ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ស៊ីសាច់ហុតឈាម​យកឈ្នះ Liverpool គ្រូ Man City ឃើញ​កីឡាករ​១​រូប​លេង​ល្អ​ពេញចិត្ត​លោក

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Manchester Evening News បានឱ្យ​ដឹង​ថា គ្រួ​បង្វឹក​ក្លិប​មេឃ​ខៀវ Manchester City លោក Pep…

តាម​ប្រភព​ព័ត៌មាន Manchester Evening News បានឱ្យ​ដឹង​ថា គ្រួ​បង្វឹក​ក្លិប​មេឃ​ខៀវ Manchester City លោក Pep Guardiola មានការ​ពេញចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​លេង​របស់​ក្រុម​ទាំងមូល​ដែល​ធ្វើ​ឱ្យ Man City ក្លាយជា​ក្រុម Premier League ទី​មួយ​ក្នុង​រដូវ​កាល​នេះ​យកឈ្នះ​និង​បញ្ចប់​ភាព​មិន​ដែល​ចាញ់​របស់​ក្រុម​ហង្ស​ក្រហម Liverpool ។

នៅ​មុន​ពេល​ប្រកួត​លោក Pep Guardiola បាន​និយាយ​រួច​ទៅ​ហើយ​ថា ចង់​ឃើញ​ក្រុម​របស់​លោក​លេង​បាន​ល្អ​ហើយ​នេះ​ពិតជា​មិន​ធ្វើ​ឱ្យ​លោក​ខកបំណង​ឡើយ ។ ក្រុម​ទាំងមូល​ពិតជា​លេង​បាន​ល្អ​មែន តែ​លោក​សង្កេត​ឃើញ​កីឡាករ Bernardo Silva លេង​ល្អ​ជាងគេ ហើយ​អាច​បណ្តើរ​បាល់​ដាច់​គេ​បាន​យូរ ។

លោក​បាន​និយាយ​ថា ៖«​គេ (Silva) ធ្វើ​អ្វី​ៗ​គ្រប់យ៉ាង​ទាំងអស់ ។ គេ​បាន​ឈ្នះ​អ្នក​មក​ដណ្តើម​បាល់​ទាំងឡាយ ។ គេ​គឺជា​កីឡាករ​តូច​ជាងគេ ។ គេ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ការ​លេង​បាល់​ត្រូវ​តែ​លេង​ឱ្យ​ល្អ មិនមែន​គ្រាន់តែ​ខ្ពស់​ធំ​នោះ​ទេ​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កីឡាករ Bernardo ថ្វីបើ​មាន​មាឌតូច​មែន​តែ​មាន​របៀប​លេង​តាម​បែប​ឆ្លាត ដោយ​អាច​ប្រជែង​បាល់​ជាមួយនឹង​កីឡាករ​ធំ​ៗ​ផ្សេង​ទៀត​ដូច​ជា​ខ្សែការពារ​ក្រុម​ហង្ស​ក្រហម Liverpool កីឡាករ Van Dijk ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ