ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូល​មហា​ខ្ជិល​…​មាន​ឆ​ន្ទះ​ថា ស៊ី​ដេក​ៗ​ដល់​​ថ្ងៃ​ស្លា.ប់

5 ឆ្នាំ មុន

តាម​ប្រភព​ពីMetro បានឱ្យ​ដឹង​ថា បុរស​អាយុ​៣៤​ឆ្នាំ​ម្នាក់ បាន​​ឡើង​ទម្ងន់​ដល់៣១៧​គីឡូក្រាម ក្រោយ​ពី​ស៊ី​ដេក និងលេង​ហ្គេ​ម បូក​ផ្សំ​ជាមួយកត្តា​តំណរពូជ​ផងដែរ ។ រូបគេ​បាន​តាំងចិត្ត​ថា នឹង​បន្ត​ស៊ី​ដេក​តទៅ​ទៀតរហូត​ដល់​ថ្ងៃ​ស្លាប់​។…

តាម​ប្រភព​ពីMetro បានឱ្យ​ដឹង​ថា បុរស​អាយុ​៣៤​ឆ្នាំ​ម្នាក់ បាន​​ឡើង​ទម្ងន់​ដល់៣១៧​គីឡូក្រាម ក្រោយ​ពី​ស៊ី​ដេក និងលេង​ហ្គេ​ម បូក​ផ្សំ​ជាមួយកត្តា​តំណរពូជ​ផងដែរ ។ រូបគេ​បាន​តាំងចិត្ត​ថា នឹង​បន្ត​ស៊ី​ដេក​តទៅ​ទៀតរហូត​ដល់​ថ្ងៃ​ស្លាប់​។

Casey King តែងតែ​ក្រោក​ពី​ដេក​នៅ​ម៉ោង​បាយ​ថ្ងៃត្រង់ ហើយរ​កអី​ដាក់​ចូល​ក្រពះ មុន​នឹង​ចាប់ផ្តើម​លេង​ហ្គេ​ម​លើ​ទូរទស្សន៍ ។ គេ​ខ្ជិល​ដល់​ថ្នាក់​ថា មិន​ស្លៀកពាក់​អ្វី​ទាំងអស់ ហើយ​សំងំ​នៅ​តែ​ក្នុង​បន្ទប់​ចាក់​សោ​​មិន​ឱ្យ​មាន​អ្នក​ចេញ-ចូល​ ។ ដោយ​យក​លេស​ថា នៅ​រដ្ឋ Georgia ក្តៅ​ពេក ទើប​មិន​ស្លៀកពាក់​បែប​នេះ​ ។

មូលហេតុ​ ដែល​បុរស​ទម្ងន់​យក្ស​គ្មាន​ការងារ​ធ្វើ​ម្នាក់​នេះ មិន​ចេញ​ទៅ​ក្រៅ​រក​ការងារ​ធ្វើ ហើយ​គិតតែ​ពី​លេង​ហ្គេ​ម​ឱ្យ​ឪពុកចិញ្ចឹម គឺ​មក​ពី​រូបគេ​ខ្លាច​ការ​រើសអើង​ពី​អ្នក​ដទៃ ​។ គេ​យល់​ថា មាន​តែ​ក្នុង​ហ្គេ​ម​ទេ ទើប​អាច​ឱ្យ​មនុស្ស​រាប់អាន​គេ​ដោយ​មិន​ប្រកាន់​បាន ​។

Casey តែងតែ​ជា​ក្មេង​ធំ​ជាងគេ​ជា​និច្ច កាលពី​នៅ​តូច​។ រូបគេ​ចាប់ផ្តើម​ឡើង​គីឡូ​លឿន​ដូច​ព្យុះ នៅ​ពេល​ចេញ​ធ្វើការ​នៅ​ភោជនីយដ្ឋាន ព្រោះតែ​ហូប​រហូត មិន​ចេះ​គិត​។ គេ​គ្មាន​គម្រោង​នឹង​បញ្ចុះទម្ងន់​នោះ​ទេ ហើយនឹង​បន្តជីវិត​បែប​នេះ​រហូត​ថ្ងៃ​ស្លាប់ ។

អត្ថបទសរសេរ ដោយ