ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្លា.ប់​មេគំនិត​វាយប្រហារ​នាវា​ពិឃាត​អា​មេ​រិ​ក

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ អះអាង​កាលពី​ថ្ងៃ​ទី​៦​មក​រា​ថា ជន​ឈ្មោះ​JAMAL AL BADAOUI ចាត់ទុកជា​មេគំនិត​នៃ​ការ​វាយប្រហារ​អត្តឃាត កាលពី​ថ្ងៃ​ទី​១២​តុលា​ឆ្នាំ​២០០០ ប្រឆាំង​នាវា​ពិឃាត​អា​មេ​រិ​ក…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ អះអាង​កាលពី​ថ្ងៃ​ទី​៦​មក​រា​ថា ជន​ឈ្មោះ​JAMAL AL BADAOUI ចាត់ទុកជា​មេគំនិត​នៃ​ការ​វាយប្រហារ​អត្តឃាត កាលពី​ថ្ងៃ​ទី​១២​តុលា​ឆ្នាំ​២០០០ ប្រឆាំង​នាវា​ពិឃាត​អា​មេ​រិ​ក USS COLE​ត្រូវ​កងទ័ព​អា​មេ​រិ​កតាម​សម្លាប់​បាន​ហើយ​។ មិន​ដល់​១​ឆ្នាំ​ផង​ក្រោយ​ពី​ការ​វាយប្រហារ​នោះ​ក្រុម​អាល់​កៃ​ដា បាន​វាយប្រហារ​អគារ​ភ្លោះ​នៃ​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​ពិភពលោក WTC​ថ្ងៃ​ទិ​ី​១១​កញ្ញា​នៅ​ក្រុង​ញូ​វ​យ៉​ក​។​

តាម​TWITTER​លោក​ត្រាំ​សរសេរ​ថា កងទ័ព​របស់​យើង បាន​រក​យុត្តិធម៌​ជូន​ដល់​បណ្ដា​វីរបុរស​របស់​យើង​ដែល​ត្រូវ​ស្លាប់​និង​រង​របួស ក្នុង​ការ​វាយប្រហារ​ដ៏​កំសាក ប្រឆាំង​នាវា USS COLE​។ យើង​ទើបនឹង​សម្លាប់​មេដឹកនាំ​នៃ​ការ​វាយប្រហារ​នោះ ឈ្មោះ​JAMAL AL BADAOUI ។ យើង​នឹង​មិន​បញ្ឈប់​ដាច់ខាត ការ​ប្រយុទ្ធ​របស់​យើង​ប្រឆាំង​ភេរវកម្ម​អ៊ិ​ស្លា​ម​និយម​រ៉ា​ឌី​កាល់​។

កាលពី​ថ្ងៃ​ទី​៤​មក​រា​ទីបញ្ជាការ​កណ្ដាល​កងទ័ព​អា​មេ​រិ​ក​គូសបញ្ជាក់​ថា កងទ័ព​បាន​ធ្វើការ​វាយប្រហារ​យ៉ាង​ច្បាស់​មួយ នា​ថ្ងៃ​ទី​១​មក​រា​ក្នុង​ខេត្ត​ម៉ា​រី​ប​យេ​ម៉ែ​ន សំដៅ​គោលដៅ​ជន​ឈ្មោះ​JAMAL AL BADAOUI​។

ថ្ងៃ​ទី​១២​តុលា​ឆ្នាំ​២០០០​កាណូត​មួយ​គ្រឿង​បើក​ដោយ​ជន​អត្តឃាត​២​នាក់ បាន​បំផ្ទុះ​ប្រឆាំង​នាវា​ពិឃាត​USS COLE​ពេល​ចូល​ចាក់​ប្រេង​នៅ​កំពង់​ផែ​ក្រុង​អា​ដេ​ន បណ្ដាល​ឲ្យ​ធ្លាយ​ចង្កេះ​នាវា​នោះ​។ ការ​វាយ​ប្រហារ​នេះ​បណ្ដាល​ឲ្យ​ទាហាន​អា​មេ​រិ​ក​ស្លាប់​១៧​នាក់ ព្រមទាំង​ជន​អត្តឃាត​ទាំង​២​នាក់ ហើយ​ប្រកាស​ទទួលខុសត្រូវ​ដោយ​ប្រមុខ​អាល់​កៃ​ដា អូ​សា​ម៉ា​ប៊ី​ន​ឡា​ដេ​ន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ