ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធិពុទ្ធ​សាសនា​គ្មាន​វិធី​លាងបាប​ទេ

5 ឆ្នាំ មុន

នៅ​ក្នុង​លទ្ធិ​ព្រះពុទ្ធ​សាសនា​គ្មាន​វិធី​លាងបាប​ទេ តែ​មាន​វិធី​ធ្វើបុណ្យ​ដើម្បី​កម្ចាត់​បាប​អកុសល​ឱ្យ​អស់ពី​ខន្ធ​សន្តាន ។ នេះ​ជា​សត្យា​នុ​ម័ត​នៃ​ទ្រឹស្តី​ពុទ្ធសាសនា សូ​ម្បីព្រះ​ភគវា​ក៏​ទ្រង់​មិន​បាន​ជួយ​លាងបាប​ឱ្យ​សត្វលោក​ណា​ទេ តែ​ព្រះ​អង្គ​បាន​ចង្អុល​បង្ហាញផ្លូវ​ឆ្ពោះទៅ​រក​សេចក្តីសុខ ទៅ​កាន់​ទី​រំលត់ទុក្ខ ប៉ុន្តែ​ដើម្បី​បាន​មង្គល​ទាំង​អស់នេះ យើង​ចាំបាច់​ត្រូវ​តែ​ប្រឹង​ដើរ​ដោយ​ខ្លួនឯង ពោល​គឺ​ប្រព្រឹត្ត​អំពើ​ល្អ​ដោយ​ខ្លួន​យើង​ផ្ទាល់…

នៅ​ក្នុង​លទ្ធិ​ព្រះពុទ្ធ​សាសនា​គ្មាន​វិធី​លាងបាប​ទេ តែ​មាន​វិធី​ធ្វើបុណ្យ​ដើម្បី​កម្ចាត់​បាប​អកុសល​ឱ្យ​អស់ពី​ខន្ធ​សន្តាន ។

នេះ​ជា​សត្យា​នុ​ម័ត​នៃ​ទ្រឹស្តី​ពុទ្ធសាសនា សូ​ម្បីព្រះ​ភគវា​ក៏​ទ្រង់​មិន​បាន​ជួយ​លាងបាប​ឱ្យ​សត្វលោក​ណា​ទេ តែ​ព្រះ​អង្គ​បាន​ចង្អុល​បង្ហាញផ្លូវ​ឆ្ពោះទៅ​រក​សេចក្តីសុខ ទៅ​កាន់​ទី​រំលត់ទុក្ខ ប៉ុន្តែ​ដើម្បី​បាន​មង្គល​ទាំង​អស់នេះ យើង​ចាំបាច់​ត្រូវ​តែ​ប្រឹង​ដើរ​ដោយ​ខ្លួនឯង ពោល​គឺ​ប្រព្រឹត្ត​អំពើ​ល្អ​ដោយ​ខ្លួន​យើង​ផ្ទាល់ គ្មាន​អ្នក​ណា​ធ្វើ​ជំនួស​បាន​ឡើយ ។

ទាក់ទង​នឹង​សេចក្តី​ខាងលើ​នេះ ព្រះពុទ្ធ​ទ្រង់​ត្រាស់​ថា តាំងពី​ដើម​មក​ព្រះ​អង្គ​មិន​ធ្លាប់​ប្រាថ្នា​នឹង​គ្រប់គ្រង​គណៈសង្ឃ​ឡើយ ទាំង​មិន​ទ្រង់​ប្រាថ្នា​ឲ្យ​គណៈសង្ឃ​ពឹងពាក់ ផ្ដេកផ្ដួល​តែ​លើ​ព្រះ​អង្គ​ទេ គឺ​ត្រូវ​អាស្រ័យ​ខ្លួនឯង​ជា​ធំ ។

ព្រះ​បរម​សាស្តា​បាន​ត្រាស់​ទូន្មាន​ទុក​មក​ថា សេចក្ដី​បរិសុទ្ធ​របស់​មនុស្ស ត្រូវ​អាស្រ័យ​ការ​ធ្វើ​ឲ្យ​ជាក់ច្បាស់​នូវ​អំពើ​ល្អ អំពើ​សុចរិត​ដោយ​ខ្លួនឯង មិនមែន​អាស្រ័យ​ទៅ​លើ​ការ​អាណិតអាសូរ​ពី​អ្នក​ណា​ទេ ។