អ្នកគាំទ្រ Man City ភ្ញាក់ផ្អើល​ជាមួយនឹង​រូប​ថើប​គ្នា


តាម​ប្រភព​ព័ត៌មាន Manchester Evening News បានឱ្យ​ដឹង​ថា Benjamin Mendy បាន​បង្ហោះ​រូប​របស់​ខ្លួន​ថើប​គ្នា​ជាមួយនឹង​មិត្ត​រួម​ក្រុម Sergio Aguero ហើយ​សរសើរ​ថា «​ស្រឡាញ់​ឯង​ជាង​ប្រពន្ធ​ឯង​ទៅ​ទៀត​»​។ ការ​បង្ហោះ​នេះ​ធ្វើ​ឱ្យ​អ្នកគាំទ្រ​មួយ​ចំនួន​ធំ មានការ​ភ្ញាក់ផ្អើល​នៅ​លើ Twitter​។

Mendy មិន​បាន​ចូលរួម​ក្នុង​ការ​ប្រកួត​រវាង Man City និង Liverpool ទេ ដោយសារ​តែ​ត្រូវ​សម្រាក​ក្រោយ​មាន​របួស​ជង្គង់​។ តែ​រូបគេ​បាន​ចូលរួម​ក្នុង​ការ​អបអរសាទរ​ជ័យ​ជំនះ​លើ Liverpool ដោយ​មានការ​បង្ហោះ​រូប​ថើប​គ្នា​ជាមួយនឹង Sergio Aguero នៅ​លើ​តារាង​។

Aguero បាន​បើក​ឆាក​ស៊ុត​ចូល ដែល​ធ្វើ​ឱ្យ​ក្រុម​ចេះ​តែ​មាន​សង្ឃឹម​ទៅ​មុខ​។ ដោយសារ​តែ​ចង់​អបអរ Mendy បាន​បង្ហោះ​រូប​ចូល​ក្នុង Twitter ដែល​សរសេរ​ថា «​ស្រឡាញ់​ឯង​ជាង​ប្រពន្ធ​ឯង​ទៅ​ទៀត @aguerosergiokun #AGUEROOOOOOWWW»​។

អ្នកគាំទ្រ​ជា​ច្រើន​ធ្វើការ​ប្រតិកម្ម​លើ​រូបថត​មួយ​នោះ ហើយ​សរសេរ​តប​ថា Sergio មិន​ទាន់​មាន​ប្រពន្ធ​នៅឡើយ​ទេ​។ មាន​អ្នកខ្លះ​សរសេរ​ថា​៖ «​នេះ​គឺជា​មុខ​របស់​គេ ពេល Mendy ថា​គេ​មាន​ប្រពន្ធ​»​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ