ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លោចផ្សា​ខ្លាំង​ឃើញ​ទិដ្ឋភាព​នេះ ព្រោះតែ​មិន​អស់ចិត្ត ខំ​សង្គ្រោះ​ទៀត

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ស្ត្រី​ពីរ​នាក់​នាំ​គ្នា​ទៅ​រក​ត្រី​ដើម្បី​ធ្វើ​ម្ហូប បែរជួប​គ្រោះ​អកុសល​រអិល​ជើង​បណ្តាលឱ្យ​ស្លាប់​​ម្នាក់ បានបង្ក​ការ​ភ្ញាក់ផ្អើលក្នុងភូមិ​​​នៅវេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​៤ ​មករា ​នៅ​​ក្រោយ​បន្ទាយ​កង​អនុសេនាធំ​ទី​២ ​​ក្នុងភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា…

ខេត្តមណ្ឌលគិរី ៖ ស្ត្រី​ពីរ​នាក់​នាំ​គ្នា​ទៅ​រក​ត្រី​ដើម្បី​ធ្វើ​ម្ហូប បែរជួប​គ្រោះ​អកុសល​រអិល​ជើង​បណ្តាលឱ្យ​ស្លាប់​​ម្នាក់ បានបង្ក​ការ​ភ្ញាក់ផ្អើលក្នុងភូមិ​​​នៅវេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​៤ ​មករា ​នៅ​​ក្រោយ​បន្ទាយ​កង​អនុសេនាធំ​ទី​២ ​​ក្នុងភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។

​ប្រភព​បានឱ្យដឹង​បន្ត​​ថា ​ស្ត្រី​​ដែលស្លាប់​ឈ្មោះ វិត អាយុ​ជាង​៣០​ឆ្នាំ ។ ប្រភពបន្តថា មុនពេល​កើតហេតុ ​​ស្ត្រី​ទាំង​ពីរ​នាក់ ​បាន​កាន់​ស្បៃ​មុង​ទៅ​រក​ត្រី​ទុក​​ធ្វើ​ម្ហូប ។ ខណៈពួក​គេ​កំពុង​អូស​ត្រី​ក្នុង​ស្រះ​រអិល​ជើង​ចូល​រណ្តៅ​ដែល​មាន​ជម្រៅ​ជ្រៅ​ខ្លាំងទាំង​ពីរ​នាក់ ​ប៉ុន្តែ​មាន​ម្នាក់​មិនសូវ​ចេះ​ហែល​ទឹកក៏​លិច​បាត់​​មួយសន្ទុះ ។ចំណែក​ម្នាក់​ទៀត ​បាន​​​ប្រវេរប្រវា​ឡើង​​ពី​ក្នុង​ទឹករួច​ពី​សេចក្តី​​ស្លាប់​ ។ ហើយ​​នៅ​ពេល​ឃើញ​ដៃគូ​ខ្លួន​លង់​ទឹក​​​ក៏​ចុះ​ទៅ​ម្តង ​ដើម្បី​ជួយ​សង្គ្រោះតែ​ទឹក​ជ្រៅ​ពេក​ ​។

ទោះជា​យ៉ាងណា ​អ្នក​ភូមិ​មិន​អស់ចិត្ត​ បាន​បញ្ជូន​ស្ត្រីជន​រង​គ្រោះ​ ទៅ​មក​កាន់​មណ្ឌល​សុខភាព​អូរ​អាម ដើម្បី​ធ្វើការ​សង្គ្រោះ ប៉ុន្តែ​គាត់​​ស្លាប់​បាត់​ទៅ​ហើយ ​។​ ​

អត្ថបទសរសេរ ដោយ