ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​របស់ Tim Cook ជិត​16​លាន​ដុល្លារ

5 ឆ្នាំ មុន

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ យោង​ទៅ​តាម​គណៈកម្មាធិការ​មូល​ធនប័ត្រ និង​រូបិយប័ណ្ណ​អា​មេ​រិ​កបាន​ឲ្យ​ដឹង​ថា Apple​បាន​ដំឡើង​ប្រាក់បៀវត្សរ៍​របស់​លោកនាយក​ប្រតិបត្តិ Tim Cook ដល់​ទៅ​២២%​កាលពី​ឆ្នាំ​២០១៨ ដែល​ធ្វើ​ឲ្យ​ប្រាក់​ចំណូល​ប្រចាំឆ្នាំ​របស់​លោក​សរុប​ស្មើ​ជិត​១៥,៧​លាន​ដុល្លារ ។…

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ យោង​ទៅ​តាម​គណៈកម្មាធិការ​មូល​ធនប័ត្រ និង​រូបិយប័ណ្ណ​អា​មេ​រិ​កបាន​ឲ្យ​ដឹង​ថា Apple​បាន​ដំឡើង​ប្រាក់បៀវត្សរ៍​របស់​លោកនាយក​ប្រតិបត្តិ Tim Cook ដល់​ទៅ​២២%​កាលពី​ឆ្នាំ​២០១៨ ដែល​ធ្វើ​ឲ្យ​ប្រាក់​ចំណូល​ប្រចាំឆ្នាំ​របស់​លោក​សរុប​ស្មើ​ជិត​១៥,៧​លាន​ដុល្លារ ។

ចំនួន​នេះ​រួម​មាន​ប្រាក់បៀវត្សរ៍​ចំនួន​៣​លាន​ដុល្លារ ប្រាក់​Bonus ១២​លាន​ដុល្លារ និង​៦៨​ម៉ឺន​ដុល្លារ​ទៀត ត្រូវ​បាន​ចាត់ទុកជា​ប្រាក់​លើកទឹកចិត្ត​ដទៃ​ដែល​រួម​មានការ​ធ្វើ​ដំណើរ​ផ្លូវអាកាស​ឯកជន និង​ការ​ចំណាយ​លើ​សន្តិសុខ​ជាដើម ។

គណៈកម្មាធិការ​ប្រាក់​លើកទឹកចិត្ត​របស់ Apple បាន​ឲ្យ​ដឹង​ថា​ប្រាក់ Bonus ដ៏​ច្រើន​នេះ​គឺ​មក​ពី​ការ​លក់​ដ៏​រឹង​មាំ​ក្នុង​ឆ្នាំ​មុន ។

ឯកសារ​ខាងលើ​បាន​ឲ្យ​ដឹង​ថា ៖« សម្រាប់​ឆ្នាំ​២០១៨ ពួក​យើង​លក់​បាន​២៦៥,៦​ប៊ី​លាន​ដុល្លារ និង​មាន​ប្រាក់​ចំណូល​៧០,៩​ប៊ី​លាន​ដុល្លារ ដែល​កើនឡើង​បាន​១៦% បើ​ធៀប​នឹង​ឆ្នាំ​មុន ព្រមទាំង​លើស​គោលដៅ​កម្មវិធី​អត្ថប្រយោជន៍​ប្រចាំឆ្នាំ​ផង​ដែរ »​។

គួរ​បញ្ជាក់​ដែរ​ថា នេះ​ជា​ឆ្នាំ​ទី​ពីរ​ហើយ​ដែល​លោកនាយក​ប្រតិបត្តិ មាន​វ័យ​៥៨​ឆ្នាំ​មួយ​រូប​នេះ​ទទួល​បានការ​ដំឡើង​ប្រាក់​ចំណូល​ជា​ច្រើន​ដូច្នេះ​។ កាលពី​ឆ្នាំ​២០១៧ លោក​ទទួល​បាន​១២,៨​លាន​ដុល្លារ ខណៈ​ដែល​កាលពី​ឆ្នាំ ២០១៦ លោក​ទទួល​បាន​៨,៧​លានដុល្លារ ។

យ៉ាងណា​ក្តី ព័ត៌មាន​នេះ​លេច​ចេញ​ឡើង​មួ​យស​ប្តា​ហ៍​បន្ទាប់​ពី Apple កាត់​ការ​ព្យាករ​លើ​ប្រាក់​ចំណូល​ប្រចាំត្រីមាស​មុន ព្រោះតែ​ការ​អន់​ថយ​ផ្នែក​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ចិន និង​ក្នុង​ទីផ្សារ​កំពុង​លូតលាស់​លឿន​ដទៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ