ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្វី​ៗ​ក្នុង​លោក​នេះ​មិនមែន​កើតឡើង​ដើម្បី​តម្រូវ​ចិត្ត​អ្នក​ណា​ទេ

5 ឆ្នាំ មុន

ការ​ដែល​យើង​ចេះ​តែ​មានទុក្ខ សម្បូរ​កិលេស ក៏​ព្រោះតែ​មក​អំពី​ការ​ព្យាយាម​ចេះ​តែ​ចង់បាន​នេះ ចង់បាន​នោះ​ទៅ​តាម​អំណាច​នៃ​ចិត្ត​ចង់​ដែល​សុទ្ធតែ​ជា​របស់​ក្រៅ​ខ្លួន នេះឯង​ជា​ទុក្ខ ។ នៅ​ក្នុង​សកល​ចក្កវាឡ​នេះ មិនមែន​កើតឡើង​មក​ដើម្បី​តម្រូវ​ទៅ​នឹង​សេចក្ដី​ត្រូវការ​របស់​អ្នក​ណាមួយ​ឡើយ គឺ​វា​ប្រព្រឹត្ត​ទៅ​តាមតែ​ច្បាប់ធម្មជាតិ​ប៉ុណ្ណោះ បើ​ទោះជា​វា​កើត​មាន​ស្រប​តាម​សេចក្ដី​ប្រាថ្នា​ខ្លះ…

ការ​ដែល​យើង​ចេះ​តែ​មានទុក្ខ សម្បូរ​កិលេស ក៏​ព្រោះតែ​មក​អំពី​ការ​ព្យាយាម​ចេះ​តែ​ចង់បាន​នេះ ចង់បាន​នោះ​ទៅ​តាម​អំណាច​នៃ​ចិត្ត​ចង់​ដែល​សុទ្ធតែ​ជា​របស់​ក្រៅ​ខ្លួន នេះឯង​ជា​ទុក្ខ ។

នៅ​ក្នុង​សកល​ចក្កវាឡ​នេះ មិនមែន​កើតឡើង​មក​ដើម្បី​តម្រូវ​ទៅ​នឹង​សេចក្ដី​ត្រូវការ​របស់​អ្នក​ណាមួយ​ឡើយ គឺ​វា​ប្រព្រឹត្ត​ទៅ​តាមតែ​ច្បាប់ធម្មជាតិ​ប៉ុណ្ណោះ បើ​ទោះជា​វា​កើត​មាន​ស្រប​តាម​សេចក្ដី​ប្រាថ្នា​ខ្លះ ក៏​បាន​ត្រឹមតែ​មួយ​រយៈ​ដែល​វា​ប្រព្រឹត្ត​ទៅ​តែ​ប៉ុណ្ណឹង​ឯង​មិន​ឋិតថេរ​ទេ​។

ដូច្នេះ​បើ​យើង​មិន​បាន​សិក្សា​ឲ្យ​ឃើញ​ពី​លោក​នេះ​ទៅ​តាម​សេចក្ដី​ពិត​ទេ យើង​នឹង​អន្ទះសា​ដេញចាប់​របស់​ដែល​ជា​តម្រូវការ​របស់​ចិត្ត​នោះ​គ្មាន​ទីបំផុត​ឡើយ នេះ​ជា​ទុក្ខ​ធំ​ណាស់ ។

ពិត​ណាស់​អ្វី​ៗ​ក្នុង​លោក​នេះ​សុទ្ធតែ​ជា​ធម្មជាតិ មិន​ស្ដាប់បង្គាប់​អ្នក​ណា​ឡើយ គឺ​ប្រព្រឹត្ត​ទៅ​តាមតែ​ហេតុ តាមតែ​បច្ច័យ​ប៉ុណ្ណោះ​។ យើង​អាច​អប់រំ​ចិត្ត អប់រំ​ចរិយា និង​រៀបចំ​ដំណើរ​នៃ​ជីវិត​ទៅ​តាម​សេចក្ដី​ពិត​នៃ​លោក​នេះ កុំ​លោត​ហក់​ទៅ​តាម​ចំណង់​ពេក នេះឯង​ជា​ដំណើរ​ដ៏​ល្អ​នៃ​ជីវិត ។