ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុននេះបន្តិច​មានករណីជនសង្ស័យ​២នាក់​ផ្ទុះអាវុធក្នុងសង្កាត់ស្ទឹងមានជ័យ​៣

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍​ព័ត៌មាន​បឋម​បាន​ឱ្យ​ដឹង​ថា មានករណីជនសង្ស័យ​២នាក់​ធ្វើសកម្មភាព​កាច់កម៉ូតូមួយគ្រឿង​របស់​ប្រជា​ពលរដ្ឋ​ លុះម្ចាស់ម៉ូតូ​ឃើញ​ទាន់ ស្រាប់តែ​ជនសង្ស័យ​បានផ្ទុះ​អាវុធ​មួយគ្រាប់​ឡើង​លើ ​បន្ទាប់មក​ជនសង្ស័យក៏​បានយកម៉ូតូនោះជិះ​ចេញ​ទៅ​បាត់​ដោយសុវត្ថិភាព​ ។ ហេតុការណ៍​នេះ​​បង្កឱ្យមានការ​ភ្ញាក់ផ្អើល​កាលពីវេលា​ម៉ោង​១១​និង​​៤០នាទីព្រឹក​ថ្ងៃទី​​៤ មករា…

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍​ព័ត៌មាន​បឋម​បាន​ឱ្យ​ដឹង​ថា មានករណីជនសង្ស័យ​២នាក់​ធ្វើ
សកម្មភាព​កាច់កម៉ូតូមួយគ្រឿង​របស់​ប្រជា​ពលរដ្ឋ​ លុះម្ចាស់ម៉ូតូ​ឃើញ​ទាន់ ស្រាប់តែ​ជនសង្ស័យ​បានផ្ទុះ​អាវុធ​មួយគ្រាប់​ឡើង​លើ ​បន្ទាប់មក​ជនសង្ស័យក៏​បានយកម៉ូតូនោះជិះ​ចេញ​ទៅ​បាត់​ដោយសុវត្ថិភាព​ ។

ហេតុការណ៍​នេះ​​បង្កឱ្យមានការ​ភ្ញាក់ផ្អើល​កាលពីវេលា​ម៉ោង​១១​និង​​៤០នាទីព្រឹក​ថ្ងៃទី​​៤ មករា ឆ្នាំ​២០១៩​ នៅចំណុចផ្សារ​ដីថ្មី​ សង្កាត់ស្ទឹងមានជ័យទី​៣ ខណ្ឌមានជ័យ ។

តាម​ប្រភពព័ត៌មាន​បាន​ឱ្យ​ដឹង​ថា ជនសង្ស័យមានគ្នា​២នាក់ជិះ​ម៉ូតូមួយគ្រឿង​ម៉ាក​ហុង​ដាឌ្រីម ស៊េរី​ឆ្នាំ​២០១៨ ​ចំណែក​​ម៉ូតូមួយគ្រឿង​​ដែលជនសង្ស័យធ្វើ​សកម្មភាពកាច់កម៉ូតូយកទៅ​បាន​សម្រេចនោះ​ម៉ាកហុង​ដាឌ្រីម ស៊េរីឆ្នាំ​២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ​ ១GJ-២៤២០ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ