ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​កំពុង​ឆ្លងផ្លូវ ​រថភ្លើង​មក​ដល់​ល្មម​…​បុក​​ខ្ទេច

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នា​វេលា​ម៉ោង​០៩​ និង​៣០នាទី​ព្រឹក​ថ្ងៃ​ទី​៦ ខែមករា នៅ​ចំណុច​ផ្លូវដែក​ឆ្លងកាត់​ភូមិ​ព្រែក​ទាល់ ឃុំ​ទឹកថ្លា ស្រុក​ព្រៃ​នប់ មានករណី​គ្រោះថ្នាក់​មួយ​កើតឡើង​ រវាង​រថយន្ត​បែន១​គ្រឿង​ម៉ាក​ហុ​ី​យ៉ា​ន់​ដាយ…

ខេត្ត​ព្រះ​សីហ​នុ ៖ នា​វេលា​ម៉ោង​០៩​ និង​៣០នាទី​ព្រឹក​ថ្ងៃ​ទី​៦ ខែមករា នៅ​ចំណុច​ផ្លូវដែក​ឆ្លងកាត់​ភូមិ​ព្រែក​ទាល់ ឃុំ​ទឹកថ្លា ស្រុក​ព្រៃ​នប់ មានករណី​គ្រោះថ្នាក់​មួយ​កើតឡើង​ រវាង​រថយន្ត​បែន១​គ្រឿង​ម៉ាក​ហុ​ី​យ៉ា​ន់​ដាយ ពណ៌​.ស គ្មាន​ផ្លា​ក​លេខ ត្រូវ​រថភ្លើង​បុក​ខ្ទេច​កាប៊ី​ន​មុខ តែ​មិបណ្តាល​ឱ្យ​អ្នកបើកបរ​រថយន្ត​រង​របួស​ទេ ហើយ​ក្រោយ​កើតហេតុ​បាន​រត់គេច​ខ្លួន​បាត់ ដោយ​ទុក​ខ្មោច​រថយន្ត​នៅ​កន្លែង​កើតហេតុ ។

តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​បែន បើក​ឆ្លង​ផ្លូវដែក​ដែល​កាត់​ផ្លូវលំ ។ ខណៈនោះ​រថភ្លើង​មក​ដល់​ល្មម ​ក៏​បុក​ចំ​កាប៊ី​ន​រថយន្ត​តែ​ម្ដង បណ្តាល​ឱ្យ​ខ្ទាត​ចេញពី​ផ្លូវដែក​ទទួល​រង​ខូច​ខាត​ធ្ងន់ គឺ​ខ្ទេច​មុខ​រយះរយាយ​ទាំងស្រុង​មើលទៅ​គួរ​ឱ្យ​រន្ធត់​មែនទែន ។ រីឯ​រថភ្លើង​ខូចខាត​ធ្លាយ​ធុង​ប្រេងម៉ាស៊ូត ។

ក្រោយ​កើតហេតុ រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ ។ ចំណែក​រថភ្លើង​បាន​បន្តដំណើរ​ ឆ្ពោះទៅ​រាជធានី​ភ្នំពេញ​បាត់​ទៅ ។ ក្នុងភូមិ​សាស្ត្រ​ស្រុក​ព្រៃ​នប់ ផ្លូវដែក​ឆ្លងកាត់តាម​ភូមិ​នានា សម្បូរ​ទៅ​ដោយ​ផ្លូវលំ​ឆ្លងកាត់ ដែល​បញ្ហា​នេះ ការ​បុក​ប៉ះ​អាច​នឹង​កើតឡើង ប្រសិនបើ​អ្នកបើកបរ​រថយន្ត​ធ្វេសប្រហែស​ឬ ប្រសិនបើ​មានការ​បំពាន​ផ្លូវដែក ដោយ​មិន​មើល​ឆ្វេង​ស្តាំ​ជា​មុន ដូច​ករណី​ខាងលើ​នេះ​ជាដើម ព្រោះ​ទីនោះ​ស្រឡះ​ល្វឹង អាច​មើលផ្លូវ​ដែក​ទៅ​ទី​ឆ្ងាយ​បាន ហេតុ​អី​មិន​ឃើញ​រថភ្លើង​មក​ដល់ ?


អត្ថបទសរសេរ ដោយ