ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ចាប់ខ្លួន​ជន​រុ​ស្ស៊ីម្នាក់​សងសឹក​វិញ

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​រុ​ស្ស៊ី ៖ ក្រុង​មូ​ស្គូ​ប្រកាស​នា​ថ្ងៃ​ទី​៥​មក​រា​ថា ជនជាតិ​រុ​ស្ស៊ី​ម្នាក់​លោក​ឌី​មី​ទ្រី​ម៉ា​ការេ​ន​កូ ត្រូវ​បាន​ភ្លាក់​ងារ​សន្តិសុខ​អា​មេ​រិ​ក​ចាប់ខ្លួន ក្រោយ​រុ​ស្ស៊ី​ចាប់ខ្លួន​លោក​PAUL WHENLAN អតីត​ទាហាន​ម៉ា​រី​ន​អា​មេ​រិ​កកាត់​អង់គ្លេស​ម្នាក់ ដោយ​ចោទ​ថា​ធ្វើ​ចារកម្ម​មក​។ ក្នុង​សេចក្ដី​ប្រកាស​មួយ​ក្រសួងការបរទេស​រុ​ស្ស៊ីថ្លែង​ថា…

សហរដ្ឋអាមេរិក​-​រុ​ស្ស៊ី ៖ ក្រុង​មូ​ស្គូ​ប្រកាស​នា​ថ្ងៃ​ទី​៥​មក​រា​ថា ជនជាតិ​រុ​ស្ស៊ី​ម្នាក់​លោក​ឌី​មី​ទ្រី​ម៉ា​ការេ​ន​កូ ត្រូវ​បាន​ភ្លាក់​ងារ​សន្តិសុខ​អា​មេ​រិ​ក​ចាប់ខ្លួន ក្រោយ​រុ​ស្ស៊ី​ចាប់ខ្លួន​លោក​PAUL WHENLAN អតីត​ទាហាន​ម៉ា​រី​ន​អា​មេ​រិ​កកាត់​អង់គ្លេស​ម្នាក់ ដោយ​ចោទ​ថា​ធ្វើ​ចារកម្ម​មក​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​ក្រសួងការបរទេស​រុ​ស្ស៊ីថ្លែង​ថា លោក​ឌី​មី​ទ្រី​ម៉ា​ការេ​ន​កូ​ត្រូវ​ភ្នាក់ងារ​FBI​អា​មេ​រិ​ក​ចាប់ តាំងពី​ថ្ងៃ​ទី​២៩​ធ្នូ​មក​នៅ​ប្រជុំ​កោះ​MARIANNES​ខាងជើង នា​ភាគ​ខាងជើង​កោះ​ហ្គា​ម ក្នុង​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​ហើយ​បញ្ជូន​មក​កាន់​រដ្ឋ​ផ្ល​រី​ដា​។

ក្រសួង​នោះ​និយាយ​ថា​លោក​ឌី​មី​ទ្រី​ម៉ា​ការេ​ន​កូ​កើត​ក្នុង​ឆ្នាំ​១៩៧៨ បាន​មក​ដល់​កោះ​SAIPAN​ជាមួយ​ភរិយា កូន​តូច​ៗ​និង​ឪពុក​ម្ដាយ​ដែល​មាន​វ័យ​ចំណាស់​។ លោក​ត្រូវ​ចាប់ខ្លួន​ដោយ​ភ្នាក់ងារ​FBI​ពេល​ទៅ​ដល់​ព្រ​លាន​យន្តហោះ​។

ក្រុង​មូ​ស្គូ​និយាយ​ថា​រង់ចាំ​ការ​ពន្យល់​របស់​ក្រុង​វ៉ា​ស៊ិ​ន​តោន លើ​មូលហេតុ​នៃ​ការ​ចាប់ខ្លួន​នេះ ដែល​ពុំ​អាច​អះអាង​ក្នុង​ពេល​ភ្លាម​ៗ​ពី​អាជ្ញាធរ​អា​មេ​រិ​ក​ដែល​ទាក់ទិន​។ យោង​តាម​ឯកសារ​បញ្ជូន​ទៅ​តុលាការ​ស្រុក​មួយ​នៃ​រដ្ឋ​ផ្ល​រី​ដា​ថា លោក​ម៉ា​ការេ​ន​កូ ជាប់​ការ​ចោទប្រកាន់​កាលពី​ខែមិថុនា​ឆ្នាំ​២០១៧​ថា លក់​បណ្ដា​ឧបករណ៍​ការពារ​ក្នុង​នោះ​មាន​វ៉ែនតា​ពាក់​មើលឃើញ​ពេល​យប់ បញ្ជូន​ពី​អា​មេ​រិ​ក​ទៅ​កាន់ រុ​ស្ស៊ីដោយ​គ្មាន​ការ​អនុញ្ញាត​របស់​អាជ្ញាធរ​អា​មេ​រិ​ក​។

លោក​ម៉ា​ការេ​ន​កូ​ដែល​រស់នៅ​វ្ល៉ា​ឌី​វ៉ូ​ស្តុក ត្រូវ​បាន​តុលាការ​អា​មេ​រិ​ក​ប្រកាស​ថា រត់គេច​ខ្លួន​កាលពី​ខែមិថុនា​ឆ្នាំ​២០១៨​។ ចំណែក​អ្នក​រួមគំនិត លោក​វ្ល៉ា​ឌី​មៀរ​នេ​វី​ដូ​មី​ត្រូវ​ជាប់ចោទ​ក្នុង​រឿង​នោះ​ដែរ កាល​ពី​ខែមករា​ឆ្នាំ​២០១៨ ហើយ​ទទួល​ការ​កាត់ទោស​ដាក់គុក​២៦​ខែ​។

អនុរដ្ឋមន្ត្រី​ការ​បរទេសរុ​ស្ស៊ី​លោក​ស័​រ​ហ្គេ​យ​រី​យ៉ាប​កូវ បដិសេធ​គំនិត​នៃ​ការ​ប្ដូរ​គ្នា​រវាង​លោក​PAUL WHENLAN​និង​នាង​ម៉ា​រី​យ៉ា​ប៊ូ​ទីណា ជា​យុវនារី​រុ​ស្ស៊ីម្នាក់​ជាប់​ឃុំឃាំង​នៅ​សហរ​ដ្ខ​អា​មេ​រិ​ក ពី​បទ​ស្វែងរក​ជ្រៀតចូល ក្នុង​បណ្ដា​អង្គការ​អា​មេ​រិ​ក យកការណ៍​ឲ្យ​ក្រុង​មូ​ស្គូ ជា​គំនិត​លើក​កាលពី​ស​ប្ដា​ហ៍​មុន​ដោយ​បណ្ដា​អ្នក​ទទួលខុសត្រូវ​អា​មេ​រិ​ក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ