ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​មួរ​ម៉ៅ​ក្តៅក្រហាយ​នឹង​រឿង​នេះ​ណាស់​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ រណ្តៅ​ដី​ដ៏​ធំ និង​ជ្រៅ​មហា​សែន​ជ្រៅ​របស់​លោក​កុយ ភា​រ៉ា បាន​ធ្វើ​សកម្មភាព​ជីក​រយៈពេល​យូរ​ឆ្នាំ​មក​ហើយ នៅ​ក្នុង​ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​រណ្តៅ​ដី​យក្ស​មួយ​នេះ​សម្តែង​ការ​ព្រួយបារម្ភ​ពី​បញ្ហា​ប្រឈម​ទៅ​នឹង​គ្រោះថ្នាក់​ផ្សេង​ៗ​ដោយ​យថាហេតុ…

ខេត្តកណ្តាល ៖ រណ្តៅ​ដី​ដ៏​ធំ និង​ជ្រៅ​មហា​សែន​ជ្រៅ​របស់​លោក​កុយ ភា​រ៉ា បាន​ធ្វើ​សកម្មភាព​ជីក​រយៈពេល​យូរ​ឆ្នាំ​មក​ហើយ នៅ​ក្នុង​ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​រណ្តៅ​ដី​យក្ស​មួយ​នេះ​សម្តែង​ការ​ព្រួយបារម្ភ​ពី​បញ្ហា​ប្រឈម​ទៅ​នឹង​គ្រោះថ្នាក់​ផ្សេង​ៗ​ដោយ​យថាហេតុ ។

ប្រភព​ព័ត៌មាន​និយាយ​ថា លោក​កុយ ភា​រ៉ា បាន​មក​ទិញ​ដី​ចំណុច​ខាងលើ​នេះ ដើម្បី​ធ្វើ​អាជីវកម្ម​ជីក​យក​អាចម៍ដី​លក់​រយៈពេល​យូរ​ឆ្នាំ​មក​ហើយ ! ប៉ុន្តែ​មិនដឹង​ជា គេ​មានច្បាប់​កម្រិត​ណា​នោះ​ឡើយ​បានជា​ហ៊ាន​ជីករណ្តៅ​ដី​មាន​ជម្រៅ​ជ្រៅ​មហា​សែន​ជ្រៅ ! រហូត​ដល់​ចេញ​រ៉ែ​ខ្សាច់​ខាងក្រោម​ដី​ដាក់​ម៉ាស៊ីន​បូម​យក​ដីខ្សាច់​លក់​ថែម​ទៀត​ផង ។

ដែល​សកម្មភាព​នេះ​គ្មាន​ដែល​ឃើញ​អស់លោក​អាជ្ញាធរ ឫ​មន្ត្រី​ជំនាញ​ស្ថាប័ន​ណាមួយ​ចុះ​ទៅ​ពិនិត្យ​មើល​ពី​ស្ថានភាព​ជម្រៅ​រណ្តៅ​ដី​នេះ​ម្តងណា​នោះ​ទេ ។ ភាព​ព្រងើយ​ក​ន្ទើ​យ​មិន​អើពើ​នេះ ហើយ​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជា​ច្រើន​ដាក់​ការ​សង្ស័យ​ថា ប្រហែលជា​ម្ចាស់​រណ្តៅ​ដី​ឈ្មោះ កុយ ភា​រ៉ា នោះ​ផ្តល់​លាភ​សក្ការ​បែប​សំរម្យ​ណាមួយ​ហើយ​មើលទៅ​បាន​សំងំ​ស្ងៀម​មិន​អើពើ​សោះ ។

ប្រជាពលរដ្ឋ​បាន​សម្តែង​នូវ​ទឹកចិត្ត​មួរ​ម៉ៅ​ក្តៅក្រហាយ ខណៈ​រណ្តៅ​ដី​មួយ​នេះ​មាន​ជម្រៅ​ជ្រៅ​លើស​ច្បាប់​កំណត់ និង​ធ្វើ​ឲ្យ​ពួក​គាត់​មានការ​ព្រួយបារម្ភ​នៅ​ពេល​រដូវវស្សា​មាន​ភ្លៀង​ធ្លាក់ទឹក​ហូរ​ច្រុះ​បាក់​ដាច់​ដល់​ដីចំការ​របស់​ពួក​គាត់ តើ​អ្នក​ណា​ជា​អ្នក​ទទួលខុសត្រូវ ជា​ពិសេស​ខ្លាច​កូនចៅ ឫ​សត្វពាហនៈ​ដើរ​ធ្លាក់​ចូល​ក្នុង​រណ្តៅ​ដី​នេះ​ប្រាកដជា​ស្លាប់​បាត់បង់​ជីវិត​ជាក់​ជា​មិន​ខាន​។

ចំណែក​រថយន្ត​ដឹក​អាចម៍ដី និង​ដឹក​ខ្សាច់​ចេញពី​រណ្តៅ​ដី​នេះ​មួយ​ថ្ងៃ​ៗ​ជា​ច្រើន​គ្រឿង​ដាក់​ហៀរ​ៗ​ទ្រុង​អត់​ក្រប ហើយ​មិន​បាន​ស្រោច​ទឹក​តាម​ដងផ្លូវ​បើក​លឿន​ៗ​ហ៊ុយ​ទ្រលោម​បង្ក​ការ​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​បងប្អូន​ប្រជាជន​អម​សងខាង​ផ្លូវ​នូវ​បញ្ហា​ផ្នែក​សុខភាព​យ៉ាងធ្ងន់ធ្ងរ​ថែម​ទៀត​ផង ហើយ​ណាមួយ​ខណៈ​រថយន្ត​ដឹក​ដី​ដឹក​ខ្សាច់​បើក​លឿន​ៗ​បែប​នេះ​ពួក​គាត់​ក៏​កាន់តែ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​សុវត្ថិភាព​កូនចៅ​តូច​ៗ​របស់​ពួក​គាត់​ជិះ​កង់​ទៅ​រៀនមាន​គ្រោះថ្នាក់​ចរាចរណ៍ ព្រោះ​កន្លង​មក​ឧស្សាហ៍​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដោយសារ​រថយន្ត​ដឹក​ដី​ដឹក​ខ្សាច់​នេះ បើក​កៀរ​បើក​បុក​ក្មេង​រហូត​ដល់​ស្លាប់​បាត់បង់​ជីវិត និង​រង​របួស​ធ្លាក់ខ្លួន​ពិការ​ក៏​មាន​ដែរ ។

ទោះ​យ៉ាងណា​មហាជន​ជា​ច្រើន​សូម​សំណូមពរ​ដល់​អាជ្ញាធរ​មន្ត្រី​ជំនាញ​ស្រុក ខេត្ត​ជា​ពិសេស​មន្ត្រី​ជំនាញ​ក្រសួង​មេត្តា​ជួយ​ចុះ​មក​ពិនិត្យ​មើល​រណ្តៅ​ដី​របស់​លោក​កុយ ភា​រ៉ា នេះ​ផង​ដែល​កំពុង​ធ្វើ​អាជីវកម្ម​ជីក​ដឹក​ដី និង​ខ្សាច់ យ៉ាង​អនាធិបតេយ្យ​បំផុត​ខុស​បទដ្ឋាន​លក្ខណៈ​បច្ចេកទេស​ផ្គើន​ផ្ទុយ​ទៅ​នឹង​ច្បាប់​របស់​ក្រសួង​រ៉ែ និង​ថាមពល​បាន​កំណត់​ដោយ​មិន​ខ្លាចញញើត​ច្បាប់​បន្តិច​ណា​សោះ ប្រហែលជា​អាង​អ្នកមាន​អំណាច​ណា​ម្នាក់​នៅ​ពី​ខាងក្រោយ​ខ្នង​ដ៏​រឹង​មាំ​ហើយ មើលទៅ​បានជា​ដំណើរការ​បាន​ដោយ​រលូន​រាប់​ឆ្នាំ​បែប​នេះ ។

ជុំវិញ​ក​ណី​ខាងលើ​នេះ​លោក នេ​ត វាសនា ប្រធាន​ការិយាល័យ​រ៉ែ និង​ថាមពល​ស្រុក​កៀនស្វាយ​បាន​ប្រាប់​ឲ្យ​ដឹង​តាម​ទូរស័ព្ទ កាលពី​រសៀល​ថ្ងៃ​ទី​៨ មក​រា​នេះ​ថា ពាក់ព័ន្ធ​បញ្ហា​នេះ​ម្ចាស់​អាជីវកម្ម​លោក កុយ ភា​រ៉ា គេ​មាន​លិខិតអនុញាត​ពី​ក្រសួង​ឲ្យ​ជីក​ជម្រៅ​រហូត​ដល់​ទៅ​ជាង​១០​ម៉ែត្រ​ឯណោះ ហើយ​បើ​ចង់​ដឹង​ច្បាស់​សួរ​ទៅ​ខាង​ក្រសួង​ទៅ ព្រោះ​បើ​ច្បាប់​ខេត្ត​អនុញ្ញាត គឺ​តម្រូវ​ឲ្យ​ជីក​ត្រឹមតែ​ជម្រៅ​៥​ម៉ែត្រ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ