បណ្តាល​ឲ្យ​ស្ត្រី​ជា​អាជីវករ​លក់​កាបូប​នៅ​ផ្សារ​ឈូក​មាស​ម្នាក់ ត្រូវ​ភ្លើង​ឆេះ​ស្លាប់​នៅ​ក្នុង​បន្ទប់​ឡៅតឿ​យ៉ាង​អាណោចអាធ័ម ដោយ​សង្ស័យ​បណ្តាល​មក​ពី​ទុ​ស្សេ​ម៉ាស៊ីន​ត្រជាក់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វ​ម៉ោង​១​និង​៤០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ផ្ទះ​អត់លេខ ខាងត្បូង​សាលា​មុំ​ប្រមាណ​៣០០​ម៉ែត្រ តាម​បណ្ដោយ​ផ្លូវលំ ស្ថិត​ក្នុងភូមិ​គ្រាំ​ង​អង្គ្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​។

ជន​រង​គ្រោះ​ខាងលើ​នេះ​មានឈ្មោះ លាង អ៊ី ភេទ​ស្រី អាយុ​៣៧​ឆ្នាំ ជា​អាជីវករ​លក់​កាបូប​នៅ​ផ្សារ​ឈូក​មាស មាន​ប្តី​ឈ្មោះ ជ្រុ​ន សុខ​ដា អាយុ​៤០​ឆ្នាំ នៅ​លក់​ជាមួយ​ប្រពន្ធ និង​មានកូន​ប្រុស​ស្រី​តូច​ៗ​ពីរ​នាក់ ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ ។

តាម​សម្តី​ពី​បុរស​ជា​ប្តី​ជន​រង​គ្រោះ​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ កាល​ព្រឹក​ថ្ងៃ​ទី​១១ កន្លង​ទៅ​ថ្មី​នេះ គាត់​បាន​ហៅ​ជាង​ម៉ាស៊ីនត្រជាក់​ឲ្យ​មក​ធ្វើការ​លាង​សំអាត​នៅ​ក្នុង​បន្ទប់​ឡៅតឿ​ផ្នែក​ខាង​មុខ​។ រហូត​ដល់​យប់​ថ្ងៃ​ដដែល ប្រពន្ធ​គាត់​ក៏​ត្រលប់​មកពីផ្សារ​វិញ​បាន​ត្អូញ​ថា មិនសូវ​ស្រួលខ្លួន រួច​ក៏​លេបថ្នាំ​ហើយ​ចូល​ដេក​ក្នុង​បន្ទប់​កើត​ហេតុតែ​ម្នាក់ឯង ដោយ​ដេញ​ឱ្យ​កូន​ទាំង​២​នាក់​ទៅ​ដេក​ជាមួយ​គាត់​ជា​ឪពុក​នៅ​ឯ​បន្ទប់​ឡៅតឿ​ផ្នែក​ខាងក្រោយ​នៅ​ជាប់​នឹង​បន្ទប់​កើតហេតុ បន្ទាប់​មក​គាត់​ក៏​នាំ​កូន​ៗ​ទាំង​២​នាក់​ចូល​ទៅ​ដេក​នៅ​ក្នុង​បន្ទប់​ឡៅតឿ​នោះ​ទៅ​។

បុរស​ជា​ប្តី​បន្ត​ថា លុះដល់​វេលា​កើតហេតុ​ពេល​គាត់​និង​កូន​ៗ​កំពុង​ដេក​លក់ ស្រាប់តែ​មាន​លឺ​សម្លេង​ផ្ទុះ និង​ក្លិន​ឈ្ងៀម គាត់​ក៏​ស្ទុះ​ងើប​ពី​ដេក​ស្រាប់តែ​ឃើញ​សុទ្ធតែ​ផ្សែង​ខ្មៅ​ពេញ​ផ្ទះ ។ ភ្លាម​ៗ​នោះ​គាត់​ក៏​ឆោឡោ​ប្រញាប់ប្រញាល់​នាំ​កូន​ៗ​ចេញ​ទៅ​ខាងក្រៅ​ផ្ទះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ខាង ក៏​ស្រាប់តែ​ឃើញ​មាន​អណ្តាតភ្លើង​កំពុង​តែ​ឆាបឆេះ​ក្នុង​បន្ទប់​កើតហេតុ​ដែល​ជា​បន្ទប់​របស់​ប្រពន្ធ​គាត់​ដេក​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​យក​ដុំ​ថ្ម​ទៅ​គប់​បំបែក​កញ្ចក់​បង្អួច​បន្ទប់​នោះ​ដើម្បី​បាញ់​ទឹក​ពន្លត់ ចំណែក​គាត់​ក៏​ស្ទុះ​ឡើង​ទៅ​មើល ប៉ុន្តែ​ទ្វារ​បន្ទប់​នោះ​ន​ជាប់​គន្លឹះ​មិន​អាច​បើក​មើល​ប្រពន្ធ​គាត់​បាន​។ លុះ​មួយ​ស្ទុះ​ក្រោយមក​ភ្លើង​ត្រូវ​ប្រជាពលរដ្ឋ​បាញ់​ពន្លត់​រលត់​ក៏​ប្រញាប់ប្រញាល់​នាំ​គ្នា​ទំលាយ​ទ្វារ​បន្ទប់​ចូល​ទៅ​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ តែ​ជា​អកុសល​ជន​រង​គ្រោះ​ត្រូវ​ភ្លើង​ឆាបឆេះ​ខ្លោច​ស្លាប់​នៅ​លើ​ពូក​បាត់​ទៅ​ហើយ​។

ក្រោយ​កើតហេតុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន និង​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​មក​ធ្វើការ​ត្រួតពិនិត្យ​នៅ​នឹង​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា ករណី​អគ្គិភ័យ​ខាងលើ​នេះ គឺ​មិន​បណ្តាល​ឲ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិត​នោះ​ទេ គឺ​ខូចខាត​តែ​សម្ភារៈ​នៅ​ក្នុង​បន្ទប់​ឡៅតឿ​អស់​មួយ​ចំនួន​។ ហើយ​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ករណី​នេះ​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​ម៉ាស៊ីនត្រជាក់​។ ក្រោយ​ពី​ត្រួតពិនិត្យ​រួចរាល់​ហើយ សមត្ថកិច្ច​ក៏​បាន​ធ្វើ​លិខិត​ស្នាម និង​ប្រគល់​សព​ជន​រង​គ្រោះ​ទៅ​ឲ្យ​ក្រុម​គ្រួសា យក​ទៅ​រៀបចំ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ