ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​! ចៅ​ក្រុម​ស៊ើបសួរ​សម្រេច​ហើយ រឿង​ថៅកែ «​ឌែ​ម៉ូគ្លីនិក​» (វីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីបំផុត​លោក ម៉ុង មុនី​សោភា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ម៉ោង​២​និង​១៥​នាទី​រសៀល ថ្ងៃ​ទី​៥ មក​រា បាន​សម្រេច​ឃុំខ្លួន​អ្នកស្រី…

រាជធានី​ភ្នំពេញ ៖ ទីបំផុត​លោក ម៉ុង មុនី​សោភា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ម៉ោង​២​និង​១៥​នាទី​រសៀល ថ្ងៃ​ទី​៥ មក​រា បាន​សម្រេច​ឃុំខ្លួន​អ្នកស្រី ហូ​វ ដា​ណេ ថៅកែ​ម​ជ្ឍ​មណ្ឌល​​កែ​សម្ផស្ស «​ឌែ​ម៉ូ​គ្លីនិក​» និង​ស្ត្រី​ឈ្មោះ ពៅ ស៊ី​ណាត ជា​អ្នកគ្រូ​ពេទ្យ​ជំនាញ​ខាង​ដេរ​ប្រដាប់​ភេទ​អតិថិជន ដាក់​ពន្ធនាគារ (​ប៉េ​ហ្សី​) ជា​បណ្តោះអាសន្ន ។ ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​អ្នកស្រី​ទាំង​ពីរ​នាក់​ខាងលើ យោង​តាម​ការ​ចោទប្រកាន់​ពី​សំណាក់​ស្ថាប័ន​អយ្យការ ។

គួរ​បញ្ជាក់​ថា កាលពី​ម៉ោង​១០​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​០៤ មក​រា ត្រូវ​កម្លាំង​សមត្ថកិច្ច​កង​រាជ​អាវុធ​ហត្ថ​​លើ​ផ្ទៃ​ប្រទេស បញ្ជូន​ទៅ​កាន់​សាលាដំបូង ពាក់ព័ន្ធ​លើ​បណ្តឹង​ថា បាន​គំរាម​បង្ហោះ​រូបភាព​ដេរ​ប្រដាប់​ភេទ​អតិថិជន​លើ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជា​ថ្នូរ​នឹង​ការ​ទាមទារ​ប្រាក់​រាប់​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។

សំណុំរឿង​នេះ​ស្ថិត​នៅ​ដៃ​លោក សឿ​ន មុនី​រ័​ត្ន ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ធ្វើការ​សាកសួរ ។ នៅ​រសៀល​នោះ​តំណាង​អយ្យការ​សម្រេច​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ និង​រៀប​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះ​អាន្ន ។

តំណាង​អយ្យការ​បាន​ចោទប្រកាន់​អ្នកស្រី ហូ​វ ដា​ណេ ថៅកែ​ម​ជ្ឍ​មណ្ឌល​កែ​សម្ផស្ស «​ឌែ​ម៉ូ​គ្លីនិក និង​ស្ត្រី​ឈ្មោះ ពៅ ស៊ី​ណាត ជា​គ្រូពេទ្យ​ជំនាញ​ដេរ​ប្រដាប់​ភេទ​ចំនួន​៣​បទល្មើស សុទ្ធតែ​ជា​បទ​ល្មើស​ព្រហ្មទណ្ឌ ។

បទល្មើស​ទី​១-​បទ​ប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល តាម​មាត្រា​៣០២ នៃ​ក្រមព្រហ្មទណ្ឌ ។ បទល្មើស​ទី​២-​បទ​កំហែង​យក តាម​មាត្រា​៣៦៣ និង​មាត្រា​៣៦៤ នៃ​ក្រម​ព្រហ្ម​ទ័​ណ្ឌ និង​បទល្មើស​ទី​៣-​បទ​ការ​គំរាមកំហែង​ហែក​កេ​រ្ត៍ តាម​មាត្រា ២៧២ និង មាត្រា​២៧៣ នៃ ក្រមព្រហ្មទណ្ឌ ។

គួរ​រំលឹក​ថា កាលពី​វេលា​ម៉ោង​១០ និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​០៤ មក​រា ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កង​រាជ​អាវុធ​ហត្ត​លើ​ផ្ទៃ​ប្រទេស បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​លើ​បណ្តឹង​ថា «​បាន​គំរាម​បង្ហោះ​រូបភាព​ដេរ​ប្រដាប់​ភេទ​អតិថិជន​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ជា​ថ្នូរ​ការ​ទាមទារ​ប្រាក់​រាប់​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។

ព័ត៌មាន​លំអិត​នឹង​មាន​ផ្សាយ​ជូន​លើ​កាសែត​កោះសន្តិភាព​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ