ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​បរទេស​ម្នាក់​មាន​របួស​មក​ដេក​នៅ​មុខ​ស្ថានទូត ផ្អើល​ពលរដ្ឋ និង​សមត្ថកិច្ច

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនបរទេស​ម្នាក់​មាន​របួស​ដៃជើង និង​មក​ដេក​ដួល​នៅ​មុខ​ស្ថានទូត​តួ​គី ត្រូវ​បាន​ប្រជាពលរដ្ឋ​សង្ស័យ​ថា​មាន​គេ​វាយ​ធ្វើបាប ឬ​អាច​វាយ​យក​លុយ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍​សួរនាំ​ទើប​ដឹង​ថា​បុរស​ជា​ជនបរទេស​ខាងលើ​អត់​មាន​លុយ​បង់ថ្លៃ​អូ​តែ​ល ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនបរទេស​ម្នាក់​មាន​របួស​ដៃជើង និង​មក​ដេក​ដួល​នៅ​មុខ​ស្ថានទូត​តួ​គី ត្រូវ​បាន​ប្រជាពលរដ្ឋ​សង្ស័យ​ថា​មាន​គេ​វាយ​ធ្វើបាប ឬ​អាច​វាយ​យក​លុយ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍​សួរនាំ​ទើប​ដឹង​ថា​បុរស​ជា​ជនបរទេស​ខាងលើ​អត់​មាន​លុយ​បង់ថ្លៃ​អូ​តែ​ល ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​២៥៤ នៅ​ចំណុច​មុខ​ស្ថានទូត​តួ​គី ស្ថិត​នៅ​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។

តាម​ប្រភព​ព​ត៌​មាន​ពី​សមត្ថកិច្ច​ខណ្ឌដូនពេញ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លងកាត់​បាន​រាយការណ៍​ប្រាប់​ថា ប្រទះ​ឃើញ​បុរស​ម្នាក់​ជា​ជនជាតិ​តួ​គី មាន​វ័យ​ប្រមាណ​ពី​៣៤​ទៅ​៣៥​ឆ្នាំ មិន​ស្គាល់​អត្តសញ្ញាណ ហើយ​មិនដឹង​ថា​គាត់​មាន​បញ្ហា​អ្វី​នោះ​ទេ តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​សង្ស័យ​ថា​មាន​គេ​វាយ​ធ្វើបាប ឬ​វាយ​យក​លុយ និង​សម្ភារៈ​អ្វី​ផ្សេង​ៗ​បានជា​ធ្វើ​ឱ្យ​បុរស​ជា​ជនជាតិ​ទួ​ក​គី​ខាង​មាន​របួស​ដៃជើង និង​មក​ដេក​ដួល​នៅ​មុខ​ស្ថាន​ទូក​តួ​គី ។

បន្ទាប់​មក​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​​ចុះ​មក​សួរនាំ​ បុរស​ជនជាតិ​តួ​គី​នោះ​បាន​ប្រាប់​ថា គាត់​អត់​មាន​លុយ​បង់​អូ​តែ​ល ហើយ​គាត់​ចង់អោយ​ខាង​ស្ថាន​ទូត​​ជួយ​ដោះស្រាយ ។

ក្រោយ​ពេល​កើតហេតុ ខាង​ស្ថានទូត​ក៏​បាន​ជួយ​ដោះស្រាយ ដោយ​ខាង​បុរស​ជា​ជនជាតិ​តួ​គី​នោះ​សុំ​លុយ​តែ​១៥​ដុល្លារ​តែ​ប៉ុណ្ណោះ ហើយ​ខាង​ស្ថានទូត​ក៏​យល់ព្រម និង​ដឹក​គាត់​យក​ទៅ​អូ​តែ​ល​របស់​គាត់​ដើម្បី​សំរាកផងដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ