ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​ធ្វើ​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ប្រឹក្សា​វប្បធម៌​អាស៊ី​បង្ហាញ​វឌ្ឍនភាព​នៃ​បេតិកភណ្ឌ​វប្បធម៌​ជាតិ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​នឹង​ធ្វើ​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​ហៅ​កាត់​ថា (ACC –AngKor) នៅ​ពាក់កណ្តាល​ខែមករា​នេះ ដើម្បី​បង្ហាញ​ពី​បេតិកភណ្ឌ​វប្បធម៌​ជាតិ​ដែល​ត្រូវ​បាន​ទទួលស្គាល់​ជា លក្ខណៈ​អន្តរជាតិ​នៅ​ពាក់កណ្តាល​ខែមករា ឆ្នាំ​២០១៩​នេះ នៅ​លើក​ទឹកដី​ខេត្តសៀមរាប…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​នឹង​ធ្វើ​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​ហៅ​កាត់​ថា (ACC –AngKor) នៅ​ពាក់កណ្តាល​ខែមករា​នេះ ដើម្បី​បង្ហាញ​ពី​បេតិកភណ្ឌ​វប្បធម៌​ជាតិ​ដែល​ត្រូវ​បាន​ទទួលស្គាល់​ជា លក្ខណៈ​អន្តរជាតិ​នៅ​ពាក់កណ្តាល​ខែមករា ឆ្នាំ​២០១៩​នេះ នៅ​លើក​ទឹកដី​ខេត្តសៀមរាប ។

លោក ឯក ថា អនុប្រធាន​អនុ​គណៈកម្មការ​ផ្សព្វផ្សាយ និង​សារព័ត៌មាន ACC បាន​លើក ឡើង​ក្នុង​កិច្ចប្រជុំ​ជាមួយ​អ្នក​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃ​ទី​៤ មក​រា ឆ្នាំ​២០១៩ បាន​ឲ្យ​ដឹង​ថា ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី (ACC) ត្រូវ​បាន​បង្កើត​ឡើង​តាម​គំនិត​ផ្តួចផ្តើម​របស់​ប្រទេស​កម្ពុជា​ចិន នេ ប៉ា​ល់ និង​រុ​ស្ស៊ី ហើយ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​ដ៏​គួរ​ឱ្យ​កោតសរសើរ​នេះ គឺជា​ប្រវត្តិសាស្ត្រ សម្រាប់ ICAPP និង​បណ្តា​គណបក្ស​នយោបាយ​នៅ​អាស៊ី ។

លោក​បញ្ជាក់​ថា​« អី​ញ្ចឹ​ង​កម្ពុជា ចិន រុ​ស្ស៊ី ណេ​ប៉ា​ល់ ក៏​ជា​សមាជិក​សន្និសីទ​អន្តរជាតិ​នៃ​គណបក្ស​នយោបាយ​អាស៊ី (ICAPP ដែល​មាន​សមាជិក​ជាង​ជាង​៣៥០​ប្រទេស​មក​ប្រទេស​៥២​មក​ពី​តំបន់​អាស៊ី​» ។ លោក​បន្ត​ថា ACC ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​១៥ មក​រា ខាង​មុខ​នេះ​ក៏​នឹង​បង្ហាញ​ភាព​អស្ចារ្យ​នៃ​បេតិកភណ្ឌ​ជាតិ​របស់​កម្ពុជា​ទាំង​បេតិកភណ្ឌ​រូប​បិ​យ និង​អ​រូ​វ​បិ​យ ដើម្បី​បង្ហាញ​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ដែល​ចូលរួម​ផង​ដែរ ។


លោក​បន្ត​ថា គោលបំណង​នៃ​ការ​បង្កើត​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី គឺ​ដើម្បី​បង្ហាញ​ពី​ការ​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក និង​ការ​ផ្លាស់​ប្តូរ​គ្នា​ទៅ​វិញ​ទៅ​មករ​វាង​សមាជិក​នៃ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​ទាំង​រូប​បិ​យ និង​អរូប​បិ​យ ។ ជាង​នេះ ដើម្បី​លើកកម្ពស់​តម្លៃ​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ដែល​ជា​ធនធាន​សំខាន់​មួយ​របស់​ពិភពលោក​ផង​ដែរ ។ លោក​បាន​បញ្ជាក់​ថា​បេតិកភណ្ឌ​ពិភព​ក​លោក​ពិតជា​មាន​តម្លៃ​ណាស់​សម្រាប់​ទាក់ទាញ​ភ្ញៀ​ង​ជាតិ និង​អន្តរជាតិ ហើយ បង្ហាញ​ឲ្យ​ឃើញ​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ក្នុង​អាស៊ី​តាម​រយៈ​ប្រើប្រាស់​វប្បធម៌​ជាយា​ន្ត​ក៏​ដូច​ជា ការ​ផ្សា​ភ្ជាប់ និង​ធ្វើ​ឲ្យ​តំបន់​អាស៊ី​រស់នៅ​ក្នុង​សុខដុមរ​នី​យ​កម្ម​ជាមួយ​គ្នា ។ ជាមួយ​គ្នា​នោះ​ដែរ​លោក​បន្ត​ថា កត្តា​ដែល​ធ្វើ​ឲ្យ​កម្ពុជា​ត្រូវ​បាន​ប្រទេស​ជា​សមាជិក​បោះ​ឆ្នោត​ជ្រើសរើស​ជា​ប្រធាន​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​នៅ​ពេល​ខាង​មុខ​នេះ ដោយសារ​តែ​កម្ពុជា បាន​ធ្វើការ​ថែរក្សា​បេតិកភណ្ឌ​ពិភពលោក​ដោយសារ កម្ពុជា គឺជា​ប្រទេស​មហាអំណាច​ខាង​វប្បធម៌ ។

ជាក់ស្តែង​កម្ពុជា​មាន​ប្រាសាទ​អង្គ​វត្ត​ប្រា​ទ​ព្រះ​វិហារ​ប្រាសាទ​ដំបូង​ព្រៃ​គុក​…​ត្រូវ​បាន​ចុះបញ្ជី​នៅ​អង្គការ​បេតិកភណ្ឌ​ពិភពលោក ។ ក្រៅពី​ប្រាសាទ​កម្ពុជា​ក៏​បាន​ចុះបញ្ជី​បេតិកភណ្ឌ​អរូប​បិ​យ​មួយ​ចំនួន​ទៀត​ដូច​ជា របាំ​ព្រះ​រាជ្យទ្រព្យ ចាប៉ី​ដង​វែង ល្ខោនខោល​ល្បែង​ទាញ​ព្រាត់ និង ល្ខោន​ស្រមោល​ស្បែក​ធំ​ជាដើម ។
សូមរ​ឮ​កថា ប្រទេស​កម្ពុជា​ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើសតាំង​ដោយ​គណៈកម្មាធិការ​បេ​តិក​ភ ណ្ឌ​ពិភពលោក (WHC) ឱ្យធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​សម័យប្រជុំ​លើក​ទី​៣៧ របស់​គណៈកម្មាធិការ​នេះ ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប កាលពី​ខែមិថុនា ឆ្នាំ​២០១៣ ដែល​មានការ​ចូលរួម​ពី​គណៈប្រតិភូ​អន្តរជាតិ​យ៉ាងច្រើន​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មករ​ហូត​ដល់​ជាង ១,៤០០​រូប​មក​ពី​ជាង​១២០​ប្រទេស​ជាមួយនឹង​វត្តមាន​របស់​អ្នក​សារព័ត៌មាន​ជា​ច្រើន​រយ​នាក់ ផង​ដែរ ។

ក្នុងអំឡុងពេល​កិច្ចប្រជុំ​រយៈពេល​១០​ថ្ងៃនេះ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ធ្វើការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​នានា​ដូច​ជា គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក ហើយ​បាន​ប្រកាស​អំពី​ការ​ចុះបញ្ជី​រមណីយដ្ឋាន​ជាង​២០​កន្លែង រួម​ទាំង​រមណីយដ្ឋាន​វប្បធម៌​ចំនួន​១៤​កន្លែង​ផង​ដែរ ។ កត្តា​ពាក់ព័ន្ធ​ទាំងនេះ​បាន​រួមចំណែក​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើសតាំង​ជា​ប្រធាន​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី (ACC) ដែល​ជា​ស្ថាប័ន​បុត្រ​សម្ព័ន្ធ​របស់ ICAPP (​សន្និសីទ​អន្តរជាតិ​នៃ​បណ្តា​គណបក្ស​នយោបាយ​នៅ​អាស៊ី​) ។
ព្រឹត្តិការណ៍​នេះ​មិនមែន​ជា​រឿង​ដែល​កើតឡើង​ដោយ​ចៃដន្យ​នោះ​ទេ ប៉ុន្តែ​វា​ជា​ប្រវត្តិ​ជោគ​ជ័ យ​នៃ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​តាម​រយៈ​អាយ​ស៊ី​ស៊ី​-​អង្គរ ចាប់តាំងពី​ឆ្នាំ​១៩៩២ មក ក្នុង​វិស័យ​វប្បធម៌ ដោយ​មានសម្បត្តិ​វប្បធម៌​កម្ពុជា​ចំនួន​០៥ ផ្សេង ទៀត​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​យ៍ ។
សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ប្រធាន​ស្ថាបនិក​កិត្តិយស​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី (ACC) នៅ​ខែឧសភា ឆ្នាំ​២០១៨ ICAPP បាន​តែងតាំង​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រធាន​ស្ថាបនិក​កិត្តិយស​របស់​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី (ACC) និង​លោកស្រី ឃួ​ន សុ​ដា​រី អនុប្រធាន​ទី​២ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​អនុប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ICAPP ជា​ប្រធាន​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី (ACC) ។
ចំណែក​លោក សួ​ស យ៉ា​រ៉ា សមាជិក​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​បាន​តែងតាំង​ជា​អគ្គនាយក​របស់ ACC ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ