រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា នៅខណៈពេលនេះកម្មករ-កម្មការិនីរោងចក្រ WND បានធ្វើកូដកម្មតវ៉ានៅសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ បានផ្ទុះកូដកម្មបិទផ្លូវជាលើកទី៤ម្តងទៀត ហើយការបិទផ្លូវនេះបានកើតឡើងតាំងពីម៉ោង៨ព្រឹករហូតមកទល់ពេលនេះនៅមិនទាន់បើកចរាចរណ៍វិញនៅឡើយទេ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩ នេះ ។

តាមសេចក្តីរាយការណ៍បានឱ្យដឹងទៀតថា ចំណុចដែលកម្មករ-កម្មការិនីធ្វើការបិទផ្លូវតវ៉ានោះគឺនៅលើផ្លូវ២១៧ នៅទល់នឹងមុខរោងចក្រតែម្តង ដែលមានកម្មករ-កម្មការិនីធ្វើកូដកម្មតវ៉ាជាង១០០០នាក់ឯណោះ ។

ក្នុងករណីខាងលើនេះដែរខាងមេធាវីរបស់រោងចក្របានប្តឹងរក្សាការពារទៅកាន់តុលាការ ហើយតុលាការក៏បានអនុវត្តន៍សាលដីការមួយដោយសម្រេចឱ្យកម្មករ-កម្មការិនីទាំងអស់ចូលធ្វើការវិញក្នុងរយៈពេល៤៨ម៉ោង ប៉ុន្តែក្រុមកម្មករ-កម្មការិនីមិនព្រមចូលធ្វើការតាមការសម្រេចរបស់សាលដីការនោះទេ ទើបថៅកែរោងចក្រសម្រេចបញ្ឈប់កម្មករ-កម្មការិនីជាង១០០០នាក់នោះទេម្តង ។

សេចក្តីរាយការណ៍បានឱ្យដឹងបន្ថែមថា ករណីដែលកម្មករ-កម្មការិនីប្រហែល១៨០០នាក់ផ្ទុះកូដកម្មតវ៉ាខាងលើនេះ ដោយសារតែពួកគេតវ៉ាទាមទារឱ្យថៅកែរោងចក្រ WND ខាងលើគុណគូរប្រាក់អតីតភាព ប្រាក់បៀរវត្សន៍ និងប្រាក់អត្ថប្រយោជន៍មួយចំនួន ហើយក្រោយការចរចាររបស់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាមានខាងតំណាងក្រសួងសម្របសម្រួលតែកម្មករ-កម្មការិនីមិនព្រមទទួលយកការចរចារនោះទេ ទើបធ្វើកូដកម្មតវ៉ាបិទផ្លូវជាបន្តបន្ទាប់តែម្តង ៕








ចែករំលែកព័តមាននេះ