ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ចូល​បន្ទប់​ទឹកតែ​មួយ​ភ្លែត​សោះ​មក​វិញ​រត់​ព្រាត​ស្រែក​ឲ្យ​គេ​ជួយ​ពេញ​ហ្នឹង​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពិតជា​មិន​ចេះ​រាងចាល និង​អត់​កែខ្លួន​មែន​ដែល​ជនសង្ស័យ​ម្នាក់​ធ្លាប់​ជាប់​ពន្ធនាគារ​ដល់​ទៅ​២​ដង​រួច​មក​ហើយ ពី​បទ​លួច​មិន​រើសមុខ ប៉ុន្តែ​ទើប​ចេញ​មាន​សេរីភាព​វិញ​បាន​រយៈពេល​ប្រមាណ​៤​ខែ​ប៉ុណ្ណោះ​ត្រូវ​បាន​ជាប់ទ្រុង​ជា​លើក​ទី​៣​ម្ដងទៀត ។ ខណៈ​ដែល​ជន​នេះ​ចូល​ទៅ​ធ្វើ​សកម្មភាព​លួច​យក​កាបូប​លុយ​នៅ​ក្នុង​ថតតុ​ក្នុង​តូប​ជាងកាត់ដេរ​មួយ​កន្លែង ខណៈ​ដែល​ម្ចាស់​ជាប់រវល់​ចូល​បន្ទប់​ទឹកតែ​មួយ​ភ្លែត​ប៉ុណ្ណោះ ។…

រាជធានី​ភ្នំពេញ ៖ ពិតជា​មិន​ចេះ​រាងចាល និង​អត់​កែខ្លួន​មែន​ដែល​ជនសង្ស័យ​ម្នាក់​ធ្លាប់​ជាប់​ពន្ធនាគារ​ដល់​ទៅ​២​ដង​រួច​មក​ហើយ ពី​បទ​លួច​មិន​រើសមុខ ប៉ុន្តែ​ទើប​ចេញ​មាន​សេរីភាព​វិញ​បាន​រយៈពេល​ប្រមាណ​៤​ខែ​ប៉ុណ្ណោះ​ត្រូវ​បាន​ជាប់ទ្រុង​ជា​លើក​ទី​៣​ម្ដងទៀត ។

ខណៈ​ដែល​ជន​នេះ​ចូល​ទៅ​ធ្វើ​សកម្មភាព​លួច​យក​កាបូប​លុយ​នៅ​ក្នុង​ថតតុ​ក្នុង​តូប​ជាងកាត់ដេរ​មួយ​កន្លែង ខណៈ​ដែល​ម្ចាស់​ជាប់រវល់​ចូល​បន្ទប់​ទឹកតែ​មួយ​ភ្លែត​ប៉ុណ្ណោះ ។ បន្ទាប់​មក​បាន​ព្យាយាម​គេចខ្លួន ប៉ុន្តែ​ត្រូវ​ម្ចាស់​ចេញ​មក​ទាន់​ក៏​បាន​ដេញ​តាម និង​ស្រែ​កថា «​ចោរ​ៗ» បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង​ជួយ​ដេញចាប់​បាន​រួច​នាំ​ទៅ​ប្រគល់​ជូន​នគរបាល​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០១៩ នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ចុង​បង្គោល ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ។ បុរស​ដែល​ជា​ជនសង្ស័យ​ខាងលើ​នោះ​ឈ្មោះ ឌុ​ល ឆាំង អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​ទន្លាប់​ឃុំ​បែក​ចាន ស្រុក​អង្គស្នួល​ខេត្តកណ្តាល ។

ជនសង្ស័យ​រូប​នេះ​បាន​ធ្វើ​សកម្មភាព​លួច​យក​កាបូបដៃ​ពណ៌​ខ្មៅ​១​ដែល​នៅ​ក្នុង​នោះ​មាន​លុយ​ចំនួន​៣៣​ម៉ឺន​រៀល និង​៤៩០​ដុល្លារ ដែល​ជា​កម្មសិទ្ធិ​របស់​បុរស​ឈ្មោះ ហូ ឌី​ណា អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជាងកាត់ដេរ ស្នាក់​នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ទុក​កាបូបដៃ​នៅ​ក្នុង​ថតតុ​ក្នុង​តូប​កាត់ដេរ បន្ទាប់​មក​បាន​ចូល​បន្ទប់ទឹក​មួយ​ភ្លែត ខណៈនោះ​ជនសង្ស័យ​បាន​ចូល​ទៅ​ធ្វើ​សកម្មភាព​លួច​យក​កាបូប​លុយ​នោះ​បាន​សម្រេច រួច​គេចខ្លួន ។ ប៉ុ​ន្ត​ពេល​នោះ​ត្រូវ​បាន​ម្ចាស់​ចេញពី​បន្ទប់ទឹក​វិញ​ប្រទះ​ឃើញ​ទាន់​ក៏​បាន​ដេញ​តាម និង​ស្រែ​កថា «​ចោរ​ៗ» បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង​ជួយ​ដេញ​តាម​ទាន់ ។ ភ្លាម​ៗ​នោះ​ជនសង្ស័យ​បាន​ប្រគល់​កាបូប​លុយ​មក​ឲ្យ​ជន​រង​គ្រោះ​វិញ ហើយ​ជន​រង​គ្រោះ​រួម​ជាមួយ​អ្នក​ភូមិ​ក៏​បាន​ចាប់ខ្លួន​ជន​នេះ​នាំ​យក​ទៅ​ប្រគល់​ជូន​នគរបាល​ប៉ុស្តិ៍​បែក​ចាន​នាំ​ទៅ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង ។

ក្រោយ​ពេល​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​នោះ​បាន​សារភាព​ប្រាប់​នគរបាល​ថា ខ្លួន​ធ្លាប់​ជាប់​ពន្ធនាគារ​ខេត្តកណ្ដាល​ចំនួន​២​លើក​រួច​មក​ហើយ ក្នុង​អំពើ​ចោរកម្ម ។ ដោយឡែក​ពេល​នេះ​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​យក​កាបូប​លុយ​របស់​ជន​រង​គ្រោះ​ខាងលើ​នោះ​មែន ។ ដោយនៅ​ពេល​ខ្លួន​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីនោះ​បានឃើញ​ម្ចាស់​មិន​នៅ​ក៏​បាន​ធ្វើ​ចូល​ទៅ​លួច ប៉ុន្តែ​មិន​នឹក​ស្មានថា ក្រោយ​ពេល​លួច​បាន​ប្រុង​គេចខ្លួន ស្រាប់តែ​ម្ចាស់​ឃើញ​ទាន់​ស្រែក​ឆោ​រ​ឡោ និង​ចាប់ខ្លួន​បែប​នេះ​តែ​ម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ