ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សម្តែងលើឆាក​ទាល់សន្លប់ខ្លួនឯង…​ដឹង​ខ្លួន​វិញត្រូវប៉ូលិសចាប់

5 ឆ្នាំ មុន

តាម​ប្រភពពីShanghaiistបានឱ្យ​ដឹង​ថា អ្នក​សម្តែង​ម្នាក់ត្រូវ​បាន​ប៉ូ​លិស​​ចាប់​ផាកពិន័យ ក្រោយ​ពី​ឡើង​សម្តែង​ដោយ​ប្រើ​ផាវ​ជា​ច្រើនអុជ​ឱ្យ​ផ្ទុះ​ក្នុង​ខោ​។ វី​ឌី​អូ​មួយ​ បាន​បង្ហាញ​ពី​សកម្មភាព​របស់​បុរស​ម្នាក់យក​ផាវ​មួយ​ខ្សែ​អុជ​ដាក់​ក្នុង​ខោ ពេល​​​សម្តែង​លើឆាក​ក្នុង​​ទីក្រុង Harbin ហើយ​ក៏​សន្លប់​ដេក​ដួល​ទៅ​នឹង​ដី ក្រោយ​ពី​ផាវ​នោះ​ផ្ទុះ​ជា​បន្តបន្ទាប់​ ។…

តាម​ប្រភពពីShanghaiistបានឱ្យ​ដឹង​ថា អ្នក​សម្តែង​ម្នាក់ត្រូវ​បាន​ប៉ូ​លិស​​ចាប់​ផាកពិន័យ ក្រោយ​ពី​ឡើង​សម្តែង​ដោយ​ប្រើ​ផាវ​ជា​ច្រើនអុជ​ឱ្យ​ផ្ទុះ​ក្នុង​ខោ​។

វី​ឌី​អូ​មួយ​ បាន​បង្ហាញ​ពី​សកម្មភាព​របស់​បុរស​ម្នាក់យក​ផាវ​មួយ​ខ្សែ​អុជ​ដាក់​ក្នុង​ខោ ពេល​​​សម្តែង​លើឆាក​ក្នុង​​ទីក្រុង Harbin ហើយ​ក៏​សន្លប់​ដេក​ដួល​ទៅ​នឹង​ដី ក្រោយ​ពី​ផាវ​នោះ​ផ្ទុះ​ជា​បន្តបន្ទាប់​ ។ មនុស្ស​ជា​ច្រើន ​ដែល​ជា​អ្នក​ទស្សនាបាន​ទះដៃ​ហ៊ោ ដោយសារ​តែ​ភាព​ហ៊ាន​ប្រថុយ​របស់​បុរស​ម្នាក់​នោះ​ ។

ក្រោយមក​ ក៏​មាន​ទស្សនិកជន​ម្នាក់រាយការណ៍​ទៅ​ប៉ូ​លិស​​ឱ្យ​មាន​ផាកពិន័យ​អ្នក​សម្តែង​ម្នាក់​នោះ ពី​បទ​
អុជ​ផាវ​នៅ​កន្លែង​ហាមឃាត់​ ។ កន្លែង​ហាមឃាត​នេះ មិនមែន​នៅ​ក្នុង​ខោ​របស់​គាត់​ទេ តែ​គឺ​នៅ​លើ​ឆាក​សម្តែង​។

មិន​ត្រឹមតែ​ឈឺ​ក្នុង​ខោ​ទេ បុរស​ម្នាក់​នោះ​ក៏​ត្រូវ​ប៉ូ​លិស​ផាក៧៣​ដុល្លារ សម្រាប់​ការ​អុជ​ផាវ​នៅ​កន្លែង​ហាមឃាត់ ​។

អត្ថបទសរសេរ ដោយ