ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ប្រុស​-​ស្រី​នេះ​ ប្រកប​របរ​លក់ទំនិញ​ក្នុង​កាស៊ីណូ​ជាង​២​ឆ្នាំ​…​បែរបែក​គំនិត

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជនជាតិ​ថៃ​ប្រុស​ស្រី​២​នាក់ ដែល​ប្រកប​របរ​លក់ទំនិញ​ក្នុង​កាស៊ីណូ​ជាង​២​ឆ្នាំ​មក​ហើយ ត្រូវ​នគរបាល​បង្ក្រាបបាន​គ្រឿងញៀន​៧​ប្រភេទសរុប​ជាង​១​គីឡូក្រាម កាលពី​ព្រឹក​ថ្ងៃ​ទី​៣ ខែ​មករា នៅ​ក្នុង​កាស៊ីណូ​មួយ ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ។…

ខេត្តបន្ទាយមានជ័យ ៖ ជនជាតិ​ថៃ​ប្រុស​ស្រី​២​នាក់ ដែល​ប្រកប​របរ​លក់ទំនិញ​ក្នុង​កាស៊ីណូ​ជាង​២​ឆ្នាំ​មក​ហើយ ត្រូវ​នគរបាល​បង្ក្រាបបាន​គ្រឿងញៀន​៧​ប្រភេទសរុប​ជាង​១​គីឡូក្រាម កាលពី​ព្រឹក​ថ្ងៃ​ទី​៣ ខែ​មករា នៅ​ក្នុង​កាស៊ីណូ​មួយ ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ។ ជនជាតិ​ថៃ​ទាំង​២​នាក់​នេះ ម្នាក់​ឈ្មោះ ឆាយ​ដែន ម៉ា​ហា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​កម្មករ​លក់ដូរ មានស្រុក​កំណើត​នៅ​ភូមិ​អារញ្ញ ឃុំ​អារញ្ញ ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ និង​ម្នាក់​ទៀត​ឈ្មោះ អរុណ​កូ​ម៉ា​ន ធី​ឆា​វិ​ផា​ណា​នុ​រ៉ាត ហៅ​ឆា​ឆា ភេទ​ស្រី អាយុ​៣១​ឆ្នាំ មានស្រុក​កំណើត​នៅ​ឃុំ​សា​ណា​មីង ស្រុក​សាន​សាយ ខេត្ត​ឈៀង ម៉ៃ ។

លោក​ឧត្តមសេនីយ៍ត្រី ចាប សុ​ផា​ឫទ្ធិ​ ស្នងការ​រង​នគរបាល​ខេត្តថ្លែង​ថា កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្ត សហការ​ជាមួយ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ដោយ​មានការ​ដឹកនាំ​និង​សម្របសម្រួល​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​ធ្វើការ​ស្រាវជ្រាវ​និង​កំណត់​មុខសញ្ញា រួច​ចុះ​បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ ។

ជាមួយនឹង​ការ​ចាប់​ឃាត់ខ្លួន​នេះ សមត្ថកិច្ច​បាន​រឹបអូស​វត្ថុ​តាង​គ្រឿងញៀន​៧​ប្រភេទ​ដែល​រួម​មាន ម្សៅ​ស​ថ្លា​១​ថង់ ទម្ងន់​១,៨៩​ក្រាម ម្សៅ​ម៉ដ្ឋ​និង​ម្សៅ​ក្រាម​(​កេ​តា​មីន​)២៧​ថង់ ទម្ងន់​១៩២,២៧​ក្រាម ថ្នាំ​ប្រភេទ​គ្រាប់​(​អុ​ិ​ច​ស្តា​ស៊ី​)ចំនួន​១៦​ថង់ ទម្ងន់់​១៣៣,៩៤​ក្រាម ថ្នាំ​ទឹក​កេតា​មីន​៩១​ដប ទម្ងន់​៩១០​ក្រាម ថ្នាំ​ទឹក​កាលីសូល​២៣​ដប ទម្ងន់​២៣០​ក្រាម ថ្នាំ​គ្រាប់​ហ្វា​យ(​ប្រភេទ​ថ្នាំ​គ្រវី​)១៥​គ្រាប់ កញ្ឆា​ក្រៀម​៥​ដុំទម្ងន់​​​​១៣៥,៦០​ក្រាម សរុប​ទាំងអស់​គឺជា​ង​១គីឡូក្រាម និង​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​១ ប្រាក់​បាត​៣៥.៨០០​បាត និង​សម្ភារ​មួយ​ចំនួន​ទៀត ។

លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត ថ្លែង​ថា គ្រឿងញៀន​ទាំង​៧​ប្រភេទ​សរុប​ជាង​១​គីឡូក្រាម​នេះ គឺ​ជនជាតិ​ថៃ​ប្រុស​ស្រី​ទាំង​២​នាក់​លក់​បន្លំ់​ជាមួយ​ទំនិញ​ក្នុង​កាស៊ីណូ ដែល​មាន​រយៈពេល​ជាង​២​ឆ្នាំ​មក​ហើយ ​និង​ទើប​ស្រាវជ្រាវ​ចាប់​បាន ។

លោក​បញ្ជាក់​ថា ដោយ​មានការ​ណែនាំ​ពី​លោក​ឧបនាយក​រដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន លោកបាន​វិធានការ​ដល់​កម្លាំង​ជំនាញ​តាម​បណ្តា​ស្រុក ក្រុង ត្រូវ​ទប់ស្កាត់​និង​លុប​បំបាត់​ឱ្យ​អស់​ចំពោះ​បទល្មើស​គ្រឿងញៀន​នេះ ៕​

អត្ថបទសរសេរ ដោយ