ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈឺ​កាន់​ធ្ងន់​ហើយ…​​ លក់​តម្រងនោម​ឆ្នាំ​២០១១យក​ប្រាក់​ទិញ​​​អាយ​ហ្វូ​ន​​៤​​ប្រើ

5 ឆ្នាំ មុន

តាម​ប្រភពពី Oddity Central បានឱ្យ​ដឹង​ថា ក្មេង​ប្រុស​ម្នាក់បច្ចុប្បន្ន​​ត្រូវ​បាន​ធ្លាក់ខ្លួន​ពិការ ក្រោយ​ពី​ធ្វើការ​វះកាត់​លក់​តម្រងនោម​ម្ខាង​ដល់ទី​ផ្សារងងឹត កាលពី​ឆ្នាំ​២០១១ ដើម្បីតែចង​​ទិញ iPhone4​ ។…

តាម​ប្រភពពី Oddity Central បានឱ្យ​ដឹង​ថា ក្មេង​ប្រុស​ម្នាក់បច្ចុប្បន្ន​​ត្រូវ​បាន​ធ្លាក់ខ្លួន​ពិការ ក្រោយ​ពី​ធ្វើការ​វះកាត់​លក់​តម្រងនោម​ម្ខាង​ដល់ទី​ផ្សារងងឹត កាលពី​ឆ្នាំ​២០១១ ដើម្បីតែចង​​ទិញ iPhone4​ ។

Xiao Wang កាលពី​ឆ្នាំ​២០១១ គឺមាន​អាយុ​១៧​ឆ្នាំ បាន​សម្រេចចិត្ត​លក់​តម្រងនោម​របស់​ខ្លួន​ម្ខាង ដើម្បី​យក​លុយ​ទៅ​ទិញ​ទូរស័ព្ទ iPhone4 ។ កាលនោះ គ្រូពេទ្យ​ប្រាប់​គេ​ថា មិន​អី​នោះ​ទេ បើ​ទោះជា​រស់នៅ​ជាមួយនឹង​តម្រងនោម​តែ​ម្ខាង​ក៏​ដោយ ​។ ស្រាប់តែ​៨​ឆ្នាំ​ក្រោយមក (២០១៩) យុវជន​អាយុ​២៤​ឆ្នាំ រូប​នេះ បាន​ធ្លាក់ខ្លួន​ពិការ​ដេក​នៅ​លើ​គ្រែ រស់​ដោយ​ពឹងផ្អែក​លើ​ការ​លាង​ឈាម​ ។

ហេតុតែ​ពេល​នោះ Wang ចង់បាន​ទូរស័ព្ទ​ដៃ​ថ្មី​មួយ ​ទុក​អួត​គេ​នៅ​សាលា​ក្នុង​ខេត្ត Chengzhou ប្រទេស​ចិន តែ​គ្មាន​លុយ​សម្រាប់​ទិញ ក៏​សម្រេចចិត្ត​ទៅ​ទាក់​ទីផ្សារ​ងងឹត ដើម្បី​លក់​តម្រងនោម​។ ការ​វះកាត់​ធ្វើ​ឡើង​នៅ​ក្នុង​មន្ទីរពេទ្យ​ខុសច្បាប់​មួយ​ក្នុង​ខេត្ត ហើយ​បាន​ផ្តល់​ប្រាក់​ថ្លៃ​តម្រងនោម​ចំនួន ៣២០០​ដុល្លារ ដែល​លើស​ពី​គ្រប់​សម្រាប់​តម្លៃ iPhone4 មួយ​គ្រឿង​។ តែ​ការ​សម្រេចចិត្ត​នេះ គឺ​ពិតជា​ឆ្កួត​មែនទែន ​។

​​ពេល​នេះ Wang បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ ដោយសារ​តែ​តម្រងនោម​ម្ខាង ដែល​នៅ​សល់ មានការ​បង្ក​រោគ ហើយ​ខូច​ទាំងស្រុង​។ រូបគេ​ត្រូវ​ដេក​នៅ​លើ​គ្រែ ហើយ​ពឹងផ្អែក​លើ​ការ​លាង​ឈាម ដើម្បី​រស់​។ ក្រុម​គ្រួសារ​របស់​គេ​មាន​លុយ​លាង​ឈាម ក្រោយ​ពី​ដាក់​ពាក្យ​ប្តឹង​មន្ទីរពេទ្យ​ខុសច្បាប់​មួយ​នោះ និង គ្រូពេទ្យ​ដែល​បាន​វះ Wang ហើយ​ទទួល​បាន​ប្រាក់​សំណង​ចំនួន៣២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។

លុយ​មិន​សំខាន់​ទេ​ ពេល​នេះអ្វី​ដែល​សំខាន់ ​គឺថា​ជីវិត​យុវជន​អាយុ​២៤​ឆ្នាំ​នេះ នឹង​មិនដឹង​ជា​ទៅ​យ៉ាងណា​​នៅ​ថ្ងៃ​មុខនេះ ដោយសារ​តែ iPhone មួយ​គ្រឿង​ប៉ុណ្ណោះ ។

អត្ថបទសរសេរ ដោយ