ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចាក់ប្រហារ​បុរសម្នាក់​នៅ​ចំណុចផ្សារ​មួយកន្លែង​

5 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ តាម​សេចក្តីរាយការណ៍​ព័ត៌មាន​បឋម​បានឱ្យ​ដឹង​ថា ​ជនសង្ស័យ​ម្នាក់​បាន​យក​ដាវ​ចាក់ទៅលើ​បុរស​ម្នាក់ បណ្តាល​ឱ្យ​រង​របួសធ្ងន់​ត្រូវ​ត្រង់​ក្រោម​ឆ្អឹងជំនីរ​ខាងស្ដាំ​ធ្លាយ​ពោះវៀន ក្រោយ​យក​មក​មន្ទីរពេទ្យ​បាន​ស្លាប់ ចំណែក​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣៥​នាទី​យប់​ថ្ងៃ​ទី​៥ មក​រា​…

ខេត្តព្រះវិហារ ៖ តាម​សេចក្តីរាយការណ៍​ព័ត៌មាន​បឋម​បានឱ្យ​ដឹង​ថា ​ជនសង្ស័យ​ម្នាក់​បាន​យក​ដាវ​ចាក់ទៅលើ​បុរស​ម្នាក់ បណ្តាល​ឱ្យ​រង​របួសធ្ងន់​ត្រូវ​ត្រង់​ក្រោម​ឆ្អឹងជំនីរ​ខាងស្ដាំ​ធ្លាយ​ពោះវៀន ក្រោយ​យក​មក​មន្ទីរពេទ្យ​បាន​ស្លាប់ ចំណែក​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣៥​នាទី​យប់​ថ្ងៃ​ទី​៥ មក​រា​ ២០១៩ នៅ​ចំណុច​ផ្សារ​អុី​ផ​ន ភូមិ​ស្រយង់​ត្បូង ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្តព្រះវិហារ​។

ជនសង្ស័យ​ឈ្មោះ​យោ គ​ន្ធី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​លក់ដូរ ចំណែក​ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ភា​ង ស៊ី​ថា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ។ អ្នក​ទាំង​២​ស្នាក់​នៅ​ភូមិ​ឃុំ​កើត ហេតុ និង​មានស្រុក​កំណើត​នៅ​ខេត្តកំពង់ចាម​។

បច្ចុប្បន្ន សមត្ថកិច្ច​ជំនាញ​កំពុង​ស្រាវជ្រាវ​តាម​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ