ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធីបំបួសនាគ

11 ឆ្នាំ មុន

ពាក់​ព័ន្ធ​នឹង​ការ​បំបួស​នាគ​ខ្នាន​ដែល​មានកំណត់​ត្រា​ក្នុង​ទំព័រ​ប្រតិទិន​​​នា​ថ្ងៃ​​ទី​២១ កក្កដា ២០១៣ នោះ ​ត្រូវ​បាន​ព្រះ​តេជ​គុណ​ព្រះ​នាម​បវរ​​មុនី ឈិត សុផៃ ​ព្រះ​វិន័យ​​ធរ​​បាន​មាន​សង្ឃដីកា​ឱ្យ​ដឹងថា ពាក្យ​​ថា​បំបួស​នាគ​ខ្នាន និង​បំបួស​នាគ គឺ​ជា​ពិធី​តែ​​មួយ​គ្មានអ្វី​​ក្រៅ​ពី​បំបួស​កុល​ប​ុត្រ​ហ្នឹង​ទេ ។ ​បំបួសនាគ​មាន​ន័យថា ជាការ​បំបួស​កុល​បុត្រ​មិន​ថា ក្មេង ឬ​ចាស់​ឡើយ ឱ្យ​តែ​​បុគ្គ​ល​នោះ​មាន​

ពាក់​ព័ន្ធ​នឹង​ការ​បំបួស​នាគ​ខ្នាន​ដែល​មានកំណត់​ត្រា​ក្នុង​ទំព័រ​ប្រតិទិន​​​នា​ថ្ងៃ​​ទី​២១ កក្កដា ២០១៣ នោះ ​ត្រូវ​បាន​ព្រះ​តេជ​គុណ​ព្រះ​នាម​បវរ​​មុនី ឈិត សុផៃ ​ព្រះ​វិន័យ​​ធរ​​បាន​មាន​សង្ឃដីកា​ឱ្យ​ដឹងថា ពាក្យ​​ថា​បំបួស​នាគ​ខ្នាន និង​បំបួស​នាគ គឺ​ជា​ពិធី​តែ​​មួយ​គ្មានអ្វី​​ក្រៅ​ពី​បំបួស​កុល​ប​ុត្រ​ហ្នឹង​ទេ ។ ​បំបួសនាគ​មាន​ន័យថា ជាការ​បំបួស​កុល​បុត្រ​មិន​ថា ក្មេង ឬ​ចាស់​ឡើយ ឱ្យ​តែ​​បុគ្គ​ល​នោះ​មាន​សទ្ធា​​ចង់​ក្លាយ​ជា​ព្រះសង្ឃ ។ ចំពោះ​ការ​បួស​ប្រសិន​បើ​បុគ្គល​នោះ​ចង់​បួស​ត្រឹម​តែ​ជា​​សាមណេរ គឺ​មិន​ប្រកាន់​អាយុ​ឡើយ តែ​បើ​ចង់​បួស​ជាភិក្ខុ​​ទាល់​តែ​​មាន​អាយុ​២០​ឆ្នាំ​ពេញឡើង​ទៅ​ទើប​អាចបួសបាន ។ ឯបុគ្គល​ដែល​គេ​ហៅថា នាគ គឺជា​អ្នក​ដែល​ត្រូវ​បួស ស្ថិត​ក្នុង​ពេល​​​រៀប​ចំពិធី​បំបួស​នោះ​ឯង លុះពេល​បំបួស​រួច​រាល់​បុគ្គល​នោះ​នឹង​ក្លាយ​ជា​ព្រះ​សង្ឃ​​​លែង​​ជា​​នាគ​ទៀត​ហើយ ។

ព្រះ​អង្គ​បន្ត​ទៀតថា ​ការ​បួស​ជា​ព្រះ​សង្ឃ​មាន​ន័យថា ព្រះសង្ឃ​រូប​នោះ​ចង់​​បំពេញ​បុណ្យ​កុសល​ក្នុង​ព្រះពុទ្ធ​សាសនា​​គេ​ចង់​បំពេញភារ​កិច្ច​​ជា​កូន​ប្រុស​សង​គុណ​មាតា​បិតា ម្យ៉ាង​ទៀត​គឺ​គេ​ចង់​បម្រើ​ព្រះ​ពុទ្ធ​សាសនា​តែ​ម្តង ។ សម្រាប់​លក្ខ​ខណ្ឌ​​នៃ​ការ​បួស ព្រះ​សង្ឃបាន​កំណត់​ថា បុគ្គល​ដែលចង់​បួស ទី១-បុគ្គល​ខ្លួន​ឯង​ត្រូវ​តែ​មាន​កាយ​សម្បទា​គ្រប់គ្រាន់, ទី២-​ត្រូវ​តែ​មាន​ការ​អនុ​ញ្ញាត​ពី​មាតា​បិតា, ទី៣-ត្រូវ​តែ​​ជាអ្នក​មិន​ជាប់​បំណុល​គេ និងទី៤-អ្នក​នោះ​ឯង​មិន​ជា​អ្នក​ជាប់​ទោស ។ បើ​បុគ្គល​នោះ​​មាន​លក្ខណ​សម្បត្តិ​​គ្រប់​គ្រាន់​ ហើយ​មាន​សទ្ធា​ចង់​បួស​​ទៀត បុគ្គ​ល​នោះ​ឯង​អាចបួសពេល​​ណា​ក៏​បាន ព្រោះ​​ពិធីបំបួស​នាគ​អាចធ្វើ​បាន​ពេញ​មួយ​ឆ្នាំ​មិន​មាន​ការ​កំណត់​ឡើយ ។ ប៉ុន្តែ​​បើ​បំបួស​នៅ​​ថ្ងៃ១៤​កើត (ថ្ងៃកោរ) ខែអាសាឍ មុន​ចូល​ព្រះវស្សា​២​ថ្ងៃ គឺ​ល្មម​​ពេលគ្នា​នឹងព្រះសង្ឃ​គង់​ចាំ​ព្រះ​វស្សា​​រយៈ​ពេល​៣​ខែ តាម​ព័ទ្ធ​សីមា​របស់​​ព្រះ​សម្មា​សម្ពុទ្ធ​​ ហើយ​​អ្នក​បួស​ថ្មី​​យក​ពេល​គង់​ចាំ​ព្រះវស្សា​នេះ សិក្សា​គម្ពីរ​ធម៌​ រៀន​សូត្រ​ធម្ម​វិន័យ​បានតាម​ការ​គួរ ៕