រាជធានីភ្នំពេញ ៖ ពិធីការិនីដ៏ឆ្នើមអ្នកនាងយុគ ចិន្តា បានទទូចសុំឱ្យមហាជនត្រូវទុកករណីថៅកែស្រីហាង«ឌែម៉ូគ្លីនិក»ជូនទៅឱ្យសមត្ថកិច្ចជាអ្នកដោះស្រាយទៅ យើងមិនត្រូវជេរឬនិយាយអ្វីបន្ថែមទៀតនោះទេ។
គួររំលឹកថា ៖ មុននេះ…សម្រេចចោទប្រកាន់ចំនួន៣ជាផ្លូវការ លើថៅកែ«ឌែម៉ូគ្លីនិក»និងគ្រូពេទ្យដេរប្រដាប់ភេទ…

គួរបញ្ជាក់ផងដែរ អ្នកស្រីហូវ ដាណេ ជាថៅកែមជ្ឈមណ្ឌលកែសម្ផស្ស «ឌែម៉ូគ្លីនិក» និងស្ត្រីឈ្មោះ ពៅ សុីណាត ជាអ្នកគ្រូពេទ្យជំនាញខាងដេរប្រដាប់ភេទ កាលពីរសៀលថ្ងៃទី០៤ មករា ត្រូវបានតំណាងអយ្យការសម្រេចធ្វើការចោទប្រកាន់ជាផ្លូវការហើយ និងបានកំពុងរៀបចាត់បញ្ជូនទៅចៅក្រមសើុបសួរ ដើម្បីសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។

គ្រប់គ្នាបានដឹងថា អ្នកនាងយុគ ចិន្តា និងអ្នកស្រីហូវ ដេណេ គឺជាមិត្តជិតដិតនឹងគ្នា ពេលទៅណាមកណា គេបានឃើញឧស្សាហ៍ទៅជុំគ្នាណាស់ ។ ហើយចំពោះករណីរឿងរ៉ាវខ្មៅងងិតមកលើមិត្ត ក៏បានធ្វើឱ្យអ្នកនាងយុគ ចិន្តា ពិបាកចិត្ត ហើយតាំងពីកើតរឿងរ៉ាវមក អ្នកនាងបានតាមដានរហូតផងដែរ ។
នៅលើអាក់ខោនហ្វេសបុកផ្ទាល់របស់អ្នកនាងយុគ ចិន្តា គាត់បានសរសេរថា ៖






ចែករំលែកព័តមាននេះ