ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​ដូច​ម្តេច​ទើប​កើត​សេចក្តីសុខ?

5 ឆ្នាំ មុន

សេចក្តីសុខ​មិនមែន​ចេះ​តែ​បាន​មក រត់​រក​យើង​ដោយ​ងាយ​ៗ​នោះ​ទេ តែ​គឺ​គេ​បាន​មក​អំពី​ការ​ចេះ​សិក្សាអប់រំ​ត្រឹមត្រូវ​តាម​សេចក្ដី​ពិត​នៃ​ជីវិត​ផ្នែក​ផ្លូវ​អារម្មណ៍ ចេះ​ឲ្យ​អភ័យ​ដល់​សព្វ​សត្វ និង​ចេះ​គិត​រក​ចំណុច​ល្អ​ៗ​មក​ទុកដាក់​ក្នុង​ខ្លួន ដើម្បី​សេចក្ដីសុខ​ស្ងប់​នៃ​ចិត្ត ។ រឿងរ៉ាវ​ដែល​យើង​ជួប​ប្រទះ​រាល់​ថ្ងៃនេះ​គឺ​មាន​សព្វបែបយ៉ាង​ទាំង​ចំណុច​ល្អ និង​អាក្រក់ តែបើ​យើង​មិន​ចេះ​ចម្រាញ់…

សេចក្តីសុខ​មិនមែន​ចេះ​តែ​បាន​មក រត់​រក​យើង​ដោយ​ងាយ​ៗ​នោះ​ទេ តែ​គឺ​គេ​បាន​មក​អំពី​ការ​ចេះ​សិក្សាអប់រំ​ត្រឹមត្រូវ​តាម​សេចក្ដី​ពិត​នៃ​ជីវិត​ផ្នែក​ផ្លូវ​អារម្មណ៍ ចេះ​ឲ្យ​អភ័យ​ដល់​សព្វ​សត្វ និង​ចេះ​គិត​រក​ចំណុច​ល្អ​ៗ​មក​ទុកដាក់​ក្នុង​ខ្លួន ដើម្បី​សេចក្ដីសុខ​ស្ងប់​នៃ​ចិត្ត ។

រឿងរ៉ាវ​ដែល​យើង​ជួប​ប្រទះ​រាល់​ថ្ងៃនេះ​គឺ​មាន​សព្វបែបយ៉ាង​ទាំង​ចំណុច​ល្អ និង​អាក្រក់ តែបើ​យើង​មិន​ចេះ​ចម្រាញ់ មិន​ចេះ​អប់រំ​ចិត្ត​រើស​រក​ចំណុច​ល្អ​ដើម្បី​ឲ្យ​បាន​សុខ​ខ្លួនឯង​ទេ យើង​នឹង​កើតទុក្ខ​រាល់ថ្ងៃ​។ យើង​តែង​ស្វែងរក​របស់​ដែល​មាន​តម្លៃ​ថ្លៃ​ៗ​នៅ​ខាងក្រៅ​ខ្លួន ហើយ​បែរជា​បណ្ដោយ​ឲ្យ​ខ្លួនឯង​កើតទុក្ខ​ព្រោះតែ​ការ​ចង់បាន​នោះ​ទៅ​វិញ បើ​តែ​បែប​នេះ​នឹង​មាន​សេចក្តីសុខ​មកពីណា ។

ទោះជា​យ៉ាងណា​ក៏​ដោយ​បើ​យើង​ព្យាយាម​ស្វែងរក​ឱ្យ​ឃើញ​នូវ​តម្លៃ​នៃ​ជីវិត​ខ្លួនឯង នៅ​ត្រង់​ការ​ឈ្នះ​សេចក្ដី​ទុក្ខ​នោះ ជីវិត​យើង​នឹង​បាន​រស់នៅ​ដោយ​សេចក្ដីសុខ ជាមួយនឹង​អារម្មណ៍​ស្ងប់​ត្រជាក់ ចិត្តស្ងប់​ល្អ​ទើប​ជា​សុខ​ពិតប្រាកដ ។