រាជធានីភ្នំពេញ ៖ គ្មានអ្នកណាមិនដឹងនោះទេថា អ្នកប្រដាល់គួន ប៊ុនហ៊ីម ធ្លាប់បានបង្ហាញខ្លួន ក្នុងការប្រកួតជ្រើសរើសជើងឯកនៅប៉ុស្តិ៍លេខ៥ម្ដងហើយ តែបានធ្លាក់ហាលអាវក្នុងជុំទី៣។ យ៉ាងណាមិញ ក្នុងការបង្ហាញខ្លួនជាថ្មីគេមានឱកាសបានឡើងម្ដងទៀត ដោយការចូលប្រកួតជ្រើសរើសជើងឯកលើកនេះ គេដណ្ដើមបានកៅអី៨នាក់ ដែលជាឱកាសកាន់តែកៀកនឹងការដណ្ដើមជើងឯក។

លទ្ធផលដែល គួន ប៊ុនហ៊ីម ដណ្ដើមបានក្ដៅៗនេះ គឺជាកម្មវិធីប្រកួតប្រដាលកំពូលជើងឯក TV5 BOXING KNOCK OUT SERIES (K-Cement) ដែលបានរៀបចំកាលពីយប់មិញថ្ងៃសៅរ៍ ទី១២ មករា ឆ្នាំ២០១៩ នាស្ថានីយប៉ុស្តិ៍លេខ៥ ស្ថិតក្នុងភូមិព្រែកថ្លឹង ។

គួន ប៊ុនហ៊ីម មកពីក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបង មានរិទ្ធមានប្រវត្តិប្រកួតបាន ៦២ ឈ្នះ ៤១ស្មើ ៦ ចាញ់១៦ ត្រូវប៉ះដៃគូកីឡាករ ជា ចំរើន មកពីក្លិប អេភូថងកីឡាដោយកីឡាកររូបនេះការប្រកួតបាន ២០ ឈ្នះ ១៥ ចាញ់៥ ។ មានន័យថា ប្រវត្តិប្រកួតកីឡាករជាជើងចាស់មានតួលេខប្រកួតច្រើនស្គាល់តាក់ទិចការប្រកួតច្រើនជាដៃគូ។

ប៊ុនហ៊ីម ជាកីឡាករជើងចាស់ម្នាក់លើកបានចូលរួមប្រកួតពានរង្វាន់កាលពីរដូលកាលទី២ តែបានជុំទី៣ ក៏ចាញ់ហាលអាវ។ ម្ល៉ោះហើយឱកាសឈ្នះលើដៃគូក្នុងជុំទី២នេះតម្រូវឲប៊ុនហ៊ីម តស៊ូមោះមុតបន្តទៀតដើម្បីយកជ័យជម្នះ។ ចូលដល់ការប្រកួតទឹកទី១ មិនសូវឡើងកំដៅអ្វីទេគឺប្រកួតបែបសាមញ្ញធ្វើឲ្យការប្រកួតមិនសូវកន្ត្រាក់។ លុះចូលដល់ទឹកទី២ យកម្នាក់ៗរកវិធីរកគន្លឹះវាយចូលចំរើន បណ្តាលឲ្យដួលភីងស្តូកលើរេញដោយត្រូវអាជ្ញាកណ្តាលរាប់ធ្វើឲ្យចំនួន២ដងទឹកទី២ និងទី៣ ធ្វើឲ្យ ប៊ុនហ៊ីម មានតែមមួយទៀត ស្របពេលមុនៗក៏វាយចូលដល់ចំណុចគោលដៅ។

ឆ្លងដល់ទឹកទី៣ ជាទឹកចុងក្រោយ បើទោះជាម្ខាងទៀតប្រឹងវាយសន្ធាប់ទៅវិញឃើញវាយចូលគោលដៅដែរ តែនៅតែមិនអាចឆ្មក់វាយចំកន្លែងសំខាន់ រហូតចុងបញ្ចប់ត្រូវគេប្រកាសឲ្យប៊ុនហ៊ីម ឈ្នះឆ្ពោះទៅកាន់ជុំទី៣ ដែលមានកីឡាករ៨នាក់។ គួន ប៊ុនហ៊ីម បានឲ្យដឹងថា លោកបុកពោះខ្លះៗដែរ ដោយសារការប្រកួតនៅជុំទី៣ ប៉ះសុទ្ធតែជើងខ្លាំងៗ ទើបធ្វើឲ្យម្នាក់ៗ ក៏ចង់សម្ញែងក្បាច់គុនឲ្យអ្នកគាំទ្រដឹងផងដែរ។ វិធីមានតែខំប្រឹងហ្វឹកហាត់ឲ្យញឹកញាប់មានទុនច្រើន ទោះលទ្ធផលពេលនោះបែបណាលោកពេញចិត្តទទួល។






ចែករំលែកព័តមាននេះ