ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូរ​…​ដាច់​ហ្វ្រាំង​ចំ​ពេល​ចុះ​ចំណោត អ្នក​បើក​ស្លន់​បាត់អស​់ម្ចាស់​​ការ​​

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ យ៉ាង​ហោច​ណាស់ មនុស្ស​ម្នាក់​បាន​ស្លាប់ ​និង​ជាង​១០​នាក់​ទៀត​រង​របួសធ្ងន់ និង​ស្រាល ក្នុង​​​ហេតុការណ៍​គ្រោះថ្នាក់​រថយន្ត​បែន​ដឹក​ថ្ម​ បុក​រះ​រថយន្ត​ធុន​តូច​ជា​ច្រើន​គ្រឿង ខណៈ​បើក​ចុះ​ចំណោត​លោកយាយ​ម៉ៅ​ពេជ្រនិល ហើយរថយន្ត​ដាច់​ហ្វ្រាំង…

ខេត្តកំពង់ស្ពឺ ៖ យ៉ាង​ហោច​ណាស់ មនុស្ស​ម្នាក់​បាន​ស្លាប់ ​និង​ជាង​១០​នាក់​ទៀត​រង​របួសធ្ងន់ និង​ស្រាល ក្នុង​​​ហេតុការណ៍​គ្រោះថ្នាក់​រថយន្ត​បែន​ដឹក​ថ្ម​ បុក​រះ​រថយន្ត​ធុន​តូច​ជា​ច្រើន​គ្រឿង ខណៈ​បើក​ចុះ​ចំណោត​លោកយាយ​ម៉ៅ​ពេជ្រនិល ហើយរថយន្ត​ដាច់​ហ្វ្រាំង ទើប​បង្ក​ឱ្យ​មាន​គ្រោះអាសន្ន​បែប​នេះ​កើតឡើង និង​ធ្វើ​ឱ្យ​មានការ​កកស្ទះ​ចរាចរណ៍​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤​រាប់​គីឡូម៉ែត្រ ។

គ្រោះថ្នាក់​នេះកើតឡើង​កាលពី​វេលា​ម៉ោង​២​ និង​២៥​នាទី​រសៀល​ថ្ងៃ​ទី​៣ ខែមករា នៅ​លេ​ី​ផ្លូវជាតិ​លេខ​៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១០៤​និង​លេខ​១០៥ ស្ថិត​ក្នុងភូមិ​ទី​៦ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ។ក្នុង​ហេតុការណ៍​រថយន្ត​បុក​រះ​បន្ត​គ្នា​ជា​ច្រើន​គ្រឿង ដែល​បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​ប្រុស​ម្នាក់ និង​របួសធ្ងន់​ស្រាល​ជាង​១០​នាក់​នេះ រថយន្ដ​ជា​ច្រើន​គ្រឿង​ក៏​ត្រូវ​ខូចខាត​ដែរ ។ ភ្លាម​ៗ អ្នក​ស្លាប់​និង​អ្នក​រង​របួស គេ​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ។

បើ​តាម​មន្ត្រី​នគរបាល​ស្រុក​ភ្នំស្រួច​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ រថយន្ត​បែន​ដឹក​ថ្ម​មួយ​គ្រឿង ធ្វើ​ដំណើរ​​ពី​ខាងកើត​ទៅ​ខាងលិច លុះ​ទៅ​ដល់​ចំណុច​ខាងលើ ទំនងជា​ដឹក​ធ្ងន់​ពេក​ក៏​បណ្តាល​ឱ្យ​ដាច់​ហ្វ្រាំង ហើយ​ដោយ​​​​សារ​ចុះ​ចំណោត​ផង​នោះ ​ធ្វើ​ឱ្យ​អ្នកបើកបរ​បាត់បង់​ម្ចាស់​ការ ទើបបុក​រះ​រថយន្ត​តូច​ៗ​ជា​ប្រភេទ​រថ​យន្ត​ជិះ​ជា​លក្ខណៈ​គ្រួសារ​ជាង​១០​គ្រឿង ។ ក្រោយ​ព​កើត​មាន​គ្រោះថ្នាក់​នេះ អ្នកបើកបរ​រថយន្ត​បែន​ដឹក​ថ្ម បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

អ្នក​រង​របួស​ទាំងអស់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ។ យ៉ាងណា​ក៏​ដោយ ម្ចាស់​រថយន្ត​ដែល​ខូចខាត​ទាំងអស់ គេ​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​ដែល​ពេល​នេះ​សមត្ថ​កិ​ច​កំពុងធ្វើការ​ស្រាវជ្រាវ​។ ចំណែក​សព សមត្ថកិច្ច​កំពុង​ទាក់ទង​ស្រាវជ្រាវ​រក​សាច់ញាតិ​ឱ្យមក​ទទួលយក​ទៅ​ធ្វើបុណ្យ ៕

https://www.facebook.com/AquariumPage/videos/1027195364131577/

អត្ថបទសរសេរ ដោយ