ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ចប់​​មុននេះ​…​ឯកភាព​ព្រមសង​បណ្ណា​ការ​​២​ម៉ឺន​៨​ពាន់​ដុល្លារ​វិញ !!!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បាន​​ឱ្យ​ដឹងបន្ត​ទៀត ​លើ​ករណីកូនក្រមុំ​​ដែលទើបរៀបបាន៥ថ្ងៃ មិន​ព្រម​ឱ្យ​​ផ្សំ​​ដំណេក ហើយ​ប្រុងវេចបង្វិចរត់​ចោល​កូនកំលោះ​នោះ គិតនៅត្រឹមវេលាម៉ោង​១២ និង​៥៤​ថ្ងៃ​ត្រង់ទី​០៩ មករា នេះ…

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បាន​​ឱ្យ​ដឹងបន្ត​ទៀត ​លើ​ករណីកូនក្រមុំ​​ដែលទើបរៀបបាន៥ថ្ងៃ មិន​ព្រម​ឱ្យ​​ផ្សំ​​ដំណេក ហើយ​ប្រុងវេចបង្វិចរត់​ចោល​កូនកំលោះ​នោះ គិតនៅត្រឹមវេលាម៉ោង​១២ និង​៥៤​ថ្ងៃ​ត្រង់ទី​០៩ មករា នេះ បានបញ្ចប់​ការ​សម្របសម្រួលដោយត្រូវរ៉ូវ​គ្នាហើយ ​ធ្វើ​ឡើង​នៅ​មុខ​​សមត្ថកិច្ច ស្ថិត​ក្នុង​​សង្កាត់កាកាប១ ។

សេចក្តីរាយការណ៍បន្តថា ភាគី​ទាំង​២គ្រួសារ(កូនកំលោះនិងកូនក្រមុំ)​ បាន​ព្រមព្រៀង​គ្នា​ ដោយខាង​កូន​ក្រមុំ​ព្រម​​សង​​នូវ​ប​ណ្ណា​ការវិញចំនួន​​២ម៉ឺន៨ពាន់​​ដុល្លារសហមេរិក​ ទៅ​ឱ្យខាង​កូនកំលោះ ។ បច្ចុប្បន្ន ទាំង​កូន​កំលោះ​និងកូនក្រមុំ កំពុង​​ត្រៀម​​ផ្តិតមេដៃ​លែងលះបញ្ចប់រឿង ។

ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្ត ។

គួររំលឹកថា ការ​បាន​៥​ថ្ងៃ មិន​ទាន់​​អី​ផង​… នាង​ប្រុង​យក​លុយ​៥៧០០០​ដុល្លារ​រត់

អត្ថបទសរសេរ ដោយ