រាជធានីភ្នំពេញ ៖ សន្តិសុខយាមនៅបឹងកក់ម្នាក់ បានប្រទះឃើញពស់ថ្លាន់ញីមួយក្បាលទម្ងន់ជាង៣០គីឡូក្រាម បានលូនចេញមកពីដើមឈើ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាចាប់ច្រកប៉ាវទុកឱ្យខាងអភិរក្ស ដែលកើតឡើងកាលពីម៉ោង២រំលងអធ្រាត្រឈានចូល ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវR6 នៅចំណុចបឹងកក់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

បើតាមប្រភពព័ត៌មានពីសន្តិសុខដែលយាមនៅកន្លែងកើតហេតុឱ្យដឹងថា មុនពេលកើតហេតុ គាត់កំពុងតែយាមនៅគោលដៅរបស់គាត់ ស្រាប់តែប្រទះឃើញពស់ថ្លាន់ញីមួយក្បាលទម្ងង់ជាង៣០គីឡូ ប្រវែង២ម៉ែត្រកន្លះ លូនចេញមកពីក្នុងដើមឈើក្បែរនឹងផ្លូវរ៉ារទេះភ្លើង ទើបពួកគាត់នាំគ្នាយកប៉ាវយកមកចាប់ច្រកទុក ។

ក្រោយពេលកើតហេតុ សន្តិសុខបានយកពស់ថ្លាន់នោះទៅផ្ញើទុកនៅកន្លែងប៉េអឹមមួយយប់សិន ចាំព្រឹកស្អែក ទើបប្រគល់ទៅឱ្យខាងអភិរក្សសត្វព្រៃ ដើម្បីយកទៅរក្សាទុក ៕
ចែករំលែកព័តមាននេះ