ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុហយាត្រា​សាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤០ ជ័យ​ជំ​ម្នះ​៧​មក​រា

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ខែមករា ឆ្នាំ​២០១៩ លោក​លី សំរឹទ្ធ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​បាន​អញ្ជើញ​ពិនិត្យ​ការ​ហ្វឹកហាត់​កម្លាំង​ផែន​ព្យុហយាត្រា​របស់​ខេត្តសៀមរាប ដែល​រៀបចំ​ប្រារព្ធ​ធ្វើ​ខួប​លើក​ទី​៤០ ទិវា​ជ័យជម្នះ…


ខេត្តសៀមរាប ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ខែមករា ឆ្នាំ​២០១៩ លោក​លី សំរឹទ្ធ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​បាន​អញ្ជើញ​ពិនិត្យ​ការ​ហ្វឹកហាត់​កម្លាំង​ផែន​ព្យុហយាត្រា​របស់​ខេត្តសៀមរាប ដែល​រៀបចំ​ប្រារព្ធ​ធ្វើ​ខួប​លើក​ទី​៤០ ទិវា​ជ័យជម្នះ ៧ មក​រា នា​ថ្ងៃ​ទី​១០ មក​រា ដែល​ជា​ថ្ងៃ​ខេត្តសៀមរាប​ត្រូវ​បាន​រំដោះ​រួច​ផុត​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ ប្រល័យពូជសាសន៍ ប៉ុ​ល ពត ។

ការ​ហឹ្វ​ក​ហាត់​នេះ​បាន​ធ្វើ​ឡើង​នៅ​សាលាខេត្ត​សៀមរាប​ដោយ​មាន​មន្ត្រីរាជការ​សាលាខេត្ត និង​ស្រុក​ចូលរួម​ផង​ដែរ ។ តាមការបញ្ជាក់របស់លោកនាយករងរដ្ឋបាលសាលាខេត្តបានឲ្យដឹងថា នៅ​ថ្ងៃ​ទី​១០ មក​រា​នេះ​ខេត្តសៀមរាប​យើង និង​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤០ ដើម្បី​សំដែង​នូវ​ការ​អបអរសាទរ​ស្មារតី​ថ្ងៃជ័យ​ជម្នះ​៧​មក​រា ជា​ថ្ងៃ​ធ្វើ​ឲ្យ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ប្រល័យពូជសាសន៍​រលំរលាយ​ចេញពី​កម្ពុជា ។

ម្យ៉ាងទៀត​ដោយ​ខេត្តសៀមរាប​ត្រូវ​បាន​កំណត់​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​ទី​១០ មក​រា ដែល​ជា​ថ្ងៃ​ខេត្តសៀមរាប​ត្រូវ​បាន​រំដោះ​រួច​ផុត​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ​ប្រល័យពូជសាសន៍ ហើយ​នេះ​ជា​ខួប​អនុស្សាវរីយ​លើក​ទី​៤០ គឺ​គ្រប់​បណ្តា​ខេត្ត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​មានការ​រៀបចំ​ធ្វើ​ឡើង​ឲ្យ​មាន​ភាព​អធិកអធម ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​គុណ​បំណាច់​នៃ​ថ្ងៃ​ផ្តល់​នូវ​ជីវិត​ទី​២ របស់ ប្រជាជន​យើង​គ្រប់​រូប ។

ជាមួយ​គ្នា​នោះ​ដែរ​លោក លី សំរឹទ្ធ អភិបាលរង​ខេត្ត​ក៏​បាន​ផ្ដាំផ្ញើ​ឲ្យ​មន្ត្រី​បងប្អូន​យុវជន​យុវនារី​ទាំងអស់​ត្រូវ​ខំ​យកចិត្តទុកដាក់​ហ្វឹកហាត់​ឲ្យ​បាន​ល្អ និង​ត្រូវ​ស្តាប់​តាម​គ្រូបង្វឹក​ធ្វើការ​ណែនាំ និង​យកចិត្តទុកដាក់​ថែរក្សា​សុខភាព​ឲ្យ​បាន​ល្អ ឬ​ក៏​មាន​បញ្ហា​អ្វីមួយ​ត្រូវ​រាយការណ៍​ជា​បន្ទាន់ ធ្វើ​យ៉ាងណា​ឲ្យ​ខេត្តសៀមរាប​យើង​ទទួល​បាន​លទ្ធផល​ល្អ ។ លោក​ក៏​បាន​គូសបញ្ជាក់​ផង​ដែរ​ថា ការ​រៀបចំ​នូវ​ក្បួនព្យុហយាត្រា​នេះ គឺ​ដើម្បី​សបញ្ជាក់​នូវ​ពី​ភាព​រីក​ចម្រើន​របស់​កម្ពុជា ក្រោម​គោលនយោបាយ​ឈ្នះ​ឈ្នះ នៃ​ដំបូល​សុខ​សន្តិភាព និយាយ​ដោយឡែក​ខេត្តសៀមរាប ក៏​បង្ហាញ​ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​ពី​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​កិច្ច​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​មានការ​អភិវឌ្ឍន៍​រីក​ចម្រើន តាំងពី​ទីប្រជុំជន​ដល់​ជនបទ​លើ​គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ ។

ក្នុង​នោះ​ដែរ​លោក​បាន​ជូនពរ​ក្រុមការងារ​សំខាន់​បងប្អូន​កម្លាំង​មន្ត្រី​បាន​កំពុង​ហ្វឹកហាត់​នា​ពេល​នេះ​សូម​ឲ្យ​មាន​សុខភាព​ល្អ​មាំមួន និង​បំពេញភារកិច្ច​របស់​ខ្លួន​ឲ្យ​សម្រេច​បាន​ជោគជ័យ ទៅ​តាម​ការ​គ្រោងទុក​​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ