ក្លិប​ធំ​ៗ​ទាំង​៣​ដណ្តើម​គ្នា​ចុះ​កុងត្រា​នាំ​យក​តារា​ឆ្នើម​របស់ Roma ១​រូប

Sponsored

ក្លិប​បិសាច​ក្រហម Man Utd មាន​គម្រោង​ចុះហត្ថលេខា​នាំ​យក​កីឡាករ​ Kostas Manolas
ដែល​ស្ថិត​ក្នុង​តំណែង​ជា​ខ្សែបម្រើ​-​ការពារ​ដ៏​មានបទ​ពិសោធន៍​ម្នាក់​ពី​ក្លិប ​Roma ។

កីឡាករអន្តរជាតិ​សញ្ជាតិ​ក្រិ​ក​រូប​នេះ​បាន​បង្ហាញ​ទម្រង់លេង​យ៉ាង​ល្អ និង​រីក​ចម្រើន​ទៅ​ជា​ខ្សែការពារកណ្តាល​របស់​ក្លិប​ចាប់តាំងពី​រូបគេ​ចាកចេញពី​ក្លិប​នៅ​ស្រុក​កំណើត ​Olympiakos មក​លេង​នៅ​ក្របខ័ណ្ឌ​អុី​តា​លី Serie A កាលពី​៤​ឆ្នាំ​មុន បន្ទាប់​ពី​បាន​បង្ហាញខ្លួន​ជិត​២០០​ប្រកួត ។

ទាំងនេះ​ជា​សក្ខីភាព​មួយ​បញ្ជាក់​ថា រូបគេ​អាច​បង្កើន​ទំនុកចិត្ត​ដល់​ក្លិប​មាន​មូលដ្ឋាន​នៅ Old Trafford ជាង​កីឡាករ​បច្ចុប្បន្ន​គឺ Victor Lindelof និង Eric Bailly ។

ទោះបី​យ៉ាងណា សម្រាប់​ក្លិប​ប្រជែង​គឺ​តោ​ខៀវ Chelsea ក៏​បាន​ត្រៀម​ទឹកប្រាក់​រួចរាល់​ក្នុង​ការ​ដាក់​ដេញថ្លៃ Manolas ចំនួន​៣៤​លាន​ផោន ខណៈ​ដែល​លោក Maurizio Sarri ​គ្រូបង្វឹក​ក្រុម​តោ​ខៀវ Chelsea តែង​កោតសរសើរ​ពី​សមត្ថភាព​របស់ Manolas អំឡុង​ពេល​រូប​លោក​នៅ​ដឹកនាំ Napoli ​។

ប៉ុន្តែ​ក្លិប Man Utd ហាក់​ចង់​ឆ្មក់​ឱកាស​មួយ​នេះ​ដើម្បី​ផ្តល់​តម្លៃ​មួយ​សមរម្យ​បំផុត​ដូច​គ្នា​នឹង​ក្លិប​Chelsea បូក​រួម​ផលប្រយោជន៍​ផ្សេង​ទៀត ដើម្បី​ឱ្យ​ក្លិប Roma ពិចារណា​លើ​តម្លៃ​ខ្លួន​កីឡាករ​វ័យ​២៧​ឆ្នាំ​រូប​នេះ ខណៈ​ដែល​ក្លិប​កាំភ្លើង​ធំ Arsenal ក៏​កំពុង​សម្លឹង​ឃើញ​ដូច​គ្នា​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ Tutto Mercato​ ។

សម្រាប់​ក្លិប​បិសាច​ក្រហម Man Utd ក៏​បាន​បង្ហាញ​ចំណាប់អារម្មណ៍​លើ​ខ្សែការពារ Toby Alderweireld របស់​ក្លិប​មាន់​ខ្នាយ​មាស Tottenham និង Harry Maguire របស់​ក្លិប​កញ្ជ្រោង​ខៀវ Leicester ព្រមទាំង Kalidou Koulibaly របស់​ក្លិប Napoli ផង​ដែរ ។

ទោះបីជា​យ៉ាងណា តម្លៃ​ទិញ​ផ្តាច់​កុងត្រា Manolas អាច​មាន​តម្លៃ​ថ្លៃ​ជាង​អ្វី​ដែល​ជាការ​រំ​ពឺ​ង​ទុក​របស់​ក្លិប​ធំ​ៗ​ដែល​សម្តែង​ការ​ចាប់អារម្មណ៍​លើ​រូបគេ​នោះ​ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ