ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​សុខ ឥ​សាន ៖ លោក​ប្រែ​ដ អា​ដាំ កំពុង​កាន់ជើង​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​អះអាង ថា​លោក​ប្រែ​ដ​អា​ដាំ​នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស (Human Rights Waach)…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​អះអាង ថា​លោក​ប្រែ​ដ​អា​ដាំ​នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស (Human Rights Waach) បាន​កំពុង​តែ​កាន់ជើង​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា ។

ការ​លើក​ឡើង​នេះ បន្ទាប់​ពី​មន្ត្រី​សិទ្ធិ​មនុស្ស​បរទេស​រូប​នេះ​បាន​អះអាង​ថា បដិវត្តន៍​ពណ៌​របស់​បក្ស​ប្រឆាំង​គ្មាន​អាវុធ​សម្រាប់​ធ្វើសង្គ្រាម​ដូច​បណ្តា​ប្រទេស​មួយ​ចំនួន​ដែល​ឆ្លង​កន្លង​មក​នោះ​ទេ ។

យ៉ាងណា​ក្តី​លោក សុខ ឥ​សាន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៣ មក​រា យ៉ាង​ដូច្នេះ​ប្រែ​ដ អា​ដាំ កាន់ជើង​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា ។ លោក​ថា ដោយនៅ​ពី​ចម្ងាយ​ពី​កម្ពុជា​ប្រែ​ដ​អា​ដាំ​ធ្វើខ្លួន​ដូច​ជា ដឹង​រឿង​នៅ​កម្ពុជា​ច្បាស់​ជាង​អ្នក​នៅ​ក្នុងស្រុក​ខ្មែរ​ទៅ​ទៀត ដោយសារ​តែ​បុគ្គល​រូប​នេះ​មាន​និន្នាកា​កាន់ជើង​អតីត​បក្ស​ប្រឆាំង​យ៉ាង​ងប់​ង​ល់ ។ លោក​បញ្ជាក់​ថា «​ប្រែ​ដ​អា​ដាំ​បាន​អះអាង​ថា នៅ​កម្ពុជា​គ្មាន​បដិវត្តន៍​ពណ៌​នោះ​ទេ ដោយសារ​អតីត​បក្ស​ប្រឆាំង​ដឹកនាំ​ធ្វើ​បាតុកម្ម​គ្មាន​អាវុធ ។

ចង់​សួរ​ប្រែ​ដ​អា​ដាំ​ថា​វត្ថុ ដែល​អាច​សម្លាប់​មនុស្ស​ហៅ​ថា ស្អី​ទៅ​វិញ ? កាំបិត ពូថៅ ចំពាមកៅស៊ូ​គ្រាប់​ដែក​ដប​សាំង មាន​ដុំ​ភ្លើង​មិនមែន​ជា​អាវុធ​ទេ​ប្ញ ព្រោះ​មិនមែន​ជា​កាំភ្លើង​ជា​កាំជ្រួច​ជា​មី​ស៊ី​ល​» ។ លោក​បន្ថែម​ថា ចុះ​នៅ​សម័យ​បុរាណ​គេ​ប្រើ​ដាវ លំពែង ធ្នូ ស្នា អង្គប់ ចម្រូង តើ​ឧបករណ៍​ទាំងនេះ​ដែល​មិនមែន​ជា​កាំភ្លើង​នោះ​ជា​អាវុធ​ដែរ​ប្ញ​ទេ ? ម្យ៉ាងទៀត​ហេតុ​ម៉េច​បានជា​ប្រែ​ដ​អា​ដាំ​ដឹង​រឿង​ជាង កឹ​ម សុខា​ម្ល៉េះ ?

បើ​កឹ​ម សុខា ដែល​ជា​អ្នក​អនុវត្ត​ផែនការ​របស់​បរទេស​បាន​ផ្ទាល់​លាតត្រដាង​ដោយ​ខ្លួនឯង​អស់​ខ្ទេច​អស់​ខ្ទី​រួច​ហើយ​ហ្នឹង ។ ឯ​ប្រែ​ដ​អា​ដាំ​ជា​អ្នក​ក្រៅ​សោះ​ហេតុ​អ្វី​បានជា​ហ៊ាន​អះអាង​ច្បាស់​ម្ល៉េះ ? នេះ ។ មិនជា​ការ​កាន់ជើង​ទេ​ប្ញ ? ឥឡូវ​ទោះ​ខិតខំ​កាន់ជើង​ទាំង​ទទឹងទិស​យ៉ាងណា​ក៏​ឥតប្រយោជន៍​ដែរ​ពីព្រោះ​គ្មាន​អ្នក​ណា​ដឹង​ជាង​សា​ម៉ី​ជន​ទេ ដែល​នេះ​ជា​ភ័ស្តុតាង​ដាក់បន្ទុក​របស់​តុលាការ ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នេះ បន្ទាប់​ពី​លោក ប្រែ​ដ​អា​ដាំ​តែងតែ​រិះគន់​រាជរដ្ឋាភិបាល​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស រឿង​នយោបាយ​ពិសេស​នោះ គឺ​អត់​មាន​អតីត​ប្រឆាំង​ចូលរួម​ការ​បោះ​ឆ្នោត និង​ការ​រំលាយ​គណបក្សប្រឆាំង​ជាដើម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ