ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​សារ​ឆ្លើយឆ្លង​សម្តេច​តេ​ជោ​ប្រកាស​ជំហរ​ឈប់​និយាយ​សារ​នយោបាយ​តប​នឹង​លោក សម រ​ង្ស៊ី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​ថ្មី​ម្តងទៀត ទោះបីជា​មិន​បញ្ចេញ​ចំ​ឈ្មោះ​លោក សម រ​ង្ស៊ី ក្តី​សម្តេច តេ​ជោ ហ៊ុន សែន…

រាជធានី​ភ្នំពេញ ៖ ជា​ថ្មី​ម្តងទៀត ទោះបីជា​មិន​បញ្ចេញ​ចំ​ឈ្មោះ​លោក សម រ​ង្ស៊ី ក្តី​សម្តេច តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អះអាង​ឈប់​និយាយ​សារ​នយោបាយ​តបត​ទៀត​ទេ ។

ការ​អះអាង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នេះ ខណៈ​ដែល​លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ចេះ​តែ​ធ្វើការ​រិះគន់​មក​លើស​ម្តេច​តេ​ជោ ជា​រឿយ​ៗ​មិន​ចេះ​ដាច់ ។ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​នៅ​ខេត្តតាកែវ នា​ព្រឹក​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ ២០១៩ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​នយោបាយ​ខ្ញុំ​អត់​និយាយ​ទៀត​ទេ ព្រោះថា ខ្ញុំ​បាន​និយាយ​អស់ហើយ ។

ខ្ញុំ​បាន​និយាយ​អស់ហើយ​! ហើយ​សុំ​ឲ្យ​អ្នក​ដទៃ​ទៀត​ស្តាប់ ឬ​មិន​បាន​អាន​ពេល​មុន ទៅ​តាម​ដំណើរ​ទៅ​អា​ពេល​មុន ខ្ញុំ​មិន​តមាត់​ជាមួយ​អ្នក​ណា​ទៀត​ទេ » ។ សម្តេច​ក៏​បាន​លើក​ឡើង​ថា​កាលពីដើម​ឆ្នាំ​២០០៤ មិន​អាច​បង្កើត​រាជរដ្ឋាភិបាល​ខ្ញុំ​បាន​ប្រាប់​ទៅ​លោក ញឹក ប៊ុ​ន​ឆៃ ថា ឆៃ​ឯង​ប្រាប់​ទៅ​គណបក្ស​លោក ឆៃ ទៅ ថា ភាសារ​យោធា បើ​និយាយ​ស្តាប់​គ្នា​មិន​បាន​មាន​តែ អា​ញ់​ឈប់​និយាយ​រក​ហ្ហែង ។

ជាមួយ​គ្នា​នោះ​ដែរ​នោះ​សម្តេច​តេ​ជោ​ក៏​បាន​ឲ្យ​ប្រជាពលរដ្ឋ​រង់ចាំ​តាមដាន​មើល​សភាពការណ៍​នៅ​កម្ពុជា​ទៅ​ដល់​កម្រិត​ណា​ផង​ដែរ ។ សម្តេច​បញ្ជាក់​ថា «​ចាំ​មើល​សភាពការណ៍​ខ្មែរ​ទៅ​ដល់​ណា​ហ្ហែង​ធ្វើ​អី​ធ្វើ​ទៅ ។ យើង​មិន​ធ្វើ​អី​ទេ​ក្មួយ​ៗ​អើយ តែ​សុំ​បង្កើត​អា​រឿង​«…» ប៉ុន្តែ​រឿង​ដ​ដៃ​ទៀត​មាន​វិស័យ​កសិកម្ម កំពុង​រីក​លូតលាស់ ហើយ​វិស័យ​ឧស្សាហកម្ម​ក៏​កំពុង​រីក​លូតលាស់ និង​វិស័យ​សេវា​ក៏​កំពុង​រីក​លូតលាស់​» ។

សម្តេច​ក៏​បាន​លើក​ឡើង​ថា ប្រសិនបើ​ប្រទេស​កម្ពុជា​ក៏​មិន​មានការ​រីក​ចម្រើន និង​សន្តិភាព​ពេញលេញ​ទេ​ក៏​បរទេស​មក​ទស្សនា​នៅ​កម្ពុជា​ច្រើន​នោះ​ទេ ។

គួរ​ឮ​កថា ការ​បញ្ជាក់​ជំហរ​របស់​សម្តេច​តេ​ជោ​ក្រោយ​ពី​សម្តេច​បាន​ផ្ញើ​ទៅ​កាន់​លោក សម រ​ង្ស៊ី​កាលពី​ចុងឆ្នាំ​២០១៨ កន្លង​មក​យ៉ាងច្រើន ពិសេស​នោះ​ពាក់ព័ន្ធ និង​ការ​វិល​ចូល​ស្រុក​របស់​លោក សម រ​ង្ស៊ី បាន​ប្រកាស​ស្វាគមន៍ ប៉ុន្តែ​ត្រូវ​ជាប់គុក ។

សម្តេច​ក៏​បាន​ប្រកាសប្រាប់​លោក សម រ​ង្ស៊ី ព្រ​លាន​យន្តហោះ​ដែល​រង់ចាំ​ដឹក​លោក សម រ​ង្ស៊ី​ចូល​ស្រុក​ខ្មែរ​ផង​ដែរ ។ ជាង​នេះ​សម្តេច​ក៏​ប្រកាស​ឲ្យ​ខាងជើង​អាកាសចរណ៍​ស៊ី​វិល​ទាំងអស់​កុំ​ធ្វើការ​ហាមឃាត់ លោក សម រ​ង្ស៊ី ក្នុង​វិល​ចូល​ស្រុក​ខ្មែរ​ឲ្យ​សោះ ។

សូម​ជម្រាប​ផង​ដែរ កាលពី​ចុងឆ្នាំ​២០១៨ លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្សប្រឆាំង​បាន​ប្រកាស​នឹង​វិល​ចូល​ស្រុក​វិញ នៅ​ឆ្នាំ​២០១៩​នេះ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​កាលបរិច្ឆេទ ច្បាស់លាស់​នោះ​ទេ ។ តែ​គេ​នៅ​ចាំ​បាន​ថា​លោក សម រ​ង្ស៊ី បាន​ប្រកាស​ជា​ច្រើន​លើក​មក​ហើយ​ថា លោក​នឹង​ចូល​ស្រុក ប៉ុន្តែ​គេ​មិនឃើញ​មេ​បក្ស​ប្រឆាំង​នេះ​ចូល​មក​ស្រុក​ដូច​ការ​និយាយ​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ