ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹទ្ធសភា​អនុម័ត​សេចក្តី​ស្នើ​វិសោធនកម្ម​មាត្រា​១៨​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីបំផុត​ព្រឹទ្ធសភា​នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា​បាន​អនុម័ត​ជា​ឯកច្ឆ័ន្ទ​លើក​សេចក្តី​ស្នើ​វិសោធនកម្ម​មាត្រា​១៨​នៃ​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​រដ្ឋបាល​ស្តី​ពី​ការ​គ្រប់គ្រង​រដ្ឋបាល រាជធានី​ខេត្ត ក្រុង ស្រុក​ខណ្ឌ​ដែល​ច្បាប់​នេះ​បាន​បន្ថែមចំនួន​សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​បន្ថែម…

រាជធានី​ភ្នំពេញ ៖ ទីបំផុត​ព្រឹទ្ធសភា​នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា​បាន​អនុម័ត​ជា​ឯកច្ឆ័ន្ទ​លើក​សេចក្តី​ស្នើ​វិសោធនកម្ម​មាត្រា​១៨​នៃ​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​រដ្ឋបាល​ស្តី​ពី​ការ​គ្រប់គ្រង​រដ្ឋបាល រាជធានី​ខេត្ត ក្រុង ស្រុក​ខណ្ឌ​ដែល​ច្បាប់​នេះ​បាន​បន្ថែមចំនួន​សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​បន្ថែម ។

សេចក្តី​ស្នើ​ច្បាប់​នេះ​ត្រូវ​បាន​សមាជិក​ព្រឹទ្ធសភា​ចំនួន​៥២​រូប​នៃ​សមាជិក​ដែល​ចូលរួម​ក្នុង​ការ​បន្ត​សម័យប្រជុំ​ពេញអង្គ​ព្រឹទ្ធសភា​លើក​ទី​២ នីតិកាល​ទី​៤ ក្រោម​អធិបតីភាព​សម្តេច សេនា វិបុល ភក្តី​សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា នា​ព្រឹក​ថ្ងៃ​ទី​១១ មក​រា នេះ ។

លោក ជាម យៀ​ប តំណាង​ក្រុម​អ្នកតំណាង​រាស្ត្រ​ហត្ថលេខី​បាន​លើក​ឡើង​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​រដ្ឋបាល​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ ន​ស​/០៥០៨/០១៧ ចុះ​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០០៨ ។ លោក​ថា បញ្ញត្តិ​មាត្រា​១៨​នៃ​ច្បាប់​នះ​បាន​ចែង​អំពី​ការ​កំណត់​ចំនួន​សមាជិក​ក្រុមប្រឹក្សា​នីមួយ​ៗ​ដោយ​ផ្អែក​តាម​កត្តា​ប្រជារាស្ត្រ និង​កត្តា​ភូមិសាស្ត្រ​នៃ​រដ្ឋបាល​ដែនដី​មួយ​ៗ ។

លោក​បន្ត​ថា ក្នុង​រយៈពេល​១០​ឆ្នាំ​កន្លង​មកនេះ បន្ទាប់​ពី​ច្បាប់​នេះ​ចូល​ជា​ធរមាន​រហូត​ដល់​មក​បច្ចុប្បន្ន​ស្ថានភាព​ប្រជាជន​នៅ​ក្នុង​ប្រទេស​កម្ពុជា​មានការ​កើន​ឡើងជា​លំដាប់​ដែល​តម្រូវ​ឲ្យ​មានការ​លើកកម្ពស់​ប្រសិទ្ធិ​ភាព​ក្នុង​ការ​ផ្តល់​សេវា និង​ការ​អភិវឌ្ឍ​ស្រប​ពេល​ដែល​មុខងារ និង​ធនធាន​ត្រូវ​បាន​ផ្ទេរ​ជា​បន្តបន្ទាប់​ពី​ថ្នាក់​ជាតិ​ទៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ។

លោក​ថា សេចក្តី​ស្នើ​ច្បាប់​នេះ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​នីមួយ​ៗ ។ ទន្ទឹម​នេះ​ស្ថានភាព​ភូមិសាស្ត្រ​ក៏​ត្រូវ​បាន​កែសម្រួល និង​កំណត់​ឲ្យ​បាន​កាន់តែ​ច្បាស់លាស់​ស្រប​តាម​ការ​អភិវឌ្ឍ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច និង​សង្គម​ផង​ដែរ ។ លោក​បាន​គូសបញ្ជាក់​ទៀត​ថា សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​រដ្ឋបាល​រាជធានី​ភ្នំពេញ​ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រង់​មាត្រា​១៨ ដើម្បី​កំណត់​ចំនួន​សមាជិក​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា ក្រុង​ក្រុមប្រឹក្សា​ខណ្ឌ ដែល​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ត្រូវ​បាន​បង្កើន​២១​រូប ទៅ​ដល់​២៧​រូប ។

សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ត្រូវ​បង្កើន​ចន្លោះ​ពី​១៥​ដល់​២៧​រូប ។ សមាជិក​ក្រុមប្រឹក្សា​ក្រុង​ត្រូវ​បង្កើន​ចន្លោះ​ពី​១១​រូប ដល់​២១​រូប ។ សមាជិក​ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ ត្រូវ​បាន​បង្កើន​ចន្លោះ​ពី​១១​ដល់​២១​រូប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ