ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​បទ​ឱ​ភ្នំពេញ​អើយ​»​ធ្វើ​ឱ្យ​នឹក​ស្រណោះ​ខ្លួន​ និង​ប្រទេស​នាគ្រា​កម្សត់ (មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​សំនៀង​ច្រៀង​ត្អូញត្អែរ ជាមួយនឹង​អត្ថន័យ​នៃ​បទ​ចម្រៀង «​ឱ​ភ្នំពេញ​អើយ​» បាន​ធ្វើ​មនុស្ស​ជា​ច្រើន​ដែល​ធ្លាប​ហែល​ឆ្លងកាត់​របប​ប៉ុ​ល​ពត នឹក​ស្រណោះ​ខ្លួន និង​ប្រទេស​ជាតិ ស្ទើរតែ​ស្រក់​ទឹកភ្នែក​មិនដឹង​ខ្លួន​។ ម្នាក់​ៗ​នឹក​ស្រមៃ​ដល់​គ្រា​លំបាក​វេទនា​ក្នុង​របប​ព្រៃផ្សៃ​បំផុត​នោះ ។ អត្ថន័យ​នៃ​បទ​ចម្រៀង​នេះ​ត្រង់​ល្បះ​ចុង​ក្រោយ​ថា…

រាជធានី​ភ្នំពេញ​៖​សំនៀង​ច្រៀង​ត្អូញត្អែរ ជាមួយនឹង​អត្ថន័យ​នៃ​បទ​ចម្រៀង «​ឱ​ភ្នំពេញ​អើយ​» បាន​ធ្វើ​មនុស្ស​ជា​ច្រើន​ដែល​ធ្លាប​ហែល​ឆ្លងកាត់​របប​ប៉ុ​ល​ពត នឹក​ស្រណោះ​ខ្លួន និង​ប្រទេស​ជាតិ ស្ទើរតែ​ស្រក់​ទឹកភ្នែក​មិនដឹង​ខ្លួន​។ ម្នាក់​ៗ​នឹក​ស្រមៃ​ដល់​គ្រា​លំបាក​វេទនា​ក្នុង​របប​ព្រៃផ្សៃ​បំផុត​នោះ ។ អត្ថន័យ​នៃ​បទ​ចម្រៀង​នេះ​ត្រង់​ល្បះ​ចុង​ក្រោយ​ថា «​ឱ​ភ្នំពេញ​អើយ ទុក្ខ​អ្នក​បាន​ស្បើយ ខ្ញុំ​បាន​ជួប​អ្នក​វិញ​ហើយ​…»​គឺ​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​អាឡោះអាល័យ និង​ការ​ជួបជុំ​ឡើង​វិញ ក្រោយ​ថ្ងៃ​រំដោះ​៧​មក​រា ឆ្នាំ​១៩៧៩ ។

អត្ថន័យ​នៃ​បទ​ចម្រៀង​«​ឱ​ភ្នំពេញ​អើយ​»​ទំនងជា​អ្នកនិពន្ធ​មិន​ត្រឹមតែ​ស​ម្តៅ​អ្នក​ដែល​មាន​ដើម​កំណើត​នៅ​ភ្នំពេញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​អាច​បញ្ជាក់​ពី​ន័យ​ទូលាយ​ទំលាយ​មួយ​សម្រាប់​មនុស្ស​គ្រប់​រូប​ដែល​បាន​រំដោះ​ពី​របប​ខ្មៅ​ងងឹត ហើយ​បាន​វិល​ទៅ​ជួបជុំ​គ្រួសារ និង​ភូមិកំណើត រៀង​ៗ​ខ្លួន​ឡើង​វិញ​នៅ​ទូ​ទាំង​ប្រទេស ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​លោក​សត្យា ជា​មន្ត្រីរាជការ​មួយ​រូប​ដែល​មាន​វ័យ​ជិត​៥០​ឆ្នាំ​បាន​លើក​ឡើង​ថា នៅ​ពេល​ដែល​លោក​បាន​ស្តាប់​បទ​ចម្រៀង «​ឱ​ភ្នំពេញ​អើយ​» គឺ​លោក​នឹកឃើញ​ពី​របប​ខ្មែរក្រហម​ដ៏​ឃោរ​ឃៅ​ខ្មែរក្រហម ។ អ្នក​ដែល​ធ្លាប់​ហែល​ឆ្លង​របប​ដ៏​ខ្មៅ​ងងឹត​មួយ​នោះ គឺ​មិន​អាច​បំភ្លេច​បាន​ឡើយ​នូវ​ទុក្ខ​លំបាក​ហួស​ពី​ការ​ស្មាន ហើយ ម្នាក់​ៗ​ពិតជា​មិន​ចង់​ឲ្យ​របប​បែប​នេះ​កើត​មាន​ឡើង​ម្តងទៀត​ឡើយ ។

បើ​តាម​លោក​សត្យា ដ្បិត​លោក​មិន​មាន​ដើម​កំណើត​នៅ​ទីក្រុង​ភ្នំពេញ​ក៏​ពិតមែន ប៉ុន្តែ​តាម​រយៈ​បទ​ចម្រៀង​​ដ៏​លន្លង់លន្លោច​នេះ លោក​បាន​នឹកឃើញ​អនុស្សាវរីយ៍​ខ្លះ​ៗ​ពាក់ព័ន្ធ​ទៅ​នឹង​ទីក្រុង​ភ្នំពេញ​នេះ ក្រោយ​ចប់​របប​ខ្មែរក្រហម​។ កាលនោះ​លោក​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីក្រុង​ភ្នំពេញ ដែល​មាន​សភាព​ស្ងាត់ជ្រងំ ជាមួយនឹង​ផ្ទះថ្ម​បាក់បែក ទុក​ចោល ហើយនឹង​សំរាម​ពេញ​វាល​ពាស​កាល ។ វា​ហាក់ដូចជា​គេ​និយាយ​ថា​ជាទី​ក្រុង​ខ្មោច​ដូច្នេះ​ដែរ ហើយ​ពេល​នោះ​ទាំង​លោក និង​មនុស្ស​ជា​ច្រើន​ទៀត គឺ​គ្មាន​អ្នក​ណា​ចង់​រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​នោះ​ឡើយ ។ ការ​មិន​ចង់​រស់នៅ​នោះ គឺ​ពេល​នោះ ម្នាក់​ៗ​គ្មាន​គិត​ចង់បាន​អ្វី​ក្រៅពី​ការ​សុំ​តែ​មួយ​រស់ និង​បាន​វិល​ត្រឡប់​ទៅ​ជួប​កូនចៅ បងប្អូន​នៅ​ឯ​ស្រុក​កំណើត​នោះ​ឡើយ ។

ចំណែក​លោក​ជុំ សុភា ដែល​មាន​វ័យ​ប្រមាណ​ជា​៤០​ឆ្នាំ​បាន​លើក​ឡើង​ថា លោក​ហាក់​មិន​បាន​យល់​ស៊ីជម្រៅ​ទៅ​លើ​អត្ថន័យ​បទ​ចម្រៀង ឱ​ភ្នំពេញ​អើយ ប៉ុន្មាន​ទេ ប៉ុន្តែ​លោក​គិត​ថា បទ​នេះ​ស្តាប់​ទៅ​កម្សត់ និង​រំលឹក​ពី​ការ​រំដោះ​រាជធានី​ភ្នំពេញ ឡើង​វិញ​ពី​របប​ខ្មែរក្រហម ។ តាម​ការ​គេ​និយាយ​ប្រាប់ ពេល​ដែល​ខ្មែរក្រហម​វាយ​ចូល​ដល់ទី​ក្រុងភ្នំពេញ​នោះ គឺ​ពួក​វា​បាន​ជម្លៀស​ប្រជាជន​ចេញពី​ទីក្រុង​ទាំងអស់ ដើម្បី​យក​ទៅ​ធ្វើការ​តាម​ទី​ខេត្ត​នានា ។ ពេល​នោះ​ហើយ​ដែល​រាជធានី​ភ្នំពេញ​មាន​ភាព​ស្ងាត់ជ្រងំ គ្មាន​មនុស្ស​រស់នៅ គ្មាន​សំឡេង​ឡាន ម៉ូតូ កងរំពង​ដូច​មុន​ឡើយ ហើយ​ត្រូវ​បាន​គេ​ចាត់​ទុកដូចជា​ទីក្រុង​ខ្មោច ។

ចំណែក​លោក​ជេ​ត សារី ជា​មន្ត្រីរាជការ​ចូល​និវត្តន៍​ក៏​បាន​លើក​ឡើង​ដែរ​ថា ពេល​ដែល​បាន​ស្តាប់​បទ​«​ឱ​ភ្នំពេញ​អើយ​»​ហើយ លោក​នឹកឃើញ​ប្រវត្តិ​ពេល​ដែល​បែក​ជំនាន់​ប៉ុ​ល​ពត​ហើយ​បាន​រស់នៅ​រយៈពេល​ខ្លី​នៅ​ក្នុង​រាជធានី​ភ្នំពេញ ។ កាលនោះ​ខ្មោច​ផ្ទះ​ដែល​នៅ​ក្នុង​រាជធានី​ភ្នំពេញ​គឺ​ត្រូវ​បាន​គេ​ឲ្យ​ចាប់​រស់នៅ​ដោយ​មិន​បាន​ហាមឃាត់​ឡើយ​។ ពេល​នោះ​លោក​ក៏​បាន​ផ្ទះ​មួយ​នឹង​គេ​ដែរ និង​បាន​ស្នាក់​នៅ​មួយ​រយៈ តែ​ក្រោយមក​នៅ​ពេល​ដែល​លោក​គិត​ថា ស្នាក់​នៅ​ភ្នំពេញ​មិនដឹង​ជា​ត្រូវ​រកស៊ី​អី ទើប​លោក​សម្រេច​បោះបង់​ចោលផ្ទះ​នោះ​វិញ ហើយ​ទៅ​រស់នៅ​ទី​ជនបទ​វិញ​។

លោក​ជេ​ត សារី បន្ថែម​ថា «​ពេល​នោះ​គ្មាន​អ្នក​ណា​គេ​ចង់​រស់នៅ​ភ្នំពេញ​ទេ ព្រោះ​មិនដឹង​រកស៊ី​អ្វី ទើប ម្នាក់​ៗ​ត្រឡប់​មក​ធ្វើស្រែ​ចម្ការ តាម​លទ្ធភាព ដោយ​មិន​គិត​អ្វី​ក្រៅពី​ការ​សុំ​មួយ​រស់ ព្រោះ​ម្នាក់​ៗ​ហាក់​បាក់ស្បាត​នា​សម័យ​ប៉ុ​ល​ពត​»​។

ចំណែក​លោក​ហេង សុផល បុគ្គលិក​ធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុន​ឯកជន​មួយ​បាន​លើក​ឡើង​ថា ដ្បិត​លោក​មិន​បាន​កើត​ទាន់សម័យ​ប៉ុ​ល​ពត​មែន តែ​លោក​យល់​ថា បទ​ចម្រៀង «​ឱ​ភ្នំពេញ​អើយ​» គឺ​អ្នកនិពន្ធ​ចង់​បង្ហាញ​​ពី​ការ​នឹករលឹក​ដល់​រាជធានី​ភ្នំពេញ ក្រោយ​ត្រូវ​គេ​បោះបង់​ចោល​រយៈពេល​៣​ឆ្នាំ​៨​ខែ​នា​សម័យ​ប៉ុ​ល​ពត ។

អត្ថន័យ​នៃ​បទ​ចម្រៀង​មួយ​នេះ​គឺ​ពិតជា​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា រាជធានី​ភ្នំពេញ ជា​បេះដូង​របស់​ប្រទេស​កម្ពុជា ខណៈ​ពេល​ដែល​រាជធានី​មួយ​នេះ​ក៏​ធ្លាប់​មានឈ្មោះ​ល្បីល្បាញ​នៅ​ក្នុង​ពិភពលោក​ផង​ដែរ មុន​ពេល​ដែល​វា​ត្រូវ​ធ្លាក់​ចូល​ក្នុង​ភ្លើងសង្គ្រាម និង​របប​ប្រល័យពូជសាសន៍ ហើយ​ប្រែ​ក្លាយទៅជា​ទីក្រុង​ខ្មោច ដែល​គេ​បោះបង់​ចោល ។ បើ​តាម​លោក សុផល បទ​ចម្រៀង​នេះ​ផង​ដែរ​ក៏​បាន​រំលឹក​ពី​ការ​រស់រាន​ឡើង​វិញ​របស់​រាជធានី​ភ្នំពេញ និង​ប្រជាពលរដ្ឋ​ខ្មែរ ក្រោយ​ថ្ងៃ​រំដោះ​៧​មក​រា ដែល​បាន​ធ្វើ​ឲ្យ​ប្រជាជន​រាប់​ម៉ឺន រាប់​សែន​នាក់​អាច​រស់រាន​មានជីវិត​ឡើង​វិញ ។

បើ​យោង​តាម​ឯកសារ បទ​«​ឱ​ភ្នំពេញ​អើយ​»​ច្រៀង​ដោយ​អ្នកស្រី​សូ ច​ន្នី ហើយ​ថត​នៅ​ថ្ងៃ​ទី​៣ មក​រា ១៩៧៩​នៅ​ខេត្តក្រចេះ ខណៈ​ពេល​ចាក់​ផ្សាយ​លើក​ដំបូង​ថ្ងៃ​៧ មក​រា ១៩៧៩​។ បទ​នេះ​ត្រូវ​បាន​និពន្ធ​ឡើង​ដោយ​លោក​កែវ ចិន្តា អតីត​អភិបាលក្រុង​ភ្នំពេញ​នា​អំឡុង​ឆ្នាំ​១៩៨២​ដល់​១៩៨៥ ) ។

ភ្នំពេញ​ដែល​ចាប់ផ្តើម​ពី​ឆ្នាំ​១៩៧៩ មក​គឺ​មាន​តែ​ផ្ទៃក្រឡា​តូច​មួយ សម្រាប់​ប្រជាពលរដ្ឋ​រស់នៅ សូ​ម្បី​តែ​តំបន់​ព្រែក​តា​សេក ដែល​នៅ​ជិតបង្កើយ​នឹង​ភ្នំ​ដូនពេញ ក៏​ពុំ​មែន​ជា​តំបន់​សម្រាប់​ប្រជាពលរដ្ឋ​រស់នៅ​ទេ ។ រាជធានី​ចតុម្មុខ ឬ​រាជធានី​ភ្នំពេញ​នៅ​ក្នុង​បច្ចុប្បន្នកាល​នេះ ដែល​ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​ប្រែប្រួល ផ្ទៃក្រឡា​របស់​ខ្លួន​ទ្វេ​ដង​ពី​សម័យ​ដើម​។ រាជធានី​ភ្នំពេញ​មាន​ផ្ទៃក្រឡា​៦៧៨ គីឡូម៉ែត្រ​ក្រឡា​(​ឆ្នាំ​២០១៥) និង​ផ្ទុក​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​២​លាន​នាក់ ៕ ប្រភព​វីដេអូ​ដក​ស្រង់​ចេញពី ៖ Tho Sovitha & CPP Cambodian

https://www.youtube.com/watch?v=fAQWc_kxV80

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ